អគារបុរាណសម័យអាណានិគមបារាំងរាប់រយ បន្សល់ទុកក្នុងខេត្តកំពត

ក្រៅ​អំពី​ខេត្ត​បាត់ដំបង កម្ពុជា​នៅ​មាន​តំបន់​ជាប់​មាត់​សមុទ្ទ​ដែល​ស្ថិត​នៅ​ប៉ែក​និរតី​នៃ​ប្រទេស ១ ទៀត​ដែល​សម្បូរ​ទៅ​ដោយ​សំណង់​បេតិកភណ្ឌ​ដែល​បន្សល់​តាំង​ពី​សម័យ​អាណានិគម​បារាំង​រាប់​រយ​កន្លែង​នោះ​គឺ​ខេត្ត​កំពត។

បើ​និយាយ​អំពី​សំណង់​បុរាណ​ដែល​សាងសង់​ក្នុង​សម័យ​អាណានិគម​បារាំង​​មហាជន​ប្រាកដ​ជា​នឹក​ឃើញ​ដល់​ខេត្ត​បាត់ដំបង ឬរាជធានីភ្នំពេញ ខណៈ​ខេត្ត​កំពត​ក៏​ជា​ខេត្ត​មួយ​ដែល​សម្បូរ​ទៅ​ដល់​សំណង់​ក្នុង​សម័យ​បារាំងដាក់អាណានិគម​លើ​ប្រទេសកម្ពុជា​ផង​ដែរ។

សំណង់​អគារ​បុរាណ ក្នុង​ក្រុង​កំពត​សរុប​មាន​​ ៣៥៥ អគារ (បាន​ចុះ​បញ្ជី​រួច​រាល់) ហើយ​បច្ចុប្បន្ន​សំណង់​ត្រូវ​បែងចែក​ជា ២ គឺ​សំណង់​គ្រប់​គ្រង​ដោយ​រដ្ឋ និង​ឯកជន។ ដ្បិត​ថា​សំណង់​ទាំង​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដាច់​ដោយ​ឡែក​ពី​ម្ចាស់​ផ្សេងៗ​គ្នា ទាំង​រដ្ឋ​ក៏​ដូច​ជា​ឯក​ជន ប៉ុន្តែ​ត្រូវ​បាន​រក្សា​នូវ​ទម្រង់​ទ្រង់ទ្រាយ​ដើម​បាន​ច្រើន ដោយ​មាន​ការ​ជួសជុល​ឡើង​វិញ​បន្តិចបន្តួច​លើ​ផ្នែក​មួយ​ចំនួន​ដែល​រង​ការ​ខូច​ខាត​ប៉ុណ្ណោះ។

គួរឱ្យដឹងដែរថា សំណង់​ដែល​បន្សល់​ទុក​ក្រោយ​ភ្លើង​សង្គ្រាម​ច្រើន​ទសវត្ស​រ៍ទាំង​នេះ​ត្រូវ​បាន​ជួសជុល កែ​លម្អ ​អភិរក្ស​ធ្វើ​ជា​លំនៅឋាន និង​ប្រើប្រាស់​ជា​ស្ថាប័ន​រដ្ឋ។ គួរ​បញ្ចាក់ថា សំណង់​អគារ​បុរាណ​ក្នុង​ខេត្ត​កំពត​បាន​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឱ្យ​ចង់​មក​ទស្សនា សិក្សា ស្វែងយល់​ពី​ប្រវត្តិ​នៃ​សំណង់​បេតិកភណ្ឌ​ទាំង​អស់​នេះ៕

ខាងក្រោមនេះ គឺជា រូបភាពនៃសំណង់ដែលបានបន្សល់ទុកពីសម័យបារាំងនៅក្នុងខេត្តកំពត ៖

រូបភាព ផ្ដល់ជូនដោយ ក្រមុប្រមាញ់រូបភាពជីវចម្រុះកម្ពុជា / ណុប បណ្ណារិទ្ធ


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា “សមាគមសិល្បករខ្មែរកំពុងកសាងអ្វី”?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​

ចិនបើកសារមន្ទីរថ្មីរៀងរាល់ ១.៥ ថ្ងៃម្ដង ដើម្បីប្រើប្រាស់ជាឧបករណ៍និទានរឿងរ៉ាវរបស់ជាតិ

ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៤ ប្រទេសចិនបានបើកសារមន្ទីរថ្មីជាមធ្យម ១ ក្នុងរៀងរាល់ ១.៥ ថ្ងៃ ដែលនៅក្នុងឆ្នាំ ២០២២ តែមួយឆ្នាំប៉ុណ្ណោះ មានការចុះឈ្មោះបើកសារមន្ទីរថ្មីដល់ទៅ ៣៨២ កន្លែង

អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award

CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

រាប់ថាជាព័ត៌មានដ៏ធំសម្រាប់ក្រុមអ្នកបង្កើតមាតិកា ខណៈដែលកម្មវិធីកាត់តវីដេអូពេញនិយម​គឺ CapCut បានប្រកាសចាប់ដៃគូសហការជាមួយ Gemini ដើម្បីត្រៀមលើកយក Tool

តារាស្រីកម្ពុជា ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរចូលរួមមហោស្រពភាពយន្តសិល្បៈអាស៊ីនៅម៉ាកាវ

ស៊ីន យូប៊ីន ជ្រើស​ប្រើ​សម្លៀកបំពាក់​ច្នៃ​យ៉ាង​ប្រណិត​ពី​សូត្រ​ខ្មែរ​ក្នុង​កម្មវិធី Asian Art Film Festival 2026 នៅ​ឯ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន សូម្បី​អាវ​ដែល​កញ្ញា​ពាក់​ឡើង​យន្តហោះ​ពី​កម្ពុជា​ក៏​បាន​ច្នៃ​ពី​សូត្រ​របស់​ខ្មែរ​ដែរ។

តារាចិន ៥ រូបដែលតស៊ូជម្នះភាពក្រីក្រនិងការលំបាកខ្លាំងមុនក្លាយជាតារាលំដាប់មុខ

នៅពីក្រោយពិភពដ៏ស្រស់ឆើតឆាយនៃវិស័យកម្សាន្តចិន តារាល្បីៗលំដាប់កំពូលជាច្រើនរូប ជាក់ស្ដែងធ្លាប់បានឆ្លងកាត់ជីវិតកុមារភាពដ៏លំបាកវេទនា និងការតស៊ូក្នុងជីវិតយ៉ាងជូរចត់ មុន

ប៉ូលិសស្នើសុំដីកាចាប់ខ្លួនប្រធានយូធូប Hoverlab ពីបទផ្សាយព័ត៌មានមិនពិតជុំវិញរឿងរ៉ាវ Kim Soo Hyun  និង Kim Sae Ron

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ គណនីប៉ូលិសតំបន់ Gangnam ទីក្រុងសេអ៊ូល បានបញ្ជាក់នៅក្នុងលិខិតស្នើសុំដីកាចាប់ខ្លួនដែលបានដាក់ជូនព្រះរាជអាជ្ញាថា លោក Kim Se-ui ដែលជាប្រធានគណនីយូធូប Hoverlab បាន

Felix, Liu Yifei និងតារាល្បីៗជាច្រើនទៀតចូលរួមកម្មវិធីបង្ហាញម៉ូដពិសេសរបស់ Louis Vuitton នៅញូវយ៉ក

បណ្ដាទូតសុច្ឆន្ទៈ (House Ambassadors) រួមទាំងភ្ញៀវកិត្តិយសលំដាប់ VIP របស់ Louis Vuitton ជាច្រើនបានចូលរួមទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់ Collection Cruise 2027

The Zero Project កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងៗ ខាងសារព័ត៌មានកូរ៉េចុះផ្សាយមិនឈប់

កម្មវិធី Reality Survival របស់​កូន​ខ្មែរ The Zero Project កំពុង​ល្បី​រន្ទឺ ចាប់តាំង​ពី​ដំណើរ​ការ​ដំបូង​នា​ខែ​មីនា ឆ្នាំ ២០២៦ រហូត​មក​ដល់​ពេល​នេះ ដំណើរ​ការ​ជាង ២ ខែ​ហើយ និង​ជ្រើសរើស​បាន​បេក្ខភាព​មាន​សមត្ថភាព​ជាង

BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS គ្រោងរៀបចំគម្រោងដ៏ធំមួយនៅទូទាំងទីក្រុងប៊ូសាន ក្រោមការសហការជាមួយរដ្ឋបាលក្រុងប៊ូសាន ដើម្បីអបអរសាទរខួប ១៣ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុមនៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *