សហគមន៍ទុរេនបែកអន្លូងស្ទឹងត្រង់ប្រកាសឱ្យពលរដ្ឋប្រយ័ត្ន ព្រោះមិនទាន់ដល់ពេលប្រមូលផលឡើយ

សហគមន៍​ផលិត​ និង​ផ្គត់ផ្គង់​ទុរេន​​បែក​អន្លូង​ស្ទឹង​ត្រង់​ បាន​ចេញ​លិខិនប្រកាស​ឱ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បញ្ជា​ទិញ​ផ្លែ​ទុរេន​ ព្រោះ​ថា​ពូជ​ទុរេន​ក្នុង​តំបន់​មួយ​នេះ​ភាគ​ច្រើន​មិន​ទាន់​ដល់​ពេល​ប្រមូល​ផល ​រី​ឯ​ចំនួន​ក៏​មាន​តិចតួច​នៅ​ឡើយ។​

គិត​ត្រឹម​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០២៥ ទុរេន​បែក​អន្លូង​ឬ​ទុរេន​មាន​ប្រភព​មក​ពី​តំបន់​បែក​អន្លូង​ភាគច្រើន​បំផុត​ នៅ​មិន​ទាន់​ដល់​ពេល​ប្រមូល​ផល​នៅ​ឡើយ​ទេ។ ដោយ​ឡែក ចំពោះ​ពូជ​ទុរេន​ម៉ាន់ថង​ដែល​អាច​កាត់​បាន​គឺ​មាន​បរិមាណ​តិច​តួច​បំផុត​ ​មិន​អាច​ដាក់​លក់​​ក្នុង​ចំនួន​ដ៏​ច្រើន ​ឬ​រាប់​តោន​នោះ​ទេ។ នេះ​បើ​តាម​ការ​ប្រកាស​ជូន​ដំណឹង​ពី​សហគមន៍​កសិកម្ម​ទុរេន​បែក​អន្លូង​ស្ទឹង​ត្រង់​កាល​ពី​ម្សិលមិញ​នេះ។

តាម​រយៈ​សេចក្ដី​ប្រកាស​នេះ​ដែរ​ខាង​សហគមន៍​បាន​អំពាវនាវ​សុំ​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​និយម​បរិភោគ​ទុរេន​បែក​អន្លូង​​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​និង​ពិចារណា​សាក​សួរ​ឱ្យ​បាន​ច្បាស់​ជា​មុន​សិន។

ជាក់​ស្ដែង នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​ចរន្ត​នៃ​ការ​ដាក់​លក់​ផ្លែ​ទុរេន​នៅ​តាម​បណ្ដា​ក្រុង​ខេត្ត​បាន​ផ្សព្វផ្សាយ​ដោយ​អះអាង​ថា​ជា​ទុរេន​បែក​អន្លូង​យ៉ាង​គគ្រឹកគគ្រេង​ជា​ពិសេស​នៅ​តាម​បណ្ដាញ​សង្គម​ដែល​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កសិករ​ដាំ​ទុរេន​នៅ​ទឹក​ដី​ខាង​បែក​អន្លូង​ទាំង​មូល ណាមួយ​ទុរេន​ដែល​ដាក់​លក់​ទាំង​នោះ​ពុំ​មាន​ប្រភព​ពិត​ប្រាកដ​ដែល​អាច​ជា​ទុរេន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ដែល​អាច​បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​យ៉ាង​ធ្ងន់ធ្ងរ៕

ប្រភពរូប៖សហគមន៍កសិកម្ម ទុរេនបែកអន្លូង ស្ទឹងត្រង់ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី



Leave a Reply

Your email address will not be published.Required fields are marked *