ផ្លូវជិះកង់ក្នុងរមណីយដ្ឋានអង្គរ កាន់តែទាក់ទាញទេសចរ ពិសេសក្នុងរដូវកាលនេះ

ការ​ជិះ​កង​ទស្សនា​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​ខេត្ត​សៀមរាប​បាន​ក្លាយ​ការ​កម្សាន្ត​មួយ​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ស្រប​ពេល​ដែល​ផ្លូវ​សម្រាប់​ជិះ​កង់​ត្រូវ​បាន​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មក។

បើ​យោង​ទៅ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ថា​ចំនួន​ទេសចរ​ដែល​និយម​ជិះ​កង​ទស្សនា​ប្រាសាទ​នានា​នៅ​វង់​តូច និង​វង់​ធំ មាន​ការ​កើន​ឡើង​យ៉ាង​ច្រើន​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ។ គិត​ជា​មធ្យម​ចំនួន​អ្នក​ជិះ​កង់​ទស្សនា​តំបន់​អង្ករ លើ​ផ្លូវ​កង់​ដែល​អាជ្ញាធរ​បាន​រៀប​ចំ​មាន​ប្រមាណ​ជា ១០០ កង់​ក្នុង​១​ថ្ងៃ។

នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក សេង សុធារ៉ា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​និង​វប្បធម៌។ បច្ចុប្បន្ន ចំនួន​អ្នក​ទេសចរ​ក្នុង​ចំនួន​ច្រើន​ទាំង​ជាតិ​និង​អន្តរជាតិ​ជ្រើស​រើស​យក​ការ​ជិះ​កង់​ជា​ការ​កម្សាន្ត​មួយ​ក្នុង​រមណីយដ្ឋាន​អង្គរ​បន្ថែម​លើ​ការ​ដើរ​ទស្សនា​ប្រាង្គ​ប្រាសាទ។ មួយ​វិញ​ទៀត ពួក​គេ​ទទួល​បាន​អារម្មណ៍​មួយ​ប្លែក​ដោយ​សារ​តែ​នៅ​តាម​ផ្លូវ​មាន​ដើម​ឈើ​ត្រឈឹងត្រឈៃ ហើយ​អាច​មើល​ឃើញ​វាល​ស្រែ​ដែលផ្លាស់ប្តូរតាមរដូវកាល និងបរិយាកាសល្អបរិសុទ្ធពីធម្មជាតិ។ហើយ​ជា​ពិសេស​ក្នុង​រដូវ​​នេះ​ទៀត ការ​ជ្រើស​យក​ជម្រើស​ជិះ​កង់​លើ​ផ្លូវ​ក្នុង​ព្រៃ​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​ជម្រើស​មួយ​ដ៏​ល្អ​បំផុត។

គួរបញ្ជាក់ថា ផ្លូវ​ជិះ​កង់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​ប្រវែង​សរុប ២៣ គីឡូម៉ែត្រ និងបានដាក់ឱ្យ​ដំណើរ​ការ​ប្រើប្រាស់​តាំង​ពី​ឆ្នាំ ២០១៩ មក គិត​មក​ទល់​ពេល​នេះ ៦ ឆ្នាំ​ហើយ។ បច្ចុប្បន្ននេះដែរ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀប​ចំ​ចំណត​កង់​រហូត​ដល់​ទៅ​៨​កន្លែង​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់ជូនដល់អ្នកទេសចរ៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *