មេរៀនជីវិតគូ Jack Ma ៖ ក្រុមហ៊ុន Alibaba រាប់រយពាន់លានដុល្លារ ក៏មានតម្លៃមិនស្មើប្រពន្ធ

មហាសេដ្ឋីលំដាប់ទី ៨ របស់ប្រទេសចិន Jack Ma ធ្លាប់បាននិយាយថាក្រុមហ៊ុន Alibaba គឺជាផ្នែកសំខាន់ក្នុងជីវិតរបស់លោកក៏ពិតមែន ប៉ុន្តែវាមិនមានតម្លៃអាចប្រៀបផ្ទឹមនឹងភរិយារបស់លោក គឺអ្នកស្រី Zhang Ying បានឡើយ។

សហស្ថាបនិក Alibaba លោក Jack Ma បាននិយាយថា ការសម្រេចចិត្តដ៏សំខាន់បំផុតក្នុងជីវិតរបស់លោកមិនមែនជាការបង្កើត Alibaba ទេ ប៉ុន្តែជាការជ្រើសរើសអ្នកស្រី Zhang Ying ជាភរិយា។

លោកនិយាយថា៖ “គាត់តែងតែជឿជាក់លើខ្ញុំ ខណៈពេលដែលគ្មានអ្នកណាជឿលើខ្ញុំ”។

អ្នកស្រី Zhang ដែលបច្ចុប្បន្នមានវ័យ ៥៩ ឆ្នាំ និងលោក Jack Ma បច្ចុប្បន្នអាយុ ៦១ ឆ្នាំ បានជួបគ្នាដំបូងនៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ នៅសាកលវិទ្យាល័យ Hangzhou Normal ដោយកាលនោះអ្នកទាំងពីរគឺជានិស្សិត។ តាមការរៀបរាប់របស់ Jack Ma ពេលនោះអ្នកស្រី Zhang មានភាពលេចធ្លោទាំងរូបសម្រស់ ភាពវៃឆ្លាត និងប្រវត្តិសិក្សាដ៏ឆ្នើម ធ្វើឱ្យអ្នកស្រីក្លាយជាទីចាប់អារម្មណ៍និងស្ងើចសរសើរពីមនុស្សជាច្រើន។

ចំណែកលោកគឺត្រឹមជានិស្សិតកម្រិតមធ្យមទាំងរូបរាងនិងការសិក្សា ប៉ុន្តែក៏ត្រូវបានទាក់ទាញដោយចរិតលក្ខណៈរបស់អ្នកស្រី Zhang ដែរ។ តាមរយៈការប្រាស្រ័យទាក់ទង លោកបានសម្គាល់ឃើញថាអ្នកស្រីជាមនុស្សស្រីដែលមានគំនិត ចេះសន្សំសំចៃ និងឆ្លាតវៃ ហើយមានរបៀបនិយាយដែលទាក់ទាញការអារម្មណ៍យ៉ាងខ្លាំង។ បន្តិចម្ដងៗលោកបានលង់ស្នេហ៍អ្នកស្រី Zhang ទោះបីជាដំបូងឡើយអ្នកស្រីបានបដិសេធលោកក៏ដោយ។

Jack Ma ធ្លាប់បានប្រាប់អ្នកស្រី Zhang ថា៖ “មនុស្សប្រុសមានភាពសង្ហាកាន់តែតិច នឹងមានភាពឆ្លាតវៃកាន់តែច្រើន”។

ទំនុកចិត្តរបស់លោកបានធ្វើឱ្យអ្នកស្រីចាប់អារម្មណ៍ ហើយអ្នកស្រីក៏បានកត់សម្គាល់ឃើញជំនាញភាសាអង់គ្លេសដ៏ល្អឥតខ្ចោះរបស់លោកផងដែរ ខណៈពេលខ្លះលោកធ្វើការជាមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់អ្នកទស្សនាបរទេសនៅពេលនោះ។

ក្រោយមកអ្នកស្រីបាននិយាយថា៖ “Jack Ma អាចធ្វើរឿងជាច្រើនដែលបុរសសង្ហាមិនអាចធ្វើបាន”។

គូស្នេហ៍មួយគូនេះបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ១៩៨៨ នៅពេលដែលពួកគេធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេសទាំងពីរនាក់។

នៅពេលដែល Jack Ma សម្រេចចិត្តចាកចេញពីការងារបង្រៀនជាការងារមានស្ថេរភាពនៅឆ្នាំ ១៩៩៥ ហើយចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ភរិយាលោកបានគាំទ្រលោកយ៉ាងពេញទំហឹង។ អ្នកស្រីបានយកប្រាក់សន្សំផ្ទាល់ខ្លួនមកឱ្យលោកធ្វើដើមទុនបន្ថែម និងតែងតែគាំទ្រស្វាមីជានិច្ចសូម្បីក្នុងពេលក្រុមហ៊ុន China Pages ដែលជាវេទិកាពាណិជ្ជកម្មអនឡាញដំបូងរបស់ Jack Ma ត្រូវបានចោទប្រកាន់ថាជាការបោកប្រាស់ក៏ដោយ។

នៅពេលដែលក្រុមហ៊ុន Alibaba ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ អ្នកស្រីបានចូលរួមចំណែកជាអ្នកដឹកនាំដំបូងៗមួយរូប ដោយបានគ្រប់គ្រងប្រតិបត្តិការរដ្ឋបាល និងភស្តុភារ។ ទោះបីជាមិនមែនជាម្ចាស់ភាគហ៊ុន ប៉ុន្តែអ្នកស្រីអាចគ្រប់គ្រងបានយ៉ាងល្អទាំងការងារនៅផ្ទះ និងការងារក្រុមហ៊ុនដោយទទួលខុសត្រូវលើការងារប្រាក់បៀវត្សរ៍ ការចម្អិនអាហារ និងជាអ្នកលើកទឹកចិត្តទាំងស្វាមី និងក្រុមការងារក្នុងអំឡុងពេលវេលាដ៏លំបាក។

Jack Ma បានពិពណ៌នាពីភរិយារបស់ខ្លួនថាជា “ឧត្តមស្នងការ” របស់ក្រុមការងារ ដោយជាអ្នកផ្តល់ទាំងស្ថិរភាព និងទំនុកចិត្តឡើងវិញសម្រាប់គ្រប់គ្នានៅពេលប្រឈមមុខនឹងបញ្ហា។

នៅឆ្នាំ ២០០២ អ្នកស្រី Zhang បានលាលែងពីតំណែងជាអ្នកគ្រប់គ្រងទូទៅនៃទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Alibaba នៅប្រទេសចិន ដើម្បីមកជួយកូនប្រុសអាយុ ១០ ឆ្នាំរបស់អ្នកទាំងពីរផ្ដាច់ការញៀនហ្គេមអនឡាញ។ អ្នកស្រីបានព្យាយាមពន្យល់ណែនាំកូនឱ្យឈប់ចំណាយពេលច្រើនពេកនៅក្នុងហាងអ៊ីនធឺណិត និងបានជួយកែលម្អការសិក្សា និងអត្តចរិតរបស់គេផងដែរ។

ទោះបីជាកម្រនឹងបង្ហាញខ្លួននៅចំពោះមុខសាធារណជនក៏ដោយ តែអ្នកស្រី Zhang នៅតែជានិមិត្តរូបនៃការតស៊ូ ការដាក់ខ្លួន និងការលះបង់ដោយស្ងប់ស្ងាត់។

យោងតាមទស្សនាវដ្តី Forbes គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៥ លោក Jack Ma មានទ្រព្យសម្បត្តិសុទ្ធចំនួន ៣១ ពាន់លានដុល្លារអាមេរិក ធ្វើឱ្យលោកក្លាយជាអ្នកមានបំផុតលំដាប់ទីប្រាំបីនៅក្នុងប្រទេសចិន ស្របពេលក្រុមហ៊ុន Alibaba មានតម្លៃប្រមាណ ៣៨៥ ទៅ ៣៩៦ ពាន់លានដុល្លារក្នុងទីផ្សារភាគហ៊ុន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *