ចង់ឃើញសមុទ្រពពក ក្នុងខេត្តរតនគិរី គួរទៅលេងក្នុងខែនេះ

ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​ទៅ​មើល​សមុទ្ទ​ពពក​ក្នុង​ដែន​ដី​នៃ​ភាគ​ឦសានប្រទេស​កម្ពុជា គួរ​ណាស់​តែ​ជ្រើស​រើស​រដូវកាលដែល​មាន​ទេសភាព​បៃតង​ស្រស់ ហើយ​ខែនេះ​ជា​ពេល​ដែល​អ្នក​គួរ​តែ​ដឹង​ក្នុង​ការ​ទៅ​លេង​នៅ​តំបន់​មួយ​នេះ។

វាល​ធំ មាន​ឈ្មោះ​ផ្លូវ​ការ​ថា ឧទ្យានជាតិ​វីរ​ជ័យ ស្ថិត​លើ​ដែនដី​នៃ​ចុង​ឥ​សាន្ត​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​រតនគិរី ។ ទីនេះ​ត្រូវ​បានឧទ្ទេសថា​ជា​សមុទ្រ​ពពក​ដែល​បណ្ដុំ​ទៅ​ដោយ​ពពក​ហ៊ុំ​ក្រាស់​ប្រៀប​បី​ដូច​ជា​ឋានសួគ៌​លើ​ដី​ដែល​មាន​សម្រស់​ស្រស់​ស្អាត​គ្មាន​ផ្ទឹម​បើ​ធៀប​និង​តំបន់​ភ្នំ​ជា​ច្រើន​ទៀត​ក្នុង​ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា។

ដែន​ដី​ទេសចរណ៍​ឋានសួគ៌​មួយ​នេះ​សក្ដិសម​សម្រាប់​អ្នក​ប្រមាញ់​ភាព​ស្ងប់ស្ងាត់​ជាមួយ​ធម្មជាតិ ខ្យល់​ដ៏​បរិសុទ្ធ និង​សំឡេង​សត្វ​យំ​ដែល​មាន​លក្ខណៈ​ជា​តន្ត្រី។ យ៉ាង​ណា​មិញ ​ទី​នេះ​ហាក់​មិន​សូវ​មាន​ទេសចរ​ស្គាល់​និង​ទៅ​លេង​ច្រើន​ដោយ​សារ​កត្តា​ផ្លូវ​ហាក់​នៅ​មាន​ស្ថានភាព​លំបាក និង​ឆ្ងាយ ហើយ​ក៏​មាន​កត្តា​គួប​ផ្សំ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ។

ប៉ុន្តែ​មាន​រឿង​ ​២​ ដែល​អ្នក​គួរ​បាន​ដឹង​អំពី​តំបន់​មួយ​នេះ ដ្បិត​ថា​មិន​សូវ​មាន​អ្នក​ទៅ​លេង​ច្រើន​ប៉ុន្តែ​កត្តា​សុវត្ថិភាព​​នៅ​ទីនោះ​ល្អ​មិន​មាន​ការ​រំខាន​ពី​មនុស្ស​ឬ​សត្វ​ព្រៃ។ ពិសេស​ជាង​នេះ​ទៅ​ទៀត ទេសភាព​ត្រូវ​បាន​ឱ្យ​ពិន្ទុ​ពេញ​១០លើ១០ ខណៈ​ដែន​ដី​ចុងឦសានមួយ​នេះ​ហាក់​មាន​សម្រស់​លើស​លុប​ធៀបទិដ្ឋភាព​នៃ​ប៉ែក​និរតី។

ណា​មួយ​សម្រាប់​ពេល​វេលា​ដ៏​ល្អ​ក្នុង​ការ​ទៅ​លេង​នៅ​ទីនោះ​គឺ​ចាប់​ពី​ខែ ១១ ដល់​ខែ ៣ និងចាប់​ពី​ខែ ៥ ដល់​ខែ ៧ ព្រោះថាក្នុង​រយៈ​ប៉ុន្មាន​ខែ​នេះ​តំបន់​វាល​ធំ​ដ៏​​ធំ​ល្វឹងល្វើយ​មួយ​នេះ​​​ក្រាល​ដោយ​ស្មៅ​បៃតង​ស្រស់​គួរ​ជា​ទី​គយគន់​រួម​ជាមួយ​សមុទ្រ​ពពក​ដ៏​ស្រស់​ស្អាត៕

ចុចលើលីងខាងក្រោមដើម្បីស្ដាប់ការរៀបរាប់នូវទិដ្ឋភាពដ៏​ស្រស់ស្អាត​គ្មានផ្ទឹមនៃដែនសមុទ្ទពពក ក្នុងខេត្តរតនគិរី ពីសំណាក់អ្នកចម្បាំងសំរាម អ៊ុក វណ្ណដេ ៖ https://www.facebook.com/reel/1199402832087597

រូបភាព ផ្ដល់ជូនដោយ សួង ម៉ារឌី/ក្រុមប្រមាញ់រូបភាពជីវចម្រុះកម្ពុជា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *