មកដឹងលក្ខន្តិកៈ និងប្រាក់រង្វាន់សម្រាប់អ្នកចូលរួមប្រកួតវីដេអូខ្លី «មាតុភូមិខ្ញុំ ឆ្នេរស្អាត និងព្រែកស្អាត»

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

នា​ព្រឹក​ថ្ងៃ​ទី​ ២១​ ខែ​សីហា​ ឆ្នាំ​២០២៤​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង ​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្ទ​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​តម្រង់​ទិស​ដល់​បេក្ខភាព​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ការផលិត​វីដេអូ​ខ្លីប្រភេទ​ Digital និង Cinematic VDO ​ដោយ​ក្នុងនោះមាន​ការ​ជម្រាប​ជូន​នូវ​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​ប្រជែង​ រួម​ទាំង​ប្រាក់​រង្វាន់​សម្រាប់​ម្ចាស់​ជយលាភី​ទាំង ​៦​ នាក់​។

បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​ ឯកឧត្ដម នី ផល្លី រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ និង​ជា​អគ្គ​លេខាធិការរង គ.អ.ឆ.ក. ព្រម​ទាំង​ជា​ប្រធាន​ក្រុម​ការងារ​បន្ទុក​តាមដាន​ និង​វាយ​តម្លៃ​ឆ្នេរ​ខ្សាច់​កម្សាន្ត​ មាតុភូមិ​ខ្ញុំ ឆ្នេរ​ស្អាត និង​ព្រែក​ស្អាត ឆ្នាំ​ ២០២៤ បានឡើង​មានមតិចំណាប់អារម្មណ៍ និង​បើក​កម្មវិធី។ ​

ក្នុង​សិក្ខាសាលានោះ​ដែរ​ លោក មុំ​ បូវីល លេខាធិការ​ក្រុម​ការងារ​ទទួល​បន្ទុក​តាម​ដាន​ និង​វាយ​តម្លៃ​ឆ្នេរ​ខ្សាច់​កម្សាន្ត​ ក៏​បាន​លើក​ឡើង​ពី​លក្ខខណ្ឌ​ និង​នីតិវិធី​នៃ​ការ​ចូលរួម​ប្រឡង​ប្រណាំង​វីដេអូ​ខ្លី​យ៉ាង​ដូច្នេះ​ថា៖

​វីដេអូ​ខ្លី​ដែល​អាច​ចូលរួម​ក្នុង​ការ​ប្រកួតត្រូវ​ផលិត​ស្រប​តាម​គោលការណ៍​ដូច​ខាងក្រោម ​៖

  • វីដេអូ​ ត្រូវ​មាន​រយៈពេល​មិន​លើស​ ៣​ នាទី
  • វីដេអូ ត្រូវផ្ដោត​​លើ​ទេសភាព​ធនធាន​ធម្មជាតិ​នៃ​តំបន់​ឆ្នេរ​ និង​ព្រែក​
  • សកម្មភាព​កម្សាន្ត​ទេសចរណ៍​
  • ភាព​ស្អាត​ សណ្ដាប់​ធ្នាប់​ និង​របៀប​រៀបរយ​នៃ​សហគមន៍​
  • អរិយធម៌ និង​ទំនៀមទម្លាប់​ ការ​រស់​នៅ​របស់​ប្រជាជន​ក្នុង​សហគមន៍​
  • បដិសណ្ឋារកិច្ច
  • ផលិតផល​ទេសចរណ៍​ និង​សេវាកម្ម​ទេសចរណ៍​ក្នុង​តំបន់​ព្រែក​ និង​ឆ្នេរ​
  • ម្ហូប​អាហារ​ក្នុង​តំបន់
  • វីដេអូត្រូវបង្កប់​ខ្លឹមសារ​អប់រំ​ ផ្សព្វផ្សាយ ​ថែរក្សា​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​

ដោយ​ឡែក ​សម្រាប់​បេក្ខភាព​ចូលរួម​ត្រូវ​ផលិត​វីដេអូ​ស្រប​តាម​គោលការណ៍​ខាង​លើ​យ៉ាងតិច​ឱ្យ​បាន​ ២​ ហើយ​វីដេអូដែល​​ត្រូវ​បាន​ដាក់​ចូលរួម​ប្រកួត​ ត្រូវ​តែ​ជា​វីដេអូ​ផលិត​ដោយ​បេក្ខជនផ្ទាល់​។ ចំពោះ​វីដេអូ​ដាក់​ប្រកួត​ត្រូវ​ផ្ដល់​សិទ្ធិ​ដល់​ក្រុម​ការងារ​អគ្គ​លេខាធិការដ្ឋាន​ គ.អ.ឆ.ក. ក្នុង​ការ​ផ្សព្វផ្សាយ​។​​ មួយ​វិញ​ទៀត​ បេក្ខជន​ម្នាក់​ឯង ​ឬ​ជា​ក្រុម​អាច​ជ្រើស​រើស​ទី​តាំង​ក្នុង​ខេត្ត​ ​៤ ​ដែល​មានដូចជា ​កែប កំពត​ កោះ​កុង ​និង​ព្រះសីហនុ​​។​

សម្រាប់​ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ត្រូវ​បាន​ចែក​ចេញ​ជា​ ៥​ ដំណាក់​កាល​ ៖

ដំណាក់កាលទី១ ៖ ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​តាមរយៈ​ https://docs.google.com/…/1FAIpQLSdltsS2RKxuuv…/viewform ឬ ​តំណ​ QR-Code និងតាមរយៈអ៊ីម៉ែលដែលមានភ្ជាប់ជូនក្នុងឯកសារ ។ ឈប់​ទទួល​ពាក្យ​ចូលរួម​​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៤។

ដំណាក់កាលទី២ ៖ បេក្ខភាព​ចូលរួម​ត្រូវ​ផុស​វីដេអូ​ខ្លី​នៅ​លើ​ហ្វេសបុក​ និង​ តិកតុក របស់​ខ្លួន ដោយ​ភ្ជាប់​ Hashtag ទាំង​ ៦ ​រួម​មាន ​៖ #videocompetition #beachadstream #tourismcambodia #coastalzone #beachesofcambodia #cambodiaBay ។

ឈប់ទទួលវីដេអូរបស់បេក្ខជនដែលធ្វើការផុសនៅលើបណ្ដាញសង្គម ហ្វេសប៊ុក និង Tiktok នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ។

ដំណាក់កាលទី៣ ៖ វីដេអូ​ខ្លី​នឹង​ត្រូវ​វាយតម្លៃ​តាម​វគ្គ​ដូច​ខាង​ក្រោម​៖

វគ្គ​ទី​១៖ វីដេអូ​ខ្លី​នឹង​ត្រូវ​ជ្រើស​រើស​ពី​អាខោន ហ្វេសបុក និង តិកតុក របស់​បេក្ខភាព​ដើម្បី​តាមដាន​ និង​វាយ​តម្លៃ​។ វីដេអូ​ល្អ​ទាំង​ Digital និង Cinematic ត្រូវ​បាន​ជ្រើសរើស​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី១​។

វគ្គ​ទី​២៖ វីដេអូ​ទាំង​ ១០ ដែល​បាន​ជ្រើសរើស​ ត្រូវ​ដាក់​បង្ហោះ​នៅ​លើ​ Facebook Page: Visit Cambodia និង Tik Tok: Visit Cambodia ​ដើម្បី​វាយតម្លៃ​បន្ត​ដោយ​ផ្អែក​លើ​៖

– ៦០% នៃ​ពិន្ទុ​សរុប​ ត្រូវ​បាន​វាយតម្លៃយ​លើ​បច្ចេកទេស​វីដេអូ​​ដោយ​គណកម្មការ​កិត្តិយស​ពិនិត្យ។

– ៤០% នៃ​ពិន្ទុ​សរុប​ បាន​ពី​ការ​បោះឆ្នោត​តាម​ Facebook ​និង​ Tik Tok របស់​កម្ម​វិធី​។

ដំណាក់កាលទី៤ ៖ ជូន​ដំណឹង​អំពី​ជយលាភី​

ដំណាក់កាលទី៥ ៖ រៀប​ចំ​ពិធី​ចែក​រង្វាន់​ដល់​ម្ចាស់​ជយលាភី​

ក្នុង​នោះ​ដែរ​ លោក​ក៏​បាន​បញ្ជាក់​ច្បាស់​ៗ​អំពី​ប្រាក់រង្វាន់សម្រាប់ម្ចាស់ជយលាភីទាំង ៦ រូប ៖

ជយលាភី​សម្រាប់​អ្នក​ថត​ វីដេអូ ឌីជីថល

– ជយលាភី​លេខ​១​ ទទួលបានពានរង្វាន់១ វិញ្ញាបនបត្រ១ និងថវិការ ២ លានរៀល

– ជយលាភីលេខ២ ទទួលបានពានរង្វាន់១ វិញ្ញាបនបត្រ១ និងថវិការ ១ លានរៀល

– ជយលាភីលេខ៣ ទទួលបានពានរង្វាន់១ វិញ្ញាបនបត្រ១ និងថវិការ ៥០ ម៉ឺនរៀល

ជយលាភីសម្រាប់អ្នកថត វីដេអូ Cinematic

– ជយលាភីលេខ១ ទទួលបានពានរង្វាន់១ វិញ្ញាបនបត្រ១ និង​ថវិកា ៤ លាន​រៀល

– ជយលាភីលេខ១ ទទួលបានពានរង្វាន់១ វិញ្ញាបនបត្រ១ និង​ថវិកា ២ លាន​រៀល

– ជយលាភីលេខ៣ ទទួលបានពានរង្វាន់១ វិញ្ញាបនបត្រ១ និង​ថវិកា ១ លានរៀល

ក្រៅ​អំពី​ប្រាក់​រង្វាន់​ ​​ទាំង​វីដេអូ cinematic & Digital របស់​ម្ចាស់​ជយលាភី​ទាំង​អស់​នឹង​ត្រូវ​បាន​យក​ទៅ​ចាក់​បញ្ចាំង​នៅ​លើ​ផ្ទាំង​ LED Commercial ធំ​ៗ​ដូច​ជា​នៅ​ស្ពាន​កោះ​ពេជ្រ​ជា​ដើម​។​ ហើយ​កាន់​តែ​ពិសេស​ជាង​នេះ​ វីដេអូ​ជយលាភី​នឹង​ធ្វើ​ការ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​សម្រាប់​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ភ្ញៀវ​បរទេស​ឱ្យ​បាន​ស្គាល់​ពី​ទេសចរណ៍​ប្រទេស​កម្ពុជា​ ហើយ​ក៏​ជា​ឱកាស​ដ៏​ធំ​សម្រាប់​បេក្ខជន​បាន​បង្ហាញ​ស្នាដៃ​ទៅ​កាន់​ពិភពលោក​ផង​ដែរ​។​

​ថ្លែងនៅក្នុងសិក្ខាសាលា ក៏មាន​ការ​ចូលរួម​ចែក​រំលែក​គន្លឹះ​ល្អ​ៗ​ ក៏​ដូចជា​តិច​និក​នៅ​ក្នុង​ការ​ថត​វីដេអូ​ ការ​ចាប់​យក​ប្លង់​ ការ​គិត​អំពី​ Concept ពី​សំណាក់​អ្នក​ជំនាញ​ក្នុង​វិស័យ​វីដេអូ​ និង​រូបភាព​ ​លោក​ Jerry Thai ​លោក​ សួង​ ម៉ារឌី លោក លីម ហេង និងលោក កែវ វុតម៉ាថា ផង​ដែរ។

ជា​ចុង​ក្រោយ​ នៅ​ក្នុង​មតិ​បិទ​កម្មវិធី​ ឯកឧត្ដម នី ផល្លី ​បាន​លើក​ឡើង​ថា​ ក្រសួង​នឹង​មាន​ផែន​ការ​ផលិត​ និង​បង្កើត​ការ​ប្រឡង​ប្រណាំង​វីដេអូ​ខ្លី​ជា​រៀង​រាល់​ឆ្នាំ​។ គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា គិត​​ត្រឹម​ខែ ​សីហា ​នេះ​មាន​បេក្ខភាព​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ចំនួន ​៥០ ​ក្រុម​-នាក់ ​ដែល​ក្នុង​នោះ​​ប្រភេទ​វីដេអូ​ឌីជីថល​មាន​ចំនួន ២២ និង ប្រភេទ​វីដេអូ Cinematic មាន​ចំនួន ​២៨​​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន