«ជ្រាវ» ទឹកធ្លាក់ ៧ ដំណាក់ មិនចេះរីងស្ងួតទោះខួបប្រាំងឬវស្សា

«ជ្រាវ» ជា​ឈ្មោះ​ទឹក​ធ្លាក់​១​កន្លែង​ស្ថិត​ក្នុង​ភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ទឹក​ធ្លាក់​១​កន្លែង​នេះ​មាន​ចម្ងាយ​ប្រមាណ​ជា ១០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ។ បើ​និយាយ​ពី​ទេសភាព​មិនថានៅ​តាម​ដង​ផ្លូវ​ជា​ពិសេស​ក្នុង​រដូវ​កាល​បៃតង​នេះ​គឺ​ថា​ស្អាត​ជាប់​ចិត្ត​ដិត​អារម្មណ៍​តែ​ម្ដង។

នៅ​ទី​នោះ​មាន​ទឹក​ធ្លាក់​ជា​ជម្រាល ៧ ដំណាក់ ហើយ​ដំណាក់​និមួយៗ សុទ្ធ​តែ​មាន​ទឹក​ស្អាត​និង​ត្រជាក់​ដែល​អាច​ងូត​លេង​កម្សាន្ត​បាន។ ដោយ​ឡែក​ សម្រាប់​ដំណាក់​ទី៧ ឬបារាំងដោតទង់ (ជាឈ្មោះអ្នកក្នុងតំបន់ហៅតៗគ្នាបែបនេះ) ជា​ដំណាក់​ទឹក​ហូរ​ដែល​ខ្ពស់​ជាង​គេ​តម្រូវ​ឱ្យ​ថ្មើរ​ជើង​ឡើង​ប្រមាណ​ជា ២ ម៉ោង​ទើប​អាច​ទៅ​ដល់​។ សម្រាប់​ទឹក​ធ្លាក់​នៅ​តាម​ដំណាក់​និមួយៗ​មាន​ភាព​ស្រស់​ស្អាត​ដាច់​ដោយ​ឡែក​គ្នា។ ជា​ពិសេស​នៅ​ទឹក​ធ្លាក់​ដំណាក់​ទី​៥​គឺ​មាន​ដុំ​ថ្ម​ធំ​មួយ​ទប់​កណ្ដាល​ដែល​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​ប្លែក​ភ្នែក។

នៅ​ទី​តាំង​ទឹក​ធ្លាក់​មួយ​នេះ​ក៏​មាន​កញ្ចុះ​សម្រាប់​សម្រាក​កម្សាន្ត​និង​ទិញ​ម្ហូប​អាហារ​ផង​ដែរ។ សម្រាប់​អ្នក​ចូលចិត្ត​បោះតង់​អាច​ទៅ​បោះ​នៅ​ទឹក​ធ្លាក់​ជាន់​ទី​៧ ឬ​អាច​បោះ​តាម​តំបន់​ជើង​ភ្នំ​ដែល​មាន​កន្លែង​អាច​បោះតង់​បាន​យ៉ាង​ងាយ​ស្រួល។ ជ្រាវ ជាកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរតាមរយៈទឹកធ្លាក់ប្រាំពីរជាន់ អមដោយសម្រស់ធម្មជាតិគយគន់មិនជិនណាយ គួរជាទីលំហែកាយនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក៕

សូមចុចខាងក្រោមដើម្បីទស្សនាវីដេអូពេញ ៖

Credited VDO ៖ បងស្នា – Influencers MLMUPC


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

Leave a Reply

Your email address will not be published.Required fields are marked *