Rihanna បានផ្ដល់កំណើតកូនស្រីម្នាក់កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥ ដែលទារិកាឈ្មោះ Rocki ជាកូនទី ៣ របស់នាងជាមួយតារារ៉េប A$AP Rocky។ កូនទី ៣ នេះមើលទៅពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ ដោយនាងទទួលបានការយកចិត្តទុកដាក់ក្នុងការមើលថែទាំ ពីសំណាក់ក្រុមគ្រួសារ។

សម្រាប់ Rihanna និង A$AP Rocky ជីវិតពួកគេ គឺល្អពេកហើយ ទទួលបានកូនប្រុសស្រីគួរឲ្យស្រលាញ់។ ម្ចាស់បទ “Umbrella” និងតារារ៉េបម្ចាស់បទ “HIGHJACK” ជាឪពុកម្ដាយកូនប្រុសស្រី ៣ នាក់ រួមមាន RZA, Riot និងទើបបានស្វាគមន៍ទារិកា Rocki Irish Mayers កាលពីថ្ងៃទី 13 ខែកញ្ញា តែ Rihanna ហើយប្រកាសនៅលើ Instagram កាលពីថ្ងៃទី ២៤ ខែកញ្ញានេះ។
ម្ដាយកូន ៣ នាក់បានចែករំលែករូបថតខ្លួនឯងឱបទារិកាទើបនឹងកើត ដែលត្រូវបានរុំដោយភួយពណ៌ផ្កាឈូក។ នាងក៏បានបង្ហោះរូបភាពស្រោមដៃប្រដាល់ពណ៌ផ្កាឈូកជាមួយនឹងខ្សែបូផងដែរ។


Rihanna វ័យ ៣៧ ឆ្នាំ និង A$AP អាយុ ៣៦ ឆ្នាំ ធ្លាប់បានចែករំលែកថា ពួកគេមិនមែនជាមនុស្សតែម្នាក់គត់នៅលើពិភពលោកដែលរំភើបចំពោះគ្រួសារដែលកំពុងរីកចម្រើន។ នៅពេលត្រូវបានសួរថា តើកូនរបស់ពួកគេទាំងពីរមានអារម្មណ៍យ៉ាងណាចំពោះបងប្អូនបង្កើតបន្ទាប់ នាពេលចាក់បញ្ចាំងរឿង Smurfs លើកដំបូងនៅក្នុងទីក្រុង Los Angeles កាលពីខែកក្កដា Rihanna ដែលជាតួអង្គ Smurfette បានប្រាប់ Extra ថា “ពួកគេពិតជារីករាយណាស់“។
នាគ្រានោះអ្នកសារព័ត៌មានបានសួរបន្តទៀតថា តើនាង និង A$AP ចង់បានកូនប្រុស ឬកូនស្រីម្នាក់ទៀតដែរឬយ៉ាងណានោះ កំពូលតារាចម្រៀង និងជាម្ចាស់អាជីវកម្មគ្រឿងសម្អាងដ៏ល្បី Fenty Beauty បានសារភាពថានាង តែងតែចង់បានកូនស្រី។ ប៉ុន្តែច្បាស់ណាស់ថានាងសប្បាយចិត្តនៅពេលដែលកូនរបស់នាងមកដល់ ទោះបីជាមានរឿងអ្វីក៏ដោយ។“ព្រះដឹងច្បាស់បំផុតមែនទេ?” នាងបានបន្ត “ខ្ញុំស្រឡាញ់កូនប្រុសរបស់ខ្ញុំ“៕



























Account
Security
Favourite Content