កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍សប្បាយៗ នាពេលចុងឆ្នាំ ខេត្តក្រុងទាំងនេះ

ត្រៀម​សប្បាយ​ហើយ​នៅ? នា​ពេល​ចុង​ឆ្នាំក្នុង​អំឡុង​ខែ ១២ នេះ ក្រសួង​ទេសចរណ៍​ត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍​ទេសចរណ៍​សប្បាយ​ៗ​ជា​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត និងរាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​ក្រសួង​ទេសចរណ៍​មុន​នេះ​បន្តិច។

នា​ខែ​ធ្នូ​ខាង​មុខ​នេះ ក្រសួង​ទេសចរណ៍​បាន​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ចំនួន ៥ ដែល​មាន​ដូចជា៖ ភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកោះកុង និងខេត្តបាត់ដំបង ហើយ​ព្រឹត្តិការណ៍​សប្បាយៗ​ទាំង​នោះ​ត្រូវ​បាន​កំណត់​ទៅ​តាម​ពេល​វេលា និង​ទីតាំង​ដូច​ខាង​ក្រោម៖

ទី១. ពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា នៅរាជធានីភ្នំពេញ «Cambodia Construction Productivity Industry Exhibition » at Phnom Penh City នៅ​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៥។

ទី២. ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅរាជធានីភ្នំពេញ «Cambodia Trade Fair» at Phnom Penh City នៅ​ថ្ងៃ​ទី ៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៥។

ទី៣. ព្រឹត្តិការណ៍ដំណើរទេសចរណ៍ផ្សងព្រេងឡើងភ្នំតាក្រហមក នៅខេត្តពោធិ៍សាត់ «Adventure Tour Event Climbing Ta Krohom Kor Mountain» at Pursat Province នៅ​ថ្ងៃ​ទី៥ ដល់ថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០២៥។

ទី៤. មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិកម្ពុជា-ចិន នៅខេត្យសៀមរាប «Cambodia-China International Tourism Music Festival » at Siemreap Province នៅ​ថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ ២០២៥។

ទី៥. ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត នៅខេត្តសៀមរាប «Angkor Wat International Half Marathon 2025» at Siemreap Province នៅ​ថ្ងៃ​ទី ៧ ខែ ធ្នូ ឆ្នាំ ២០២៥។

ទី៦. កម្មវិធីរត់ប្រណាំងលើផ្លូវរត់យន្តហោះ នៅរាជធានីភ្នំពេញ «Runway for Run» at Phnom Penh City នៅ​ថ្ងៃ​ទី ៧ ខែ ធ្នូ ឆ្នាំ ២០២៥។

ទី៧. ព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីបុព្វហេតុជាតិ មាតុភូមិ នៅខេត្តកោះកុង «Marathon Events For the cause of the Motherland» at Koh Kong Province នៅ​ថ្ងៃ​ទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៥។

ទី៨. ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបខ្មែរខេត្តបាត់ដំបង នៅខេត្តបាត់ដំបង «Khmer Food Exhibition Event Battambang Province » at Battambang Province នៅ​ថ្ងៃ​ទី ២៩ ដល់ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២៥។

ទី៩. ព្រឹត្តិការណ៍សាទរកម្ពុជា លើកទី២ នៅរាជធានីភ្នំពេញ «2nd Celebrating Cambodia» at Phnom Penh City នៅ​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥។

គួរ​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ទេសចរណ៍​ទាំង ៩ ខាង​លើ​នឹង​ត្រូវ​រៀប​ចំ​នៅ​តាម​បណ្ដា​ខេត្ត​ក្រុងខាងលើ សង្ឃឹម​បង​ប្អូន​ប្រជាជន​ខ្មែរ ក៏​ដូច​ជា​ភ្ញៀវ​បរទេស​នឹង​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​នៅ​ក្នុង​ព្រឹត្តិការណ៍​សប្បាយ​ៗ​នៅ​លើ​ទឹក​ដី​នៃ​រាជាណាចក្រ​កម្ពុជា៕

រូបភាព ៖ ក្រសួងទេសចរណ៍



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *