កូនខ្មែរដណ្ដើមពានមាសបាន ៧ ពីកម្មវិធីប្រកួតដុតនំ ឯប្រទេសនូវែលហ្សេឡង់

ជនជាតិខ្មែរមួយក្រុមប្រកបរបរជាអ្នកដុតនាំនៅក្នុងប្រទេសនូវែលហ្សេឡង់ បានដណ្ដើមឈ្នះពានរង្វាន់មាសចំនួន ៧ ក្នុងចំណោម ១១ ពីកម្មវិធី​ Bakels Supreme Pie Awards ឆ្នាំ២០២៥ ដែលជាកម្មវិធីប្រកួតដុតនំផាយនៅក្នុងប្រទេសនូវែលហ្សេងឡង់។

យោងតាមសារព័ត៌មា​ន The New Zealand Herald ម្ចាស់ពានរង្វាន់ធំបំផុតនៅក្នុងឆ្នាំ ២០២៥នេះ គឺជាលោក So Samraksmey ដែលជាជនជាតិខ្មែរ និងជាម្ចាស់ហាងនំ Rosedale Bakery & Café ក្នុងតំបន់ Albany ប្រទេសនូវែលហ្សេឡង់ ដោយលោកបានប្រកួតក្នុងវិញ្ញាសានំផាយដែលមានដំឡូងពីលើ ឬ Potato Top Pie។

លោក​ So Samraksmey បានឱ្យដឹងថា លោកសិក្សាជំនាញដុតនំនេះបន្តពីបងថ្លៃរបស់លោក គឺលោក Sao Bunnarith ដោយម្ចាស់ពានរង្វាន់កំពូលរូបនេះបានបញ្ជាក់ថា ការចែករំលែកពីគ្រួសារ រួមគ្នាជាមួយការស្រាវជ្រាវ និងសាកល្បងបន្ថែមដោយខ្លួនឯង គឺជាកត្តាមួយជួយបន្ថែមគុណភាពនំរបស់លោក។

ក្រោយទទួលបានការកោតសរសើរខ្លាំង ក្នុងគ្រាឈ្នះពានរង្វាន់កាលពីឆ្នាំ ២០២៤ អាណិកជនរូបនេះ បានចំណាយពេលមួយឆ្នាំសិក្សាយ៉ាងលម្អិតក្នុងគោលបំណងដាក់ពាក្យប្រកួតម្ដងទៀតក្នុងឆ្នាំនេះ ដោយលោកបានធ្វើការជាមេចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយប្រាំមួយកន្លែងដើម្បីសិក្សាឱ្យច្បាស់ពីរូបមន្ត និងបានខិតខំសាកល្បងស្នាដៃរហូតដល់រំលងអាធ្រាត្រ។

ក្រៅពីលោក So Samraksmey នៅក្នុងឆ្នាំនេះ នៅមានជនជាតិខ្មែរជាច្រើនរូបទៀតបានចូលរួមប្រកួត ដោយក្នុងនោះអ្នកដែលអាចដណ្ដើមពានរង្វាន់មាសបាន រួមមាន លោក Sok Heang Nguon លោក Sok Keo លោក Hay Mengheng លោក Meng Buntha និង លោកស្រី Soheap Long ដែលឈ្នះបានពានរង្វាន់ចំនួន ២ នៅក្នុងឆ្នាំនេះ។  

គួរឱ្យដឹងផងដែរថា អស់ពេលជាងមួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ អ្នក​ដុតនំជនជាតិ​ខ្មែរ​អាចមានឱកាសដណ្ដើមពានរង្វាន់លំដាប់កំពូលចំនួន ៧ដងរួចទៅហើយ ដោយក្នុងនោះម្ចាស់ជ័យលាភីដែលជាស្រ្តីដំបូងបង្អស់ក៏ជាជនជាតិខ្មែរដូចគ្នា គឺលោកស្រី Soheap Long ដែលបានប្រកួតលើវិញ្ញាសារ នំផាយស្នូលស្ទេក និងឈីស កាលពីឆ្នាំ ២០២១។

ឯមូលហេតុពីក្រោយកំណើនអ្នកដុតនាំជនជាតិខ្មែរនៅលើទឹកដីប្រទេសនូវែលហ្សេងឡង់នេះ ក៏ព្រោះតែជនជាតិខ្មែរទាំងនេះបានដើរតាមជំហានរបស់បងប្អូន និងមិត្តភក្ដិដែលប្រកបអាជីពនេះស្រាប់ ខណៈពេលដែលភាពអត់ធ្មត់ ក្ដីស្រឡាញ់ និងឥទ្ធិពលនៃនំបែបបារាំងបន្តពីជំនាន់អាណានិគម បានជួយឱ្យពួកគេអាចដុតនំបានឆ្ងាញ់ និងមានគុណភាពល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក



Leave a Reply

Your email address will not be published.Required fields are marked *