លេចរូបភាព លី លានជា ចូលបន្ទប់សង្គ្រោះក្នុងមន្ទីរពេទ្យធ្វើអ្នកគាំទ្រព្រួយបារម្ភខ្លាំង

ថ្មីៗនេះ តារាសម្តែង Jet Li (លី លានជា) បានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ បន្ទាប់ពីលោកបានបង្ហោះរូបថត និងវីដេអូជាបន្តបន្ទាប់នៅលើគណនី Douyin ដោយបង្ហាញថារូបលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កាលពីថ្ងៃទី១៧ ខែសីហា តារាវ័យ ៦២ ឆ្នាំរូបនេះបានបង្ហោះរូបភាពដែលខ្លួនកំពុងសម្រាកនៅលើគ្រែមន្ទីរពេទ្យ ដោយភ្ជាប់ជាមួយនឹង caption វីដេអូថា “ថ្មីៗនេះខ្ញុំបានប្រឈមមុខនឹងបញ្ហាដែលមិននឹកស្មានដល់” ។

ក្នុង​វីដេអូ​មួយ​ទៀត លោក Li ត្រូវ​បាន​គេ​រុញ​ចូល​ទៅ​ក្នុងបន្ទប់វះកាត់មួយ ដែល​លោក​និយាយ​លេង​សើច​អំពី​ការ​ពាក់ “មួក​ក្រហម​ដ៏​ទាន់សម័យ”។ ក្រោយ​មក លោកត្រូវ​បាន​គេ​ឃើញ​ជួប​ជាមួយ​ក្រុមការងារ​ពេល​កំពុង​អង្គុយ​លើ​គ្រែ​មន្ទីរពេទ្យ​។ តារាសម្ដែងរូបនេះបានបន្ថែមថាលោក “មានអារម្មណ៍ស្វាហាប់ជាងមុន” ។

ចូល​ទៅ​កាន់​គណនី Weibo វិញ Jet Li បានប្រាប់អ្នកគាំទ្រ​ថា “មិន​ចាំបាច់​បារម្ភ​ខ្លាំង​ពេក​ទេ” អំពីលោក។ តារាក្បាច់គុនដើមកំណើតចិនរូបនេះ បានសរសេរថា “មានបញ្ហា Hardware បន្តិចបន្តួច ដូច្នេះត្រូវបញ្ជូនទៅរោងចក្រវិញដើម្បីជួសជុល។ សូមអរគុណអ្នកទាំងអស់គ្នា ចំពោះការព្រួយបារម្ភ។ មិនចាំបាច់បារម្ភពីខ្ញុំពេកទេ ខ្ញុំគ្រាន់តែសម្រាកបន្តិចប៉ុណ្ណោះ” ។

នៅក្នុងការបង្ហោះបន្ទាប់ទៀតលើ Weibo កាលពីថ្ងៃច័ន្ទ លោកបានបង្ហោះរូបភាពខ្លួនឯងកំពុងហូបមី និងអរគុណអ្នកគាំទ្រចំពោះការជូនពររបស់ពួកគេ។ លោកបានសរសេរថា “អរគុណអ្នកទាំងអស់គ្នាសម្រាប់ការបារម្ភ និងជូនពរ។ ខ្ញុំបានធ្វើឱ្យអ្នករាល់គ្នាព្រួយបារម្ភ។ ខ្ញុំបានចេញពីមន្ទីរពេទ្យហើយ និងកំពុងហូបរបស់ឆ្ងាញ់។ សូមជូនពរឱ្យគ្រប់គ្នាមានសុខភាពល្អ សន្តិភាព និងសុភមង្គល” ។

យោងតាមការចុះផ្សាយរបស់កាសែតតៃវ៉ាន់ The China Times តារាសម្ដែង Jet Li ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីវះកាត់ដុំសាច់តូចមួយចេញ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ



Leave a Reply

Your email address will not be published.Required fields are marked *