រូបភាព ១៥ឆ្នាំមុន និងពេលនេះ បង្ហាញយ៉ាងច្បាស់ថា សុគន្ធ និសា នៅក្មេង មិនចេះចាស់សោះ!

តារា​ចម្រៀង​ស្រី​សំនៀង​ផ្អែម សុគន្ធ និសា ត្រូវ​បាន​មហាជន​លើកឡើង​ថា ជា​មនុស្ស​ស្រី​ដែល​មិន​ខ្ចី​ចាស់​តាម​វ័យ បើ​ទោះ​ជា​ឆ្នាំ​នេះ​អាយុ​ជាង ៤០ ឆ្នាំ​ទៅ​ហើយ​ក្ដី។ តាម​រយៈ​រូបភាព​កាលពី ១៥ ឆ្នាំ មក​នេះ រូប​សម្រស់​អ្នកនាង​នៅ​តែ​ស្រស់​ស្អាត​ដដែល​គ្មាន​ប្រែ​ឡើយ។

រូបភាព​កាលពី ១៥​ឆ្នាំ​មុន​របស់​កំពូល​តារា​ចម្រៀង​សំឡេង​ស្រទន់ សុគន្ធ និសា បង្ហោះ​ឡើង​ដោយ​អ្នកស្រី ថន ធីនី ឬ​មហាជន​ទូទៅ​ស្គាល់​ហៅថា ម៉េងនី ដែល​ជា​ម្ចាស់​សម្អាងការ​ប្រណិត​នារី ហើយ​ក៏​ជា​មិត្ត​ជិតស្និទ្ធ​របស់​ម្ចាស់​បទ «ចាក់​ក្រឡេក​ទយ» ផង​ដែរ។ ម្ដាយ ស្រីនា បាន​បង្ហោះ​រូបភាព​អ្នកនាង និសា នា​ថ្ងៃ​ខួប​កំណើត​ខ្លួន កាលពី​ថ្ងៃ ១៧ ខែ​សីហា ឆ្នាំ ២០២៥ កន្លង​ទៅ។

អ្នកស្រី ម៉េងនី បាន​បង្ហោះ​រូបភាព ២ សន្លឹក​របស់​អ្នកនាង និសា ដែល​១​សន្លឹក​គឺ​រូប​កាល ១៥ ឆ្នាំ​មុន ដែល​អតីត​តារា​ចម្រៀង​ហង្សមាស​រូប​នេះ បី​កូន​ប្រុស​ពៅ​អ្នក​ស្រី។ ចំណែក​១ សន្លឹក​ទៀត គឺ​រូបភាព​ថ្មី​ៗ ដែល​កូន​ប្រុស​ពៅ​អ្នកស្រី បី​តារា​ចម្រៀង និសា វិញ​ម្ដង។ ប្រៀបធៀប​ទៅ រូបភាព​ទាំង ២ សន្លឹក​នោះ ដ្បិត​កន្លង​មក​ជា​យូរ​ហើយ តែ​មុខមាត់ រូបរាង​ម្ចាស់​បទ «បើ​ជា​គូ» នៅ​ដដែល​គ្មាន​ប្រែ​បន្តិច​សោះ​ឡើយ ទោះ​ជាង ១០ ឆ្នាំ​មុន​បច្ចេកទេស​កាមេរ៉ា​មិន​សូវ​ទំនើប​ដូច​ឥឡូវ ក៏​នៅតែ​បង្ហាញ​យ៉ាង​ច្បាស់​ថា សុគន្ធ និសា ស្អាត​មិន​ខុស​ពី​មុន។

អ្នកស្រី ម៉េងនី បាន​សរសេរ​សារ​លើ​បណ្ដាញ​សង្គម​ថា “15 ឆ្នាំកន្លងផុតទៅ…Before: មីងពរក្មួយ After: ក្មួយពរមីងវិញម្តង“។ ចំណែក​សាមី​ខ្លួន​វិញ ក៏​បាន​តប​វិញ​ដែរ​ថា “លឿនណាស់បងអេីយ​ ក្មួយពរវិញហើយ”។

តារា​ស្រី​វ័យ ៤២ ឆ្នាំ​ហើយ តែ​បើ​និយាយ​ពី​សម្រស់​មហាជន​តែង​កត់​សំគាល់​ឃើញ​ថា​អ្នកនាង​ហាក់​គ្មាន​ប្រែ​ទៅ​ណា​សោះ ដោយ​រក្សា​បាន​សម្រស់​ស្អាត រាង​តូច​ច្រឡឹង ស្បែក​ភ្លឺ​រលោង​ដូច​នារី​វ័យ​២០ ឆ្នាំ៕

រូបភាព៖ Meng Ny និង Sokun Nisa



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ



Leave a Reply

Your email address will not be published.Required fields are marked *