ចង់​ទៅ​លេង​ភ្នំ​ ១៥០០ រីសត​​ ៣​ នេះ បរិយាកាស​ស្អាត​មិន​ចាញ់​គ្នា​ឡើយ

ឮ​គេ​និយាយ ១០០០ ​ដង មិន​ស្មើ​​​បាន​ជួប​ខ្លួន​ឯង​ម្ដង។​ ដូច​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា​ភ្នំ​១៥០០ ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​មាន​សម្រស់​ស្អាត​ និង​ទាក់ទាញ​អ្នក​ទេសចរ​ជា​ច្រើន ​ឲ្យ​ធ្វើ​ដំណើរ​កម្សាន្ត​​នៅ​ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍​ ឬ​ថ្ងៃ​សម្រាក​នៃ​ឱកាស​បុណ្យ​ទាន​ផ្សេង​ៗ។ អ្វី​ដែល​អ្នក​ទេសចរ​ចាប់​អារម្មណ៍​បំផុត ភ្នំ១៥០០ មាន​ជួ​រ​ភ្នំ​ជា​ច្រើន​ និ​ង​មាន​ផ្លូវ​កៅស៊ូ​កោង​ខ្វាត់ខ្វែង​ជា​ច្រើន​នៅ​តាម​ជើង​ភ្នំ​បង្កើត​បាន​ជា​ទស្សនីយភាព​ធម្មជាតិ​មួយ​ដ៏​ស្រស់​ត្រកាល។

សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​ភ្នំ​១៥០០​ នេះ តែងតែ​ថ្ពក់​ចិត្ត​អ្នក​ទេសចរ​ឲ្យ​ចង់​ស្នាក់​នៅ​ផ្ចិតផ្ចង់​អារម្មណ៍ ​មើល​ទេសភាព​ព្រៃ​ភ្នំ​ឲ្យ​បាន​យូរ​បន្តិច​ ដើម្បី​រំសាយ​ស្ត្រេស​ចេញ​ពី​ទ្រូង​។ បើសិនជា​លោកអ្នក​មាន​បំណង​ចង់​ស្នាក់​នៅ​កម្សាន្ត​អារម្មណ៍​នៅ​លើ​ភ្នំ​ ១៥០០ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ AMS Infotainment សូម​លើក​យក​រីសត​ ៣ កន្លែង​ដែល​មាន​ទេសភាព​មិន​ចាញ់​គ្នា​ប៉ុន្មាន​មក​ពិពណ៌នា​ជូន​ប្រិយមិត្ត​អ្នកអាន​៖

១. បុប្ផា​លាក់​ខ្លួន​រីសត

មាន​ទីតាំង​ស្ថិត​នៅ​លើ​ទី​ទួល​មួយ​នៃ​ភ្នំ​១៥០០​ «បុប្ផា​លាក់​ខ្លួនរីសត» កំពុង​បង្អួត​សម្រស់​ជាមួយ​ធម្មជាតិ​ព្រៃ​ភ្នំ​ជុំវិញ​យ៉ាង​ស្រស់​ត្រកាល។ រីសត​នេះ​អាច​ឲ្យ​អ្នក​ទេសចរ​ទាំងឡាយ​បាន​ចំណាយ​ពេល​វេលា​មាន​តម្លៃ​របស់​ខ្លួន ​ដើម្បី​សម្រាក​លហែ​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​យ៉ាង​មាន​ក្ដី​សុខ។ ពេល​ល្ងាច​អ្នក​ទេសចរ​អាច​អង្គុយ​មើល​ថ្ងៃ​លិច​យ៉ាង​ស្ងប់​ស្ងាត់​ ដោយ​បណ្ដែត​អារម្មណ៍​ផ្ចង់​គិត​ជាមួយ​និង​ព្រះអាទិត្យ​ដែល​កំពុង​តែ​អស្ដង្គត​ រី​ឯ​ពេល​ព្រឹក​ព្រលឹម​អ្នក​ទេសចរ​អាច​មើល​ឃើញ​ពពក​ចុះ​អាប់​ព្រោង​ព្រាត និង​មាន​ព្រះអាទិត្យ​ពណ៌​មាស​រះ​ឡើង​គួរ​ឲ្យ​គយគន់។

ទំនាក់ទំនង៖​ 070 330 822

ទីតាំង៖ https://goo.gl/maps/WwY5GkA1wD8KX3xTA

២. The Domeland

ព័ទ្ធ​ជុំវិញ​ដោយ​ជួរ​ភ្នំ​ ១៥០០ មាន​សភាព​ខៀវ​ស្រងាត់​ស្ងប់ស្ងាត់ និង​មាន​កម្ពស់​ខ្ពស់​ៗ​ផុត​ពពក​ «Domeland» ជា​កន្លែង​លំហែ​មួយ​ដែល​មាន​កន្លែង​ថតរូប​ស្អាត​ៗ​ជាច្រើន​ជា​ពិសេស​គឺ​ទេសភាព​នា​ពេល​ព្រឹក​ព្រលឹម​ នៅ​ពេល​មាន​ពពក​ជា​ច្រើន​ចុះ​អាប់ បង្កើត​បាន​ជា​ទេសភាព​ដ៏​កម្រ​ ​​និង​ជា​អ្វី​ដែល​អ្នក​ទេសចរ​គ្រប់រូប​ប្រាថ្នា​ចង់​ឃើញ ​ហេតុនេះ​ហើយ​ទើប​អ្នក​ទេសចរ​ចូលចិត្ត​ក្រោក​ពី​ព្រលឹម​ដើម្បី​ផ្ដិត​យក​រូបភាព​ពពក និង​ថ្ងៃ​រះ​មិន​ដែល​អាក់​ខាន​ឡើយ​។ នៅ​ទីនេះ​មាន​ហាង​កាហ្វេ​មួយ​ដ៏​ស្រស់​ស្អាត នៅ​ចាំ​ទទួលស្វាគមន៍​អ្នក​ទេសចរ​មក​ពី​គ្រប់​ទិសទី​ ឲ្យ​រីករាយ​ជាមួយ​និង​ដំណើរ​កម្សាន្ត​ដ៏​ស្រស់​បំព្រង​របស់​ពួក​គេ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រីសត​មួយ​នេះ ក៏​ជា​កន្លែង​បោះតង់​រំសាយ​ស្ត្រេស​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ។

ទំនាក់ទំនង៖ 076 797 7276

ទីតាំង៖ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដ ពោធ៌សាត់

៣. ផ្ទះ​លំហែ​បង​កូរ៉េ Oppa네

សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ទី​កន្លែង​បោះតង់​បែប chill មាន​កន្លែង​អាំង​សាច់​ជាមួយ​ទី​ធ្លា​ធំ​ទូលាយ​ «ផ្ទះ​លំហែ​បង​កូរ៉េ» គឺ​ជា​កន្លែង​លំហែ​មួយ​ដែល​អាច​បំពេញ​តម្រូវការ​របស់​អ្នក​ទាំង​អស់​គ្នា​បាន​។ មិន​ខុស​អ្វី​ពី​រីសត​ទាំងពីរ​ដែល​បាន​រៀបរាប់​ខាង​លើ ផ្ទះ​លំហែ​បង​កូរ៉េ គឺ​ជា​កន្លែង​មើល​ថ្ងៃ​រះ និ​ង​ថ្ងៃ​លិច​បាន​យ៉ាង​ល្អ ចំពោះ​ទេសភាព​វិញ​ក៏​ស្រស់​ស្អាត​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ​ គ្រាន់​តែ​ថា​រីសត​ទាំង​បី​នេះ​មាន​លក្ខណៈ​ពិសេស​ផ្សេង​ៗ​គ្នា។ ជាមួយ​ផ្ទះ​លំហែ​បង​កូរ៉េ​អ្នក​ទេសចរ​អាច​ប្រលែង​ខ្លួន​ឯង​ជាមួយ​ការងារ​មួយ​រយៈ​ពេល​ខ្លី ហើយ​បបួល​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​មក​អង្គុយ​អាំង BBQ មើល​ទេសភាព​ព្រៃ​ភ្នំលេ​ង​យ៉ាង​សប្បាយ៕

ទំនាក់ទំនង៖ 096 666 1718

ទីតាំង៖ https://goo.gl/maps/oHCJvBCxzjjFfcRz7



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ