ដំណើរជីវិតតួស្រីរឿង Power Ranger កំពុងពេញល្បីបែរជួបហេតុការណ៍មួយបាត់បង់ជីវិត

ប្រិយមិត្តដែលធ្លាប់បានទស្សនារឿង “Mighty Morphin Power Ranger” កាលពីជំនាន់ឆ្នាំ ៩០ ជាង ប្រហែលជាបានស្គាល់តារាស្រីល្បី Thuy Trang ជាមិនខាន ដោយនាងបានដើរតួជាក្រុមអ្នកការពារមនុស្ស Power Ranger ពណ៌លឿង។ នាសម័យនោះ នាងពិតជាទទួលបានការគាំទ្រ និងការស្រឡាញ់ចូលចិត្តយ៉ាងខ្លាំងពីមហាជន ជាពិសេសក្មេងជំទង់តែម្ដង។

Thuy Trang កើតនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៧៣ នៅទីក្រុង ហូជីមិញ ប្រទេស វៀតណាម។ រូបនាងជានិស្សិតនៅសកលវិទ្យាល័យ California, Irvine ប្រទេសអាមេរិក ផ្នែកវិស្វកម្មសំណង់ស៊ីវិល ដោយសារមានចំណាប់អារម្មណ៍លើការសម្ដែងនាងក៏ផ្លាស់ប្ដូរអាជីពមកធ្វើជាតួសម្ដែងវិញ។ ក្នុងគ្រួសាររបស់ Thuy Trang មានតែនាងម្នាក់គត់ដែលជ្រើសចាប់យកអាជីពជាតារាសម្ដែង។

Thuy Trang បានបង្ហាញខ្លួនដំបូងបំផុតក្នុងវិថីសិល្បៈគឺនៅឆ្នាំ ១៩៩៣ ដោយសម្ដែងជាតួ Trini Kwan ក្នុងរឿង “Mighty Morphin Power Ranger”។ មែនទែនទៅ ទេពកោសល្យពីកំណើត និងភាពលេចធ្លោធ្វើឱ្យនាងដណ្ដើមបានតួអង្គមួយនេះ ខណៈមានអ្នកដាក់ពាក្យចូលសម្ដែងជាតួ Trini Kwan ដល់ទៅជាង ៥០០ នាក់ឯណោះ។

ចំណុចពិសេសមួយរបស់ Thuy Trang ដោយសារតែធ្លាប់ហាត់ក្បាច់គុណចិន ស៊ាវ លីង រាងកាយរបស់នាងគឺមានភាពរឹងមាំជាងតួសម្ដែងស្រីទូទៅ ដូច្នេះនាងកម្រប្រើតួជំនួសណាស់នៅពេលសម្ដែងឈុតឆាកវាយគ្នាម្ដងៗ។ តែវាក៏ជាមូលហេតុមួយដែលតែងតែធ្វើឱ្យនាងរងរបួសមួយចំនួនលើរាងកាយ។ ភាពតស៊ូ និងការខិតខំប្រឹងប្រែងរបស់នាងធ្វើឱ្យគ្រប់គ្នានៅជុំវិញសរសើរមិនដាច់ពីមាត់។

បន្ទាប់ពីបង្ហាញខ្លួនបានប្រមាណជា ៨០ ភាគក្នុងរដូវកាលទី ១ និងច្រើនជាង ២០ ភាគក្នុងរដូវកាលទី ២ នៃរឿង Power Ranger តារាស្រី Thuy Trang ក៏សម្រេចមិនបន្ដកុងត្រាសម្ដែងក្នុងរឿងនេះទៀតឡើយ។ ចំពោះមូលហេតុត្រូវបានគេលើកឡើងថាគឺចចារលើប្រាក់ឈ្នួល និងលក្ខខ័ណ្ឌកុងត្រាមិនត្រូវរូវគ្នា។ ថ្វីបើឈប់សម្ដែងជាតួ Trini Kwan ប៉ុន្ដែមហាជនជាច្រើននៅតែចាត់ទុករូបនាងជាតារាស្រីឆ្នើមម្នាក់ដែលសម្ដែងតួអង្គមួយនេះសក្ដិសមបំផុត មិនតែប៉ុណ្ណោះនាងក៏ជានិមិត្តរូបរបស់ជនជាតិអាស៊ីជាច្រើននាពេលនោះផងដែរ។ លើសពីនេះ នាងក៏ត្រូវជាប់ក្នុងបញ្ជីជាមួយតារាផ្សេងៗទៀតមានឥទ្ធិពលខ្លាំងដែលកើតក្នុងឆ្នាំ ១៩៧៣។

Thuy Trang បានបង្ហាញខ្លួនក្នុងភាពយន្ដកុនដំបូងក្នុងឆ្នាំ ១៩៩៦ រឿងនោះមានចំណងជើងថា “Spy Hard”។ ឆ្នាំដដែលរូបនាងក៏បានបង្ហាញខ្លួនក្នុងរឿងផ្សេងមួយទៀតមានចំណងជើងថា “The Crow: City of Angels”។ អ្វីដែលគួរឱ្យសោកស្ដាយរូបនាងត្រូវលាចាកលោកទាំងវ័យក្មេងនៅអាយុ ២៧ ឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០០១។ ខណៈពេលនោះ ទ្រព្យសម្បត្តិរបស់នាងត្រូវបានគេប៉ាន់ស្មានថាមានប្រមាណ ១០ លានដុល្លារអាមេរិក។

នៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០០១ មហាជន និងក្រុមអ្នកគាំទ្ររឿង Power Ranger ហាក់មានការតក់ស្លុតខ្លាំងដោយសារតែសារព៏ត៌មានតូចធំបានចុះផ្សាយពីដំណឹងតារាស្រី Thuy Trang ជួបគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ដ៏រន្ធត់នោះ។

Thuy Trang បានជួបគ្រោះថ្នាក់ចរាចរណ៍កំឡុងពេលរូបនាង និងមិត្តភក្ដិរួមមានតារាស្រី Angela RockWood ធ្វើដំណើរពីទីក្រុង San Francisco ទៅទីក្រុង Los Angeles។ មែនទែនទៅរឿងហេតុនេះ កើតឡើងបន្ទាប់ពីរូបនាង និងក្រុមមិត្តភក្ដិជួបជុំគ្នានិយាយពីរឿងធ្វើអ្នកកំដរសម្រាប់ពិធីមង្គលការរបស់តារាស្រី Angela RockWood។ រថយន្ត ដែល Thuy Trang ជិះត្រូវបានបើកបរដោយ Steffiana ដែលជាមិត្តម្នាក់របស់នាង។ ដោយសារតែយប់ងងឹត ព្រមទាំងបើកបរក្នុងល្បឿនលឿនក៏ជ្រុលទៅបុក របាំង ថ្ម ចិញ្ចើមផ្លូវពេញទំហឹងបណ្ដាលឱ្យក្រឡាប់ជាច្រើនដង។

ពេលនោះ Angela បានខ្ទាតចេញពីរថយន្ដ និងរួចផុតជីវិតពីគ្រោះថ្នាក់ តែនាងមានរបួសធ្ងន់ធ្ងរត្រូវពិការជើង និងមិនអាចដើរអស់មួយជីវិត។ រីឯ Steffiana ក៏ត្រូវបានរាយការណ៍ថាឆ្លតផុតគ្រោះថ្នាក់ដូចគ្នាបន្ទាប់ពីសង្គ្រោះបន្ទាន់អស់ជាច្រើនម៉ោង។ ក្រឡេកមកមើល Thuy Trang វិញរូបនាងគ្មានសំណាងដូចមិត្តភក្ដិរបស់នាងឡើយ នាងមានរបួសធ្ងន់ធ្ងរខ្លាំង គ្រាំគ្រឿងក្នុង និងមានឈាមហូរចេញពីក្នុងខ្លួនឥតឈប់។ នាងត្រូវបានក្រុមអ្នកសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលនាងបានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវ។

បើតាមប្រភពមួយចំនួនបានលើកឡើងថា Thuy Trang មិនបានពាក់ខ្សែក្រវ៉ាត់ការពារពេលជិះរថយន្ដទើបធ្វើឱ្យនាងរងរបួសធ្ងន់ធ្ងរជាងគេរហូតដល់ស្លាប់បាត់បង់ជីវិត។ តែបើតាមសម្ដីរបស់ Angela ពេលផ្ដល់បទសម្ភាសន៍មុនដំបូងនាងបានបដិសេធ និងលើកឡើងថា Thuy Trang បានពាក់ខ្សែក្រវ៉ាត់ការពារ។ ប៉ុន្ដែដោយស្ថានភាពរបស់នាងមិនជាល្អប៉ុន្មានចម្លើយរបស់នាងបែរជាស្រពិចស្រពិល នៅពេលផ្ដល់បទសម្ភាសន៍ម្ដងទៀត នាងលើកឡើងថាចាំមិនច្បាស់ទេថា Thuy Trang មានពាក់ខ្សែក្រវ៉ាត់ការពារ ឬក៏អត់? មកទល់ពេលបច្ចុប្បន្ន នៅតែគ្មានចម្លើយ និងភស្ដុតាងណាមួយច្បាស់លាស់បញ្ជាក់ថា Thuy Trang មានពាក់ខ្សែក្រវ៉ាត់ការពារ ឬក៏អត់កំឡុងពេលជួបគ្រោះថ្នាក់។

សាកសពរបស់ Thuy Trang ត្រូវបានបូជាមួយសប្តាហ៍ក្រោយជួបគ្រោះថ្នាក់នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០០១។ ធាតុរបស់នាងត្រូវបានបញ្ចុះនៅឧទ្យាន Rose Hills Memorial Park នៅ Whittier រដ្ឋ California។

ជាក់ស្ដែង ការចាកចេញរបស់នាងបានធ្វើឱ្យមិត្តរួមការងារមានការសោកស្ដាយខ្លាំង ដោយសារតែនាងជាមនុស្សល្អម្នាក់ថែមទាំងតស៊ូខ្លាំងក្នុងជីវិត នាងក៏ជាតារាសម្ដែងស្រីដ៏ឆ្នើម និងពូកែម្នាក់ផងដែរ។ តាមសម្ដីរបស់តារាប្រុស Jason David Frank សម្ដែងជាតួ Power Ranger ពណ៌បៃតងបានឱ្យដឹងថា៖ Thuy Trang ជាមនុស្សឧស្សាហ៍ព្យាយាមម្នាក់ នាងតែងតែសម្ដែងអស់ពីកម្លាំងកាយចិត្ត។ នាងជាមនុស្សដែលតែងគិតវិជ្ជមាន និងធ្វើឱ្យអ្នកជុំវិញមានអារម្មណ៍កក់ក្ដៅ ។

អ្នកគាំទ្រជាច្រើនក៏បានលើកឡើងថា បើសិនជារូបនាងនៅមានជីវិត បច្ចុប្បន្ននាងប្រហែលជាតារាស្រីដែលលេចធ្លោ និងមានភាពល្បីល្បាញខ្លាំងម្នាក់ក្នុងវិស័យភាពយន្ដហូលីវូដជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ