អាជ្ញាធរ​ជាតិ​អប្សរាសហការ​ជួសជុល​ព្រះ​វិហារ​ព្រះ​ពុទ្ធ​សាសនា​ ​រង​ការ​ខូច​ខាត​ខ្លាំង

បន្ទាប់​ពី​ធ្វើ​ការ​ជួសជុល​ប្រាង្គ​កណ្ដាល​របស់​ប្រាសាទ​តុប​ខាង​លិច​រួច​រាល់ ​​អ្នក​បច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា​​ បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ណា​រ៉ា​ប្រទេស​ជប៉ុន​បន្ត​ជួស​ជុល​ខឿន​ឧបោសថាគារ​​នៅ​ខាង​មុខ​ប្រាសាទ​តុប​ខាង​លិច​ ដែល​កំពុង​រង​ការ​ខូចខាត​ខ្លាំង​។​

​​​ខឿន​នៃ​ឧបោសថាគារ គឺ​ជា​ទីតាំង​នៃ​ព្រះវិហារ​ព្រះ​ពុទ្ធ​សាសនា បន្ទាប់​ពី​ប្រាសាទ​តុប​ខាង​លិច​បាន​ប្រែ​ក្លាយ​ជា​ប្រាសាទ​សម្រាប់​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា តាំង​ពី​សម័យ​កណ្ដាល​​មក​។​ បច្ចុប្បន្ន​ខឿន​ដែល​មាន​រោង​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ដែល​មាន​ទទឹង​ ៧,៥០​ ម៉ែត្រ និង​បណ្ដោយ​ ១៧,៥០​ ម៉ែត្រ ​មួយ​នេះ​បាន​​ពុក​ផុយ​ដួល​រលំ​អស់​ហើយ ​​គឺ​នៅ​សល់​តែ​ស្លាក​ស្នាម​ប៉ុណ្ណោះ​។

ដោយ​មើល​ឃើញ​ពី​ភាព​ចាំ​បាច់ ​និង​អភិរក្ស​ឡើង​វិញ​កុំ​ឱ្យ​មាន​ការ​បាត់​បង់​ក្រុម​ការងារ​​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​សម្រេច​ធ្វើ​ការ​ជួស​ជុល​ដោយ​​ធ្វើ​ការ​រើ​តួ​ខឿន​ទាំង​មូល​ចេញ ដើម្បី​ពង្រឹង​គ្រឹះ និង​រចនា​សម្ពន្ធ​ផ្នែក​ខាងក្រោម ទើប​រៀប​ផ្គុំ​តួ​ខឿន​នៃ​ឧបោសថាគារ​ទាំង​មូល​ឡើង​វិញ ទៅ​តាម​លំនាំ​ដើម​។​ ការងារ​ជួស​ជុល​នេះ គ្រោង​នឹង​បញ្ចប់​នា​ពេល​៣ ​ខែ​ខាងមុខ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ឡាំ សុភ័គ្រ អ្នក​ទទួល​ខុស​ត្រូវ​ការងារ​ជួសជុល​​​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន