មិនមែនជាលើកទី១នោះទេ ដែលក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Emirates បានផ្ដិតយកទិដ្ឋភាពនៃតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសប្រាសាទបុរាណខ្មែរមកផ្សព្វផ្សាយលើផេកផ្លូវការរបស់ពួកគេ។

ប្រមាណជា ៦ខែមុន ក្រុមហ៊ុនទេសចរណ៍ល្បីឈ្មោះ Emirates ធ្លាប់បានបង្ហោះពីតំបន់ទេសចរណ៍នៅកម្ពុជាម្ដងរួចមកហើយ។ ដោយឡែក ថ្មីៗនេះក្រុមហ៊ុនទេសចរណ៍ល្បីឈ្មោះមួយនេះបានបង្ហោះវីដេអូបង្ហាញទីតាំងប្រវត្តិសាស្ត្រទាក់ទាញ១បន្ថែមទាំងនៅក្នុងបរិវេណប្រាសាទអង្គរវត្ត, ប្រាសាទអង្គរធំ និងលានជល់ដំរី។
ទីតាំងប្រវត្តិសាស្ត្របុរាណដ៏ល្បីល្បាញទាំងនេះស្ថិតនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ តាមរយៈវីដេអូដែលក្រុមហ៊ុនអាកាសចរណ៍លំដាប់បានថតបង្ហាញនាលើកនេះគឺស្ថិតក្នុងគោលបំណងនៃការផ្សព្វផ្សាយតំបន់ប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជា។ ក្នុងនោះដែរ ក៏ជាការជូនដំណឹងទៅដល់បណ្ដាអ្នកទេសចរទាំងក្នុងក៏ដូចជាក្រៅស្រុកឱ្យបានជ្រាបផងដែរថាក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងមានជើងហោះហើរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរវត្ត ៣ ដងក្នុង១ថ្ងៃសម្រាប់បងប្អូនដែលមានបំណងមកទស្សនាប្រាង្គប្រាសាទបុរាណរបស់កម្ពុជានិងជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។
តាមរយៈវីដេអូផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្អឯកនាពេលនេះ បណ្ដាមហាជន និងពលរដ្ឋនៅក្នុងស្រុកបានបង្ហាញអារម្មណ៍រីករាយ រំភើបក្រោយបានឃើញប្រាសាទបុរាណខ្មែរលេចវត្តមានសារជាថ្មីនៅលើផេកអាកាសចរណ៍លំដាប់ពិភពលោកបែបនេះ។ មួយវិញទៀតនោះក៏ជាការបើកឱកាសសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិបានស្គាល់ពីកម្ពុជាបន្ថែមទៀតផងដែរ៕



ចុចទីនេះដើម្បីទស្សនា វីដេអូទី១
https://www.facebook.com/Emirates/videos/1304555344045185
ចុចទីនេះដើម្បីទស្សនា វីដេអូទី២
https://www.facebook.com/reel/1131546868988365
រូបភាព៖ Emirates


























Account
Security
Favourite Content