ដោយសារតែរងការខូចខាត និងទ្រុឌទ្រោមជាខ្លាំង ស្ទើរតែបាត់រូបរាង ពេលនេះប្រាសាទព្រហ្មកិល ត្រូវបានជួសជុលឡើងវិញ និងបានបង្ហាញរូបជាថ្មីម្តងទៀតលើទឹកដីអច្ឆរិយខេត្តសៀមរាប ។

ប្រាសាទព្រហ្មកិល ជាប្រាសាទចំណាស់ស្ថិតនៅក្នុងខេត្តសៀមរាប បានរងការខូចខាតជាខ្លាំងដោយសារ ថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច ដែលត្រូវតម្រូវឱ្យមានការជួសជុលឡើងវិញ។




អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលប្រាសាទចំណាស់មួយនេះ អស់រយៈពេលច្រើនខែ តាំងពីឆ្នាំ ២០២៣ ជាលទ្ធផល ប្រាសាទចំណាស់មួយនេះមានរូបរាង និងបានងើបឈរឡើងវិញ ក្រោយការជួសជុលបានបញ្ចប់ជាស្ថាពរ។ ដំណើរការនៃកាជួសជុលប្រាសាទព្រហ្មកិល ចែកចេញជា ២ ដំណាក់កាល។
ដំណាក់កាលទី១ គឺ ការសិក្សាស្រាវជ្រាវ គូសប្លង់ និងកំណាយស្រាវជ្រាវ ហើយដំណាក់កាលទី២ បានចាប់ផ្តើមតាំងពីអំឡុងខែមីនា មកដល់ខែធ្នូ ឆ្នាំ ២០២៣ ថ្មីៗនេះ បានបញ្ចប់ការងារជួសជុលធ្វើឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទបានរឹងមាំជាងពេលមុន ដែលធ្លាប់តែទ្រេត បាក់ធ្លាក់ និងទល់ទ្រជាញឹកញាប់។






បន្ថែមពីនេះ ក្រុមការងារបានកំពុងរៀបចំជាវង់ទស្សនាសម្រាប់ភ្ញៀវ សម្អាតប្រព័ន្ធលូទឹក ដើម្បីឱ្យហូរចូលទៅក្នុងស្រះផ្នែកខាងជើង និងរៀបចំទីធ្លាប្រាសាទឱ្យមានសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីងាយស្រួលភ្ញៀវដើរទស្សនាប្រាសាទ។
ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមានមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង ៤ ជុំវិញក្រុងអង្គរធំ។ ប្រាសាទព្រហ្មកិល កសាងឡើងក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី ៧ នាចុងសតវត្សទី ១២ នៃគ្រិស្តសករាជ។ ប្រាសាទនេះ មានទីតាំងនៅផ្នែកខាងលិចឆៀងខាងជើង នៃប្រាសាទអង្គរវត្ត៕


























Account
Security
Favourite Content