អាជ្ញាធរជាតិអប្សរា បានអំពាវនាវ ក៏ដូចជាក្រើនរលឹកបន្ថែមដល់ភ្ញៀវទេសចរឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះ សត្វស្វានៅរមណីយដ្ឋានអង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ ដ្បិតអីមានស្វាមួយចំនួនបានខាំ ខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណីមកហើយ។

ជាក់ស្តែងនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣ ក្រុមការងារភ្នាក់ងារទេសចរបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិថៃ ឈ្មោះ Mr.Jiraweth អាយុ ៣៩ ឆ្នាំ ដែលត្រូវស្វាខាំ នៅខាងត្បូងបណ្ណាល័យខាងត្បូង។
លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍បានឱ្យដឹងថា ក្រោយពីមានករណីភ្ញៀវម្នាក់ត្រូវបានស្វាខាំ ភ្នាក់ងារទេសចរប្រចាំនៅគោលដៅ បានសង្គ្រោះបឋម ដោយជូតសម្អាតមុខរបួសដែលស្វាខាំ ឬខ្វាចនោះ និងឱ្យអ្នករងរបួសទៅចាក់ថ្នាំបង្ការផង។
ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរណ៍ បញ្ចាក់ថា កន្លងមកមានស្វាកាចៗមួយចំនួនខាំភ្ញៀវទេសចរ ជាស្វាដែលសាំជាមួយមនុស្ស ព្រោះការផ្តល់ចំណីបានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម និងស្វាមួយចំនួនទៀត ត្រូវបានគេលួចយកមកព្រលែងនៅព្រៃអង្គរ៕

























Account
Security
Favourite Content