ខួប ៣០ ឆ្នាំ នៃការបង្កើតអាជ្ញាធរ​ជាតិ​អប្សរា​ រៀបចំយ៉ាងគគ្រឹកគគ្រេងនៅប្រាសាទបាយ័ន

អាជ្ញាធរ​ជាតិ​អប្សរា​ដែល​មាន​អាយុកាល​ដ៏​សែន​ចំណាស់​ក្រោយ​បង្កើត​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀម​រាប ​ម្សិល​មិញ​នេះ​បាន​រៀប​ចំ​ពិធី​គម្រប់​ខួប​ ៣០ ​ឆ្នាំ​នៅ​បរិវេណ​ប្រាសាទ​បាយ័ន​ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ ​ព្រម​ជាមួយ​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​។​

កាលពី​ថ្ងៃ​ទី​ ១៩ ​កុម្ភៈ ​២០២៥ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀប​ចំ​ពិធី​សាសនា ​និង​រាប់​បាត្រ​ព្រះសង្ឃ​ ១៣០​ អង្គ​នៅ​ក្នុង​បរិវេណ​ស្ពាន​ហាល​ប្រាសាទ​បាយ័ន​ ដើម្បី​អបអរ​ខួប ​៣០ ​ឆ្នាំ​​នៃ​ការ​បង្កើត​អាជ្ញាធរ​ជាតិ​អប្សរា​ ដែលគិត​មក​ទល់​ពេល​បច្ចុប្បន្នមាន​អាយុកាល ​៣០​ ឆ្នាំ​ហើយ​ ដោយ​​ការ​បង្កើត​ឡើង​ដំបូង​នៅ​ថ្ងៃ​ ១៩​ កុម្ភៈ​ ១៩៩៥។

ក្នុង​ឱកាស​ដ៏​ឱឡារិក​ ក្រោម​អធិបតីភាព​លោក​ជំទាវ​បណ្ឌិត​សភាចារ្យ​ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ និង​ជា​ប្រធាន​ក្រុម​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា​ តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ​លោក​បាន​រម្លឹក​ពី​ប្រវត្តិ​នៃ​ការ​កកើតអាជ្ញាធរ​ជាតិ​អប្សរា ​ព្រម​ទាំង​បាន​លើក​សរសើរ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​នា​ពេល​កន្លង​មក​របស់​មន្ត្រី​-បុគ្គលិក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ លើ​កិច្ចការពារ​តំបន់​រមណីយដ្ឋាន​អង្គរ។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ អាជ្ញាធរ​ជាតិ​អប្សរា ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ​អាជ្ញាធរ​ដើម្បី​ការពារ​រមណីយដ្ឋាន​ និង​រៀប​ចំ​តំបន់​អង្គរ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ការពារ​ ថែរក្សា​ ​អភិរក្ស​ រៀបចំ​តំបន់​រមណីយដ្ឋាន​អង្គរ​ និង​ប្រាសាទ​នា​នា​ក្នុង​តំបន់​អង្គរ​-សៀមរាប​។

ប្រភពរូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *