ក្រោយខកខានប្រារព្ធអស់ជាច្រើនឆ្នាំ ស្របពេលជាខួបទី ១០ ឆ្នាំផង ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នេះនឹងមានភាពគគ្រឹកគគ្រេង និងទំហំធំជាងសព្វដង រួមទាំងគម្រោងបំបែកកំណត់ត្រាពិភពលោកជាច្រើនផ្សេងទៀត។ ខណៈពេលវេលានៅសល់ប្រមាណត្រឹមជាង ១ ខែទៀត គម្រោងធំៗជាច្រើនត្រូវបានប្រកាសឲ្យសាធារណៈជនដឹងថា នឹងកើតមានឡើង។

ដោយឡែក កាលពីព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ គម្រោង (ភូមិខ្ញុំ) បានរៀបចំពិធីក្រុងពាលីរួចជាស្រេចក្រោមអធិបតីភាពឯកឧត្ដម សុខ សង្វារ សមាជិកគណៈកម្មការកណ្ដាល ស.ស.យ.ក និងជាប្រធានក្រុមការងារគម្រោងភូមិខ្ញុំ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០២៣។
បើតាមប្រធានគម្រោងភូមិខ្ញុំភូមិសុខសាន្តបានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះ «ភូមិខ្ញុំ» គ្រោងរៀបចំអោយមាន ៨ទស្សនីយភាពធំៗដូចជា៖
១- ផ្ទះមរតកដូនតា
២- ផ្ទះនំខ្មែរ
៣- សាលាឆទាន
៤- ផ្សារខ្មែរ
៥- ឆាកធំ
៦- រោង DJ
៧- វត្ថុយក្ស
៨- រោងសិប្បកម្ម
គួរបញ្ជាក់ថា គម្រោង(ភូមិខ្ញុំ) នឹងត្រូវបើកបង្ហាញខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា នាពេលខាងមុខនេះ៕





























Account
Security
Favourite Content