៦ កន្លែងស្អាតៗ នៅម៉ាឡេស៊ី គួរទៅលេងចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៤

សម្រាប់អ្នកមានគម្រោងដើរលេងចុងឆ្នាំ ឬដើមឆ្នាំ ២០២៤ នេះ មិនគួររំលង ៦ កន្លែងស្អាតៗ ក្នុងប្រទេសចម្រុះភាពស៊ីវិល័យមួយនេះទេ ។ ម៉ាឡេស៊ី ជាប្រទេសដែលសម្បូរទៅដោយកន្លែងដើរលេងស្អាតៗ មិនថាក្នុងទីក្រុង ឬក្រៅក្រុងនោះទេ។ ថ្ងៃនេះ AMS នឹងណែនាំកន្លែងស្អាតៗ ចំនួន ៦ នៅប្រទេសម៉ាឡេស៊ី ។

ទី១.   ទីក្រុងកូឡាឡាំពួរ

ទីក្រុងដ៏អ៊ូអរមួយនេះនឹងក្លាយជាគោលដៅទី១ក្នុងការចាប់ផ្តើមដំណើរកម្សាន្តរបស់អ្នកនៅក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងទីក្រុងមួយនេះ អ្នកអាចទស្សនា អគារភ្លោះដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក។ មិនតែប៉ុណ្ណោះ អ្នកក៏អាចរីករាយជាមួយការដើរ shopping ក្នុងផ្សារទំនើប និងផ្សារអីវ៉ាន់រាប់រយក្នុងទីក្រុងដែលមានមនុស្សរស់នៅកុះករមួយនេះ។ ក្នុងក្រុងមួយនេះក៏ប្រជុំទៅដោយចំណីអាហារ និងហាងកាហ្វេជាច្រើនផងដែរ។

ទី២. រូងភ្នំ បាទូ (Batu Cave)

តំបន់ទេសចរណ៍មួយនេះបានក្លាយជាគោលដៅដ៏មានប្រជាប្រិយសម្រាប់អ្នកទេសចរទាំងក្នុង និងក្រៅស្រុក ជាមួយរូបសំណាក់ ហិនឌូពណ៍មាស ដែលមានកម្ពស់ ១៤០ ហ្វីត ប្រមាណជា ៤២,៧ម នៅពីខាងក្រៅរូងភ្នំ ហើយនៅពេលដែលអ្នកបានចូលទៅខាងក្នុង រូបចម្លាក់ជាច្រើនត្រូវបានបង្កប់ខ្លួននៅក្នុងរូងភ្នំដ៏ធំមួយនេះ។

ទី៣. ភីណាង

បើនិយាយពី ភីណាង អ្នកត្រូវតែស្គាល់តំបន់ស្អាតៗ ដូចជា ទីក្រុង George ដែលអ្នកអាចទស្សនាទីក្រុងចំណាស់ដែលមានការតុបតែងបែបសិល្បៈបុរាណរបស់អ្នកក្នុងតំបន់នៅតាមដងផ្លូវ ដែលមានភាពរស់រវើក ថែមទាំងមានផ្សារាត្រីសម្រាប់ដើរកម្សាន្តផងដែរ។ ក្រៅពីទីក្រុងចំណាស់បែបសិល្បៈក៏មាន ប្រាសាទចម្រុះពណ៌បែបសាសនា ផ្សាររាត្រី ហ្វាលីម ឆ្នេរសមុទ្ទ Batu Ferringghi ដ៏ស្រស់ស្អាត។ ភីណាង ជាកន្លែងដែលអ្នកមិនគួររំលងបើបានទៅដល់ម៉ាឡេស៊ី។

ទី៤. ភ្នំកាមេរ៉ូន

ប្រសិនបើអ្នកចង់ចាកចេញពីកន្លែងដែលមានភាពអ៊ូអរគ្មានសំលេងឡានម៉ូតូ និងមនុស្សកកកុញ ភ្នំ កាមេរ៉ូន ប្រទេសម៉ាឡេស៊ី ជាជម្រើសទីកន្លែងដ៏ល្អបំផុត។ ប្រសិនបើអ្នកបានទៅដល់ទីនោះ អ្នកគួរតែទៅទស្សនាចម្ការតែរាប់រយហិចតានៅទីនោះ។ មិនតែប៉ុណ្ណោះ អ្នកក៏អាចឡើងតាមជម្រាលភ្នំ កាមេរ៉ូន ដើម្បីមើលទេសភាពចម្ការតែទាំងស្រុងផងដែរ។

ទី៥. ទីក្រុងគូឈីង

ពេលទៅលេងប្រទេសម៉ាឡេស៊ី សូមកុំខកខានដំណើរកម្សាន្តទៅកាន់ទីក្រុង Kuching ។ នេះគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតរបស់សារ៉ាវ៉ាក នៅលើកោះ Borneo ។ វា​ជា​កន្លែង​ចម្រុះ​វប្បធម៌ ដែល​អាច​ជា​ចំណុច​ចាប់​ផ្តើម​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រៃទឹក​ភ្លៀង និង​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​តំបន់នោះ។

ទី៦. កោះ ឡាំងកាវី

Langkawi គឺជាទិសដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតមួយក្នុងប្រទេសម៉ាឡេស៊ី និងជាកន្លែងកម្សាន្តតំបន់ត្រូពិចដែលពេញនិយមរបស់ប្រទេសនេះ ។ វាល្អឥតខ្ចោះសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍ ដោយសារតែភាពស្រស់ស្អាតនៃកោះ ជាមួយនិងឆ្នេរសមុទ្រដ៏ស្អាតនៅឆ្នេរសមុទ្រភាគខាងលិច ។ ប្រសិនបើអ្នកមាន​ឱកាស​ឡើង​ទៅដល់កោះ​ដ៏​អស្ចារ្យមួយនេះ អ្នកនឹងបានឃើញ ទេសភាព​ដ៏​ស្អាតពីកន្ត្រកខ្សែកាប Langkawi ស្ពាន​អាកាស ​បារ និង​ភោជនីយដ្ឋាន​ជា​ច្រើន​នៅ​តាម​ឆ្នេរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន