រកឃើញបេក្ខនារី Top 16 ឆ្ពោះទៅប្រកួតវិញ្ញាសារបន្ទាប់ Cambodia’s Queen of The Catwalk រដូវកាលទី១

Espisode ទី១ នៃកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១ ត្រូវបានចាក់បញ្ចាំងជាហើយ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ ដោយគណៈកម្មការក្នុងវគ្គជម្រុះដំបូងមាន ៣ រូប រួមមាន មាន សូនីតា តារាសម្តែង និងជាតារាម៉ូដែល,ជ័យ រដ្ឋា អ្នកជំនាញថតរូបមកពី​ LAWOGA និងលោក អូលីវ៉ា គង់ អ្នកច្នៃម៉ូដ និងជាគ្រូបង្ហាត់បង្រៀនដើរ Catwalk និងជាស្ថាបនិកកម្មវិធី​ Cambodia’s Queen of The Catwalk។

ក្រោយឆ្លងកាត់វគ្គជម្រុះដ៏ស្វិតស្វាញ កម្មវិធីបានរកឃើញបេក្ខនារីកំពូល ១៦ រូប ដែល Top 16 នឹងត្រូវបន្តប្រកួតប្រជែងនៅក្នុងវិញ្ញាសាពិសេសជាច្រើនទៀតនៅក្នុងវគ្គបន្ទាប់ ដើម្បីស្វែងរកម្ចាស់ជយលាភីតែម្នាក់គត់ នៃកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១ នេះ។

អ្នកច្នៃម៉ូដ អូលីវ៉ា គង់ បានឱ្យដឹងថា សម្រាប់វគ្គបន្តបន្ទាប់ សុទ្ធសឹងជាវិញ្ញាសាខ្លឹមៗ ដែលត្រូវឱ្យបេក្ខនារីកំពូលទាំង ១៦ បញ្ចេញសមត្ថភាព ភាពក្លាហាន និងទេពកោសល្យដ៏​ប៉ិនប្រសព្វរបស់ពួកគេរៀងៗខ្លួន។ ពីមួយវិញ្ញាសាទៅមួយវិញ្ញាសាកាន់តែលំបាក ដែលតម្រូវឱ្យបេក្ខនារីមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីឆ្លងកាត់វាទៅបាន។ យ៉ាងណាមិញ លោក​ក៏សូមលើកទឹកចិត្តដល់បេក្ខនារីគ្រប់រូបឱ្យសំណាងល្អ ឆ្លងកាត់ការប្រកួតវគ្គបន្ទាប់ឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតប្រជែងដ៏ធំនេះ។

សូមជម្រាបផងដែរថា មានបេក្ខនារីតែម្នាក់គត់ ដែលនឹងក្លាយជាម្ចាស់ជយលាភីកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១។ ម្ចាស់ជយលាភីរូបនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធី រួមមាន​កុងត្រារយៈពេល ២ ឆ្នាំជាមួយ Queen Victoria Agency, ដំណើរកម្សាន្តថតរូបបែប fashion នៅប្រទេសអ៊ីតាលីរយៈពេល ១ សប្តាហ៍, ក្លាយជាតារាគ្របមុខរបស់ទស្សនាវដ្តី MUQUE, ឱកាសធ្វើជាទូតសុឆន្ទៈឱ្យប្រេនជាច្រើន រួមទាំងប្រាក់រង្វាន់ជាទឹកប្រាក់សុទ្ធចំនួន ១ ម៉ឺនដុល្លារអាមេរិក។

ចង់ដឹងថា ​បេក្ខនារីកំពូលទាំង ១៦ រូប ឆ្ពោះទៅប្រកួតវិញ្ញាសាបន្ទាប់កម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១ ជានរណាគេខ្លះទស្សនារូបភាពខាងក្រោមនេះ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន