«កំណើតអរូប» ភាពយន្តខ្មែរដំបូងប្រកាសនាំចេញទៅ ១៥ ប្រទេស​ទូទាំងអាស៊ីអាគ្នេយ៍ និងអឺរ៉ុប​ខ្លះ

ផលិតកម្ម Wonder Film Entertainment កាលពីចុងសប្តាហ៍កន្លងទៅ បានរៀបចំពិធីសន្និសីទសារព័ត៌មាន ស្តីពីការផ្សព្វផ្សាយនៅអន្តរជាតិអំពីខ្សែភាពយន្ត «កំណើតអរូប» ឬ «The Ritual Black NUN» នៅបរិវេណរោងភាពយន្ត Major Cineplex by Smart Aeon 1 ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ឆាយ បូរ៉ា ប្រធានសមាគមន៍ភាពយន្តកម្ពុជា, សិល្បករ សិល្បការិនី និងអ្នកពាក់ព័ន្ធវិស័យភាពយន្តយ៉ាងច្រើនកុះករ។

ក្នុងពិធីសន្និសីទសារព័ត៌មាន លោក សែម វិសាល ចាងហ្វាងផលិតកម្ម វ័នឌើរហ្វីម និងអឺរ៉ាយ ភីកឈ័រ និងជាអ្នកនិពន្ធ ព្រម​ទាំងដឹកនាំរឿង កំណើតអរូប ប្រកាសដោយ​ក្តី​មោទនភាពថា ខ្សែភាពយន្តខ្នាតធំរបស់ខ្មែរ គឺរឿង «កំណើតអរូប» នឹងត្រូវចេញទៅចាក់បញ្ចាំងនៅទូទាំងអាស៊ីអាគ្នេយ៍ និងប៉ែកអឺរ៉ុប ដល់ទៅ ១៥ ប្រទេសធំៗ នាដើមឆ្នាំ ២០២៤ ខាងមុខនេះ។

នេះជាដំណឹងដ៏សែនរីករាយសម្រាប់វិស័យភាពយន្តកម្ពុជាយើង ដែលផលិតកម្ម Wonder Film Entertainment កំពុងបើកទំព័រប្រវត្តិសាស្រ្តភាពយន្តកម្ពុជាឆ្ពោះទៅកាន់អន្តរជាតិ​យ៉ាងច្រើនប្រទេសដូច្នេះ ហើយនេះក៏ជាលើកដំបូងបង្អស់ដែលភាពយន្តកម្ពុជា ដែលអាចបោះជំហានចូលទីផ្សារអឺរ៉ុប នឹងត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទំនើបៗនៅប្រទេសទាំងនោះ។

ផ្តល់កិច្ចសម្ភាសន៍ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុក លោក សែម វិសាល ចាងហ្វាងផលិតកម្ម វ័នឌើរហ្វីម និងអឺរ៉ាយ ភីកឈ័រ និងជាអ្នកនិពន្ធ និងដឹកនាំរឿង កំណើតអរូប បានលើកឡើងថា បច្ចុប្បន្នមាន ១៥ប្រទេសធំៗនៅអាស៊ីអាគ្នេយ៍ និងប៉ែកអឺរ៉ុប ដែល Wonder Film បានចុះកុងត្រា និងកំណត់ថ្ងៃចាក់បញ្ចាំងរួចរាល់ហើយ តែនៅមានប្រមាណ២០ប្រទេសទៀត ដែលបានជជែកគ្នារួចរាល់ តែមិនទាន់បានចុះកុងត្រា។ 

មែនទែនទៅរឿង «កំណើតអរូប» នេះបានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទូទាំងកម្ពុជារួចមកហើយ កាលអំឡុងខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ដោយទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីអ្នកស្នេហាវិស័យភាពយន្តនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្តខ្នាតធំនេះ ក៏បាននាំយកទៅចាក់បញ្ចាំងនៅប្រទេសឡាវ និងថៃ កាលពីពេលថ្មីៗកន្លងទៅ។ ដូច្នេះ សម្រាប់ការនាំចេញទៅចាក់បញ្ចាំងនៅ ១៥ ប្រទេសធំ​ទូទាំងអាស៊ីអាគ្នេយ៍ និងប៉ែកអឺរ៉ុប គឺជាជំហានថ្មីមួយទៀត មុនពេលដែល Wonder Film ឈានមួយជំហានទៀត គឺការបញ្ចូនភាពយន្តខ្មែរចូលទៅ platform online ធំៗប្រមាណជិត ២០០ ប្រទេសទៀតផង។

ចាងហ្វាងផលិតកម្ម វ័នឌើរហ្វីម បន្តថា យើងរក្សាសាច់រឿង «កំណើតអរូប» ទាំងស្រុងសម្រាប់ការនាំចេញទៅចាក់បញ្ចាំងនៅទីផ្សារអន្តរជាតិនេះ ប៉ុន្តែយើងបានអភិវឌ្ឍលើគុណភាពសំឡេង ដោយធ្វើការ mixed master សំឡេងឡើងវិញពីចក្រភពអង់គ្លេស ហើយទស្សនិកជននឹងទទួលបានបទពិសោធន៍ថ្មីមួយទៀត នៃការទស្សនារឿងរន្ធត់នេះក្នុងទំហំអេក្រង់ធំជាងមុន (frame wide) ដែលត្រៀមនឹងចាក់បញ្ចាំងឡើងជាថ្មីម្តងទៀតនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៤ តទៅ។

ស្របជាមួយគ្នានេះផងដែរ លោក ឆាយ បូរ៉ា ប្រធានសមាគមន៍ភាពយន្តកម្ពុជា ក៏បានកោតសរសើរ ដោយក្តីមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងជំរុញភាពយន្តខ្មែរទៅកាន់ទីផ្សារអន្តរជាតិរបស់ផលិតកម្ម Wonder Film Entertainment ព្រោះវាមិនមែនជារឿងងាយស្រួលទេ ដែលយើងអាចនាំភាពយន្តខ្មែរទៅចាក់បញ្ចាំងនៅប្រទេសធំៗចំនួន ១៥ បែបនេះ។ «វាជាមោទនភាពសម្រាប់រឿងខ្មែរទី១ ដែលឈានទៅដល់ការបញ្ចាំងរហូតដល់១៥ប្រទេស មិនងាយនោះទេ!»

សូមជម្រាបផងដែរថា ចក្ខុវិស័យរបស់ផលិតកម្ម Wonder Film Entertainment គឺចង់ពាំនាំខ្សែភាពយន្តខ្មែរ ពោរពេញដោយគុណភាពពិតប្រាកដនិងបន្តបន្ទាប់ ដើម្បីចូលរួមលើកកំពស់ និងផ្សព្វផ្សាយវិស័យវប្បធម៌ តំបន់ទេសចរណ៍ ប្រពៃណី អរិយធម៌ ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សាសនា ដ៏សម្បូរបែប និងបុរាណយូរលង់​ជាកិត្តិនាមរបស់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។ 

មិនត្រឹមតែធ្វើដំណើរ #GOINTERNATIONAL ទៅចាក់បញ្ចាំងនៅ ១៥ ប្រទេសលើទីផ្សារអាស៊ី និងអឺរ៉ុប ក៏នឹងមានការបញ្ជាក់ផ្លូវការបន្ថែមទៀតប្រមាណជិត ២០ ប្រទេស នៅ​ក្រោយការបញ្ចាំងតាមបណ្តារោងភាពយន្តអន្តរជាតិរួចរាល់ នឹងមានក្នុង platform online ធំៗប្រមាណជិត ២០០ ប្រទេសទៀតផង។ តាមការបង្ហើបពីផលិតកម្ម ភាពយន្ត​ថ្មីរបស់ Wonder Film នឹងកាន់តែអស្ចារ្យបន្ថែមទៀត ទាំងបច្ចេកទេស និងគុណភាពលំដាប់អន្តរជាតិ ដែលត្រៀមនឹងចេញជាផ្លូវការនៅ ពាក់កណ្ដាលឆ្នាំ ២០២៤ ខាងមុខនេះ កុំភ្លេចរង់ចាំអ៊ុតមើលទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ