អាហារដែលគួរញ៉ាំ និងមិនគួរញ៉ាំដើម្បីការពារជំងឺឈឺក្បាល​ប្រកាំង

ប្រកាំងគឺជាការឈឺក្បាលកម្រិតមធ្យម ឬធ្ងន់ធ្ងរដែលធ្វើឱ្យយើងមានអារម្មណ៍ថាឈឺក្បាលខ្លាំងត្រង់ផ្នែកខាងណាមួយនៃក្បាល។ អ្នកដែលមានរោគប្រកាំងភាគច្រើនឆាប់មានប្រតិកម្មជាមួយពន្លឺ និងសំឡេងហើយជាទូទៅវាកើតមានចំពោះស្រ្តី ១ នាក់ក្នុងចំណោម ៥ នាក់ក៏ដូចជាចំពោះបុរស ១ នាក់ក្នុងចំណោម ១៥ នាក់។ ការឈឺក្បាលប្រកាំងនេះក៏មានទាក់ទងជាមួយនឹងអាហារដែលយើងទទួលទានប្រចាំថ្ងៃផងដែរ។ សម្រាប់អ្នកដែលមានអាការៈឈឺក្បាលប្រកាំង ឬចង់ការពារការកើតជំងឺនេះអាចមើលអាហារខាងក្រោមនេះបានថាមួយណាខ្លះគួរញ៉ាំហើយមួយណាខ្លះគួរជៀសវាង៖

+ អាហារគួរទទួលទាន៖

១. បន្លែបៃតង៖ កម្រិតជាតិម៉ាញ៉េស្យូមខ្ពស់ក្នុងបន្លែបៃតងមានតួនាទីជួយការពារការឈឺក្បាលប្រកាំងបានផងដែរ នេះបើយោងតាមរបាយការណ៍លទ្ធផលដោយ​វេជ្ជបណ្ឌិតជំនាញទៅលើការព្យាបាលអ្នកជម្ងឺប្រកាំងអស់រយៈពេល ១២ ឆ្នាំ។

២. ត្រីសាលម៉ុន៖ យោងតាមគេហទ័ព័រ Healthline បានបង្ហាញថាកម្រិតសារធាតុ omega-3 ដែលនៅក្នុងសាច់ត្រីក៏អាចជួយកាត់បន្ថយការឈឺក្បាលប្រកាំងបានដែរ។

៣. របបអាហារសម្រកទម្ងន់៖ ការបង្កើតទម្លាប់ញ៉ាំអាហារសុខភាពមិនត្រឹមតែអាចរក្សា ឬសម្រកទម្ងន់បានប៉ុណ្ណោះទេ វាថែមទាំងអាចជួយគ្រប់គ្រងកម្រិត lipid (ដែលជាសមាសធាតុសរីរាង្គម្យ៉ាងមិនរលាយក្នុងទឹកមានដូចជាខ្លាញ់ ក្រមួន ប្រេង និងអរម៉ូនហើយមានមុខងារជាម៉ូលេគុលផ្ទុកថាមពល និងសារធាតុគីមី) នៅក្នុងឈាមអាចជួយកាត់បន្ថយការឈឺក្បាលប្រកាំងបាន។

+ អាហារមិនគួរទទួលទាន៖

១. ឈីស៖ ដោយសារវាមានផ្ទុកនូវសារធាតុ tyramine ដែលអាចបង្កជាការឈឺក្បាលប្រកាំងបានយ៉ាងងាយស្រួល។

២. តែ ឬកាហ្វេ៖ សារធាតុកាហ្វេអ៊ីនដែលមាននៅក្នុងតែ ឬកាហ្វេអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្ដាលបានយ៉ាងងាយស្រួលដែលជាហេតុបង្កឱ្យមានជំងឺងឺប្រកាំង។

១. អាហារកែច្នៃ៖ អាហារទាំងនោះរួមមានសាច់ក្រក សាច់ bacon និងសាច់ ham ជាដើមដោយវាមានផ្ទុកសារធាតុ nitrates ដែលអាចបង្កឱ្យមានការឈឺក្បាលផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី