កុំភ័យ​ឡើង​គីឡូ! សាក ៦ វិធីនេះជួយឱ្យញ៉ាំតិចតែឆ្អែត

មូលហេតុធំបំផុតនៃការឡើងទម្ងន់គឺការញ៉ាំច្រើនជាងធម្មតាអាចធ្វើឱ្យរាងកាយពិបាកក្នុងការរំលាយអាហារនិងដុតបំផ្លាញកាឡូរី។ មានមនុស្សជាច្រើនសម្រេចចិត្តជ្រើសរើសយកការបង្អត់អាហារ ឬបន្ថយបរិមាណនៃការញ៉ាំដើម្បីសម្រកទម្ងន់។ ផ្ទុយទៅវិញ វាមិនត្រឹមតែមិនបានផលនោះទេវាថែមទាំងធ្វើឱ្យយើងឡើងទម្ងន់លើសដើមទៀតផងដោយសារតែវិធីនេះនឹងធ្វើឱ្យយើងកាន់តែឃ្លានញឹកញាប់ជាងមុនទៅវិញ។ ដូចនេះថ្ងៃ AMS នឹងចែករំលែក ៦ វិធីដែលអាចជួយឱ្យយើងញ៉ាំតិចតែឆាប់ឆ្អែតបានហើយវាល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់តែម្ដង។

១. ញ៉ាំយឺត

ពេលខ្លះការញ៉ាំអាហារលឿនមិនប្រាកដថាឆ្អែតទាំងអស់នោះទេ។ ប៉ុន្តែការទំពារអាហារយឺតៗក្រពះនឹងអាចផ្ដល់សញ្ញាទៅកាន់ខួរក្បាលរបស់យើងថាឆ្អែតហើយ។ បន្ទាប់ពីញ៉ាំអាហាររួចពោះវៀននឹងបញ្ចេញនូវអរម៉ូនមួយឈ្មោះថា ghrelin ដែលគ្រប់គ្រងភាពស្រេកឃ្លានទៅខួរក្បាលរបស់យើងដែលធ្វើឱ្យយើងមានអារម្មណ៍ឆ្អែត។ នៅពេលដែលខួរក្បាលទទួលបានសញ្ញាថាឆ្អែតហើយនោះយើងនឹងមិនមានចំណង់អាហារទៀតនោះទេ។

២. ញ៉ាំបន្លែមុន

ការជ្រើសរើសយកការញ៉ាំបន្លែមុនអាហារផ្សេងៗក៏ជាវិធីដែលជួយឱ្យយើងឆាប់ឆ្អែតបានដែរដោយសារតែពួកវាមានផ្ទុកទៅដោយវីតាមីន សារធាតុរ៉ែ និងសមាសធាតុរុក្ខជាតិមានប្រយោជន៍គ្រប់ប្រភេទ។ លើសពីនេះទៀត បន្លែក៏ជាអាហារដែលមានបរិមាណកាឡូរីទាបនឹងសម្បូរដោយជាតិសរសៃ និងទឹកដែលជួយបំពេញចំណង់យើងបាន។

៣. ផឹកទឹកឱ្យច្រើន

នេះជាវិធីមួយដែលងាយស្រួលបំផុតដោយគ្រាន់តែផឹកទឹកឱ្យបានច្រើនមុនពេលទទួលទានអាហារដោយសារទឹកបានចូលទៅបំពេញចំណង់អាហារក្នុងក្រពះមួយផ្នែកធំ។ នៅពេលក្រពះឆ្អែតហើយវានឹងបញ្ជូនសញ្ញាទៅខួរក្បាលហើយវានឹងបញ្ឈប់ចំណង់អាហារយើងភ្លាម។

៤. ញ៉ាំអាហារដែលមានរសជាតិស្រាល

ជាធម្មតាមនុស្សចូលចិត្តញ៉ាំអាហារដែលមានរសជាតិដិត និងហឹរដោយសារវាមានរសជាតិឆ្ងាញ់ជាងអាហាររសជាតិសាប។ លើសពីនេះទៀត អាហារដែលមានរសជាតិដិតនឹងជំរុញឱ្យយើងញ៉ាំបានកាន់តែច្រើនហើយមិនដឹងខ្លួនថាឆ្អែតនោះទេ។ ដូចនេះហើយទើបអាហារសុខភាពភាគច្រើនមានរសជាតិសាប។

៥. ញ៉ាំអាហារដែលមានជាតិសរសៃច្រើន

ការទទួលទានអាហារដែលមានជាតិសរសៃច្រើនដូចជាគ្រាប់ធញ្ញជាតិ oatmeal បន្លែ និងផ្លែឈើផ្សេងៗគឺជាជម្រើសល្អបំផុត។ វាមិនត្រឹមតែជួយគ្រប់គ្រងចំណង់អាហារយើងនោះទេ វាថែមទាំងធ្វើឱ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរទៀតផង។ ហើយវាក៏វិធីល្អមួយដែរសម្រាប់អ្នកដែលចង់សម្រកទម្ងន់។

៦. កាត់បន្ថយស្រ្តេស

ស្រ្តេសក៏ជាមូលហេតុចម្បងដែលធ្វើឱ្យយើងមានអារម្មណ៍ឃ្លានខុសធម្មតាដែរ។ យើងសង្កេតឃើញមនុស្សភាគច្រើននៅពេលមានភាពតានតឹងតែងតែយកការញ៉ាំមកបន្ធូរអារម្មណ៍។ ការធ្វើបែបនេះយូរៗទៅនិងញឹកញាប់ទៅវានឹងបណ្ដាលទៅជាទម្លាប់ទៅវិញរហូតមិនអាចកែបានតែម្ដង។ ដូចនេះដើម្បីកុំឱ្យទម្លាប់នៃការញ៉ាំមិនប្រក្រតីបន្តទៅទៀត យើងគួរតែព្យាយាមកាត់បន្ថយស្រ្តេសនិងភាពតានតឹងតាមវិធីផ្សេងៗវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន