អាហារទាំង ៦ ដែលអាចជួយប្រឆាំងកោសិកាមហារីក

ការកកើតដំបូងនៃជំងឺមហារីកគឺបណ្ដាលមកពីដុំសាច់កាចដែលវាជាការលូតលាស់មិនប្រក្រតីនៃជាលិកាក្នុងរាងកាយ។ ក្នុងពេលបច្ចុប្បន្នយើងសង្កេតឃើញថាមានមនុស្សជាច្រើនបាននិងកំពុងប្រឈមមុខជាមួយការកើតជំងឺមហារីកបានយ៉ាងងាយតាមរយៈការញ៉ាំអាហារ ឬ​ទម្លាប់នៃការរស់នៅជាដើម។ ​ដូច្នេះដើម្បីកុំឱ្យកោសិកាទាំងនោះផ្ដុំគ្នារហូតកើតជាដុំសាច់ហើយវិវត្តជាជំងឺមហារីក យើងអាចជួយការពាររាងកាយដោយការញ៉ាំអាហារបានផងដែរ។ ថ្ងៃនេះ AMS នឹងចែករំលែកអាហារចំនួន ៦ ដូចខាងក្រោមដែលមានគុណសម្បត្តិអាចប្រឆាំងនឹងកោសិកាមហារីក៖

១. រមៀត

ការប្រើប្រាស់រមៀតមិនគ្រាន់តែធ្វើជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបទេ តែវាក៏ជួយកាត់បន្ថយការរលាកដែលជាឫសគល់នៃជំងឺជាច្រើនរួមទាំងជំងឺមហារីកផងដែរ។ ការសិក្សាមួយចំនួនក៏បានរកឃើញថាសារធាតុ Curcumin ដែលនៅក្នុងរមៀតក៏អាចជួយពន្យឺតការរីករាលដាលនៃកោសិកាមហារីកមួយចំនួនផងដែរ។ យោងតាម​ MSKCC (Memorial Sloan Kettering Cancer Center) គេបានធ្វើការសិក្សាលើសត្វ ជាលទ្ធផលបានបង្ហាញថារមៀតពិតអាចជួយការពារការរីកលូតលាស់នៃជំងឺមហារីក និងសម្លាប់កោសិកាមហារីកមួយចំនួន ប៉ុន្តែគេមិនទាន់ប្រាកដច្បាស់នៅឡើយទេថាវាអាចមានប្រសិទ្ធភាពប៉ុន្មានភាគរយទៅមនុស្ស។

២. បន្លែ Cruciferous

ប្រភេទបន្លែ Cruciferous ដូចជាស្ពៃក្តោប ផ្កាខាត់ណាស ប្រូខូលី និងខាត់ណាក៏មានមុខងារជួយប្រឆាំងមហារីកដែរ ជាពិសេសមហារីកពោះវៀនធំ មហារីកសុដន់ និងមហារីកក្រពេញប្រូស្តាត។ ដោយសារ​តែ​បន្លែ​ទាំងនេះ​សម្បូរ​វីតាមីន C វីតាមីន K ម៉ង់​ហ្គា​ណែ​ស និង​ស៊ុល​ហ្វូ​រ៉ា​ហ្វាន​ដែលសុទ្ធសឹងតែមានលក្ខណៈសម្បត្តិប្រឆាំងមហារីកក៏ដូចជាជួយ​ពន្យឺត​និងសម្លាប់ការ​លូតលាស់​នៃ​កោសិកា​មហារីកបានទៀតផង។

៣.​ គ្រាប់ Walnut

ផ្លែ Walnut មានផ្ទុកសារធាតុ polyphenols ដែលអាចជួយការពារការវិវត្ត និងការរីករាលដាលនៃកោសិកាមហារីកក្រពេញប្រូស្តាត និងមហារីកសុដន់។ យោងតាមគេហទំព័រ MOFFITT Cancer Center ការស្រាវជ្រាវថ្មីបង្ហាញថាផ្លែ Walnut មានមុខងារអាចជួយស្ត្រីដែលកំពុងប្រឈមនឹងជំងឺមហារីកសុដន់។ ការសិក្សាមួយទៀតដែលបានធ្វើឡើងនៅសាកលវិទ្យាល័យ Marshall បង្ហាញថាការទទួលទាន Walnut ៥០ ក្រាមក្នុងមួយថ្ងៃរយៈពេលប្រហែល 2 សប្តាហ៍បានពន្យឺតការរីកលូតលាស់នៃជំងឺមហារីកសុដន់ ឬកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺផ្សេងៗបាន។

៤. ផ្លែបឺរី

មនុស្សជាច្រើនបានដឹងហើយថាផ្លែបឺរីគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពាររាងកាយពីរ៉ាឌីកាល់សេរី បំផ្លាញនិងការពារកោសិកាមហារីកមិនឱ្យរីករាលដាល ជាពិសេសផ្លែបឺរីដែលមានសារធាតុ Anthocyanin ដូចជាផ្លែស្រ្តបឺរី ផ្លែឈើរី ផ្លែទំពាំងបាយជូរ ផ្លែប៊្លូបឺរី និងប្លេកបឺរីជាដើម។ វាអាចជួយប្រឆាំងនឹងការរលាក និងទប់ស្កាត់ការរីករាលដាលនៃកោសិកាមហារីកសុដន់ផងដែរ។

៥. ផ្លែប៉េងប៉ោះ

តាមរយៈការសិក្សាបានបង្ហាញថាផ្លែប៉េងប៉ោះគឺជាប្រភពដ៏ល្អនៃវីតាមីន A, C និង E និងសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីក៏ដូចជាការពារមហារីកក្រពេញប្រូស្តាត មហារីកសួត និងមហារីកក្រពះបានទៀតផង។ ដូចនេះផ្លែប៉េងប៉ោះគឺត្រូវបានរាប់ជាបន្លែដែលមានគុណសម្បត្តិនិងជាជម្រើសរើសល្អបំផុតសម្រាប់ការការពារពីជម្ងឺមហារីក។

៦. ត្រីដែលមានខ្លាញ់ល្អ

ត្រីដែលមានអាស៊ីតខ្លាញ់សំខាន់ៗដូចជាត្រីសាលម៉ុន ត្រី mackerel និង ត្រី anchovies គឺសម្បូរទៅដោយវីតាមីន B, វីតាមីន D, ប៉ូតាស្យូម និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានគុណសម្បត្តិជួយការពារយើងមហារីកពោះវៀនធំ និងមហារីកក្រពេញប្រូស្តាត។ យោងតាមលទ្ធផលនៃការសិក្សារបស់អ្នកជំនាញបានបញ្ជាក់ថា មនុស្ស​ដែល​បានញ៉ាំ​ត្រីមាន​ខ្លាញ់ល្អ​ច្រើន​ក្នុង​រយៈពេល​១០​ឆ្នាំនឹងមាន​ហានិភ័យ​មហារីក​តម្រងនោម​ទាប​ជាងមនុស្សធម្មតាដល់ទៅ ​៧៤%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។