ងាយៗ! សាក ៥ វិធីនេះនឹងគេងលក់ស្រួលពេញមួយយប់

ការសម្រាកគឺជាកត្តាដ៏សំខាន់មួយសម្រាប់រាងកាយ ប្រសិនបើយើងសម្រាកបានគ្រប់គ្រាន់នោះកម្រិតនៃលទ្ធភាព និងប្រសិទ្ធិភាពការងារក៏នឹងឡើងខ្ពស់ទៅតាមហ្នឹងដែរ។ ការគេងលក់ស្កប់ស្កល់ពេញមួយយប់ គឺជាវិធីដ៏ល្អបំផុតដែលធ្វើឱ្យរាងកាយមានសុខភាពល្អ ស្រស់ស្រាយ និងស្វាហាប់ក្នុងការបំពេញកាតព្វកិច្ចនាថ្ងៃបន្ទាប់។ ក្នុងករណីដែលយើងគេងមិនបានគ្រប់គ្រាន់នោះថាមពលរាងកាយនឹងចុះខ្សោយរហូតអាចបណ្ដាលឱ្យកើតមានជំងឺផ្សេងៗបានថែមទៀតផង។ ពេលខ្លះយើងពិតជាចង់គេងឱ្យលក់ខ្លាំងមែនទែន តែទោះជាខំបិទភ្នែកសម្ងំយូរយ៉ាងណាក៏មិនបានផលដែរ។ សម្រាប់អ្នកដែលកំពុងជួបប្រទះបញ្ហាពិបាកក្នុងការគេងអាចសាកវិធីងាយៗទាំង ៥ ខាងក្រោមនេះបាន៖

១. ងូតទឹកក្ដៅមុនចូលគេង

ការងូតទឹកក្ដៅមិនត្រឹមតែជួយកាត់បន្ថយភាពតានតឹងបាននោះទេ វាថែមទាំងអាចជួយបន្ធូរសាច់ដុំបានទៀតផង។ បន្ទាប់ពីងូតទឹកក្ដៅហើយ មុនពេលចូលគេងយើងអាចញ៉ាំទឹកក្ដៅមួយកែវទៀតកាន់តែល្អដោយសារវាអាចជួយបន្ធូរភាពតានតឹង ផ្ដល់ និងរក្សាជាតិសំណើមក្នុងរាងកាយ ជាពិសេសវាអាចធ្វើឱ្យយើងឆាប់ងងុយថែមទៀតផង។

២. កាត់បន្ថយភាពតានតឹង

នៅពេលដែលយើងមានភាពតានតឹង ឬស្រ្តេសខ្លាំងពេកនឹងប៉ះពាល់ដល់ការគេងជាក់ជាមិនខាន។ ដូចនេះមុនពេលចូលគេងត្រូវព្យាយាមបោះចោលនូវបញ្ហាមួយចំនួនដែលមិនសំខាន់ខ្លះ ឬព្យាយាមធ្វើសមាធិហើយដកដង្ហើមឱ្យបានវែងៗដើម្បីបន្ធូរភាពស្មុគស្មាញ និងភាពតានតឹង​នៅក្នុងចិត្តយើង។

៣. រៀបចំបរិយាកាសក្នុងបន្ទប់

បរិយាកាសក្នុងបន្ទប់គេងក៏ជាមូលហេតុដែលធ្វើឱ្យយើងគេងលក់ ឬមិនលក់ដែរ។ ដូចនេះសម្រាប់អ្នកកំពុងជួបប្រទះបញ្ហាគេងមិនលក់ សាករៀបចំបន្ទប់ឡើងវិញប្រើភ្លើងដែលមានពណ៌ស្រទន់ ឬងងឹតជាងមុនបូករួមជាមួយការដាក់សីតុណ្ហភាពក្នុងបន្ទប់ឱ្យត្រជាក់តាមខ្លួនចង់បាន។ លើសពីនេះ សម្រាប់អ្នកដែលមិនមានប្រតិកម្មជាមួយក្លិនអាចប្រើទៀនក្រអូបជាជំនួយក៏បាន។

៤. ធ្វើលំហាត់ប្រាណ

មានមនុស្សជាច្រើនដែលរវល់ជាមួយនឹងការងារ ហើយត្រូវមកហាត់ប្រាណនៅពេលល្ងាច ឬមុនពេលចូលគេងដោយគេជឿជាក់ថានឹងធ្វើឱ្យគេងលក់ស្រួល។ ផ្ទុយទៅវិញការធ្វើលំហាត់ប្រាណខ្លាំងៗនៅពេលទាំងនោះអាចបណ្ដាលទៅជាបញ្ហាគេងមិនលក់ទៅវិញដោយសារតែការប្រើប្រាស់កម្លាំងជ្រុល។ ដូចនេះប្រសិនបើធ្វើលំហាត់ប្រាណតិចៗមុនចូលគេងដូចជាលាតដៃបោះទៅមុខទៅក្រោយទើបជាការប្រសើរព្រោះធ្វើបែបនេះអាចបន្ធូរសាច់ដុំ និងកាត់បន្ថយភាពស្ពឹកស្រពន់បាន។ ការហាត់ប្រាណមុនចូលគេងបែបនេះត្រឹមតែ ៥ ទៅ ១០ នាទីគឺគ្រប់គ្រាន់ហើយ។

៥. ជ្រើសរើសខ្នើយ និងសម្ភារៈគេងឱ្យបានត្រឹមត្រូវ

ការជ្រើសរើសពូក ខ្នើយ ឬកម្រាលពូកឱ្យត្រឹមត្រូវក៏ជាចំណែកមួយជួយយើងឱ្យគេងលក់ស្កប់ស្កល់បានដែរ ហើយនៅពេលយើងជ្រើសរើសខុស វានឹងបណ្ដាលឱ្យខូចឆ្អឹងខ្នងហើយមានអារម្មណ៍ឈឺចាប់ពេញរាងកាយដែលអាចប៉ះពាល់ដល់ការគេង។ ដូចនេះពេលជ្រើសរើសពូក ឬខ្នើយ សូមកុំជ្រើសរើសដោយសារតែវាស្អាត ពោលគឺត្រូវជ្រើសរើសវាឱ្យត្រូវនិងសក្តិសមជាមួយនឹងយើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ