បាត់មុខអតីត CEO YG យូរស្រាប់តែលេចមុខនៅកន្លែងប្រគុំតន្ដ្រី ត្រូវគេរិះគន់

ដោយសារតែជាប់ក្ដីក្ដាំងរឿងអាស្រូវក្លឹប Burning Sun កាលពីឆ្នាំ ២០១៩ លោក Yang Hyun Suk ដែលមនុស្សជាច្រើនស្គាល់ថាជា CEO របស់ផលិតកម្មយក្ស YG ក៏បានសម្រេចចិត្តសុំលាលែងពីដំណែងរបស់ខ្លួន។ កាលនោះ លោកត្រូវគេសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ ប៉ុន្ដែដោយសារតែគ្មានភស្ដុតាងគ្រប់គ្រាន់ លោកគ្រាន់តែត្រូវគេផាកពិន័យទឹកប្រាក់ប្រមាណជាង ១ ម៉ឺនដុល្លារពីបទលេងល្បែងខុសច្បាប់ប៉ុណ្ណោះ។

កន្លងផុតទៅ ប្រមាណជា ៣ ឆ្នាំ លោកមិនដែលបង្ហាញខ្លួនជាសាធារណៈ ឬត្រូវបណ្ដាញព័ត៌មានណាបានចុះផ្សាយ ដែលធ្វើឱ្យមនុស្សជាច្រើនហាក់ចង់ដឹងពីសុខទុក្ខរបស់លោកផងដែរ។ តែយ៉ាងណាមិញថ្មីៗនេះ អតីត CEO រូបនេះក៏ត្រូវបានអ្នកគាំទ្រប្រទះឃើញចូលរួមអង្គុយមើលការប្រគុំតន្ដ្រីរបស់ក្រុមចម្រៀងបុរស Treasure កាលពីថ្ងៃទី ១០ ម្សិលមិញនៅឯ Oylmpic Hall នៅទីក្រុង Seoul។

គ្រាន់តែលេចមុខជាសាធារណៈភ្លាម លោក Yang Hyun Suk ក៏ត្រូវមហាជនរិះគន់ភ្លែតតែម្ដង ប៉ុន្ដែមិនមែនទាក់ទិននឹងរឿងអាស្រូវកាលពីមុនទេ តែពីរឿងចូលមើលការប្រគុំតន្រ្តីដោយមិនមានពាក់ម៉ាសការពារត្រឹមត្រូវ។ បើទោះបីពេលនេះនៅប្រទេសកូរ៉េ មិនមានការរីករាលដាលខ្លាំងនៃកូវីត១៩ ក៏ដោយ តែការចូលមើលការប្រគុំតន្រ្ដីនានាតម្រូវឱ្យពាក់ម៉ាសដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

មតិរិះគន់ជាច្រើនបានបញ្ចេញពាសពេញបណ្ដាញសង្គមថា មិនគួរឱ្យលោកចូលទស្សនាការប្រគុំតន្រ្ដីឡើយព្រោះមិនបានគោរពតាមបទបញ្ជាដែលគេបានចេញ។ ជាពិសេស លើកឡើងថាវាមិនល្អនោះទេដែលចូលទៅទាំងគ្មានការពារអ្វីសោះ ចុះបើលោកមានផ្ទុកកូវីតហើយចម្លងដល់អ្នកក្បែរខ្លួននោះធ្វើម៉េច ពិតជាមិនល្អឡើយ។ ប៉ុន្ដែរឿងនេះគឺមិនមានការឆ្លើយតបអ្វីឡើយពីខាងផលិតកម្ម YG ឬលោក Yang Hyun Suk ផ្ទាល់ ពោលគឺរិះគន់បានតែរិះគន់។

គួរបញ្ជាក់ ក្រុមតារាចម្រៀងបុរស  Treasure គឺស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG ហើយមុនចេញច្រៀងជាផ្លូវការពួកគេធ្លាប់ប្រកួតជម្រុះក្នុងកម្មវិធី YG Treasure Box ដែលមានលោក Yang Hyun Suk ជាគណៈកម្មការផ្ទាល់ ខណៈអតីត CEO រូបនេះក៏ស្រឡាញ់គាំទ្រ Treasure ផងដែរ។ ដូច្នេះហើយទើបអ្នកគាំទ្រជឿថានេះជាមូលហេតុដែល Yang Hyun Suk ព្រមបង្ហាញខ្លួននៅការប្រគុំតន្រ្ដីរបស់ក្រុម Treasure កាលពីម្សិលមិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ