៥ វិធីជួយកាត់បន្ថយបញ្ហាគេងស្រមុកឮៗ

មានមនុស្សភាគច្រើនតែងតែនិយាយថានៅពេលយើងគេងកំពុងគេងលក់ស្រួលច្បាស់ជាស្រមុកជាមិនខាន។ ផ្ទុយទៅវិញ ការស្រមុកគឺបណ្ដាលមកពីសាច់ដុំនៅត្រង់កសម្រាកក្នុងអំឡុងពេលគេងលក់ដែលធ្វើឱ្យបំពង់ករួមតូចនិងពិបាកដកដង្ហើម។ មូលហេតុនៃការសម្រាកសាច់ដុំត្រង់កនេះអាចបណ្ដាលមកពីបញ្ហាច្រើនដូចជាស្ទះផ្លូវដង្ហើម ភាពយឺតនៃសាច់ដុំក្នុងប្រព័ន្ធផ្លូវដង្ហើម ឬការថយចុះនៃជាតិរំអិលក្នុងបំពង់អាហារដែលបង្កឱ្យទៅជាស្ងួត ហើម និងផ្លូវដង្ហើមរួមតូច ដូចនេះនៅពេលគេងវានឹងធ្វើឱ្យយើងស្រមុក។ ថ្ងៃនេះ AMS នឹងចែករំលែក ៦ វិធីដើម្បីកាត់បន្ថយបញ្ហាស្រមុកខ្លាំងៗដូចខាងក្រោម៖

១. សម្រកទម្ងន់

ភាគច្រើនគេសង្កេតឃើញថាអ្នកធាត់មានបញ្ហាគេងស្រមុកខ្លាំងជាងមនុស្សធម្មតា ហើយបញ្ហាលើសទម្ងន់នេះផងដែរគឺជាមូលហេតុចម្បងដែលធ្វើឱ្យយើងគេងស្រមុកដោយសារតែភាពយារធ្លាក់នៃសាច់ដុំ ក៏ដូចជារាងកាយនឹងប្រមូលផ្ដុំជាតិខ្លាញ់នៅត្រង់ផ្លូវដង្ហើមនិងទ្រូង ដែលជាហេតុបណ្ដាល​ឱ្យផ្លូវដង្ហើមតូចជាងមុននិងពិបាកដកដង្ហើម។ ដូចនេះសម្រាប់អ្នកដែលមានបញ្ហាលើសទម្ងន់គួរសាកល្បងសម្រកទម្ងន់ដោយផ្ដោតទៅលើការធ្វើលំហាត់ប្រាណដើម្បីពង្រឹងសាច់ដុំឡើងវិញ។ វាមិនត្រឹមតែអាចពង្រឹងសាច់ដុំរាងកាយបាននោះទេ វាថែមទាំងអាចពង្រឹងសាច់ដុំផ្លូវដង្ហើមបានទៀតផង។

២. បង្កើនសំណើមក្នុងបន្ទប់គេង

ការបង្កើនសំណើមក្នុងបន្ទប់គេងក៏អាចជួយកាត់បន្ថយបញ្ហាស្រមុកបានមួយចំណែកដែរ។ នៅពេលបន្ទប់គេងមិនមានសំណើមគ្រប់គ្រាន់ ឬទាបវាអាចនឹងធ្វើឲ្យភ្នាសរំអិលក្នុងផ្លូវដង្ហើមស្ងួត ក្នុងករណីខ្លះទៀតអាចឈានដល់ការឡើងហើមហើយផ្លូវដង្ហើមរួមតូចដែលបណ្ដាលឱ្យទៅជាការស្រមុកបែបនេះ។ ដូចនេះគួរតែរក្សាសំណើមក្នុងបន្ទប់ដោយដាក់ទឹកនៅក្នុងបន្ទប់ ឬប្រើម៉ាស៊ីនបន្សុទ្ធខ្យល់។

៣. កែប្រែរបៀបគេង

ការគេងក៏អាចជាចំណែកមួយដែលធ្វើឱ្យយើងស្រមុកបានដែរ។ ជាក់ស្ដែង ការគេងផ្ងារអាចធ្វើឱ្យយើងស្រមុកឮជាងកាយវិការគេងផ្សេងទៀត ដូចនេះហើយទើបអ្នកជំនាញណែនាំឱ្យអ្នកដែលគេងស្រមុកផ្លាស់ប្ដូរមកជាការគេងចំហៀងវិញ។ ការគេងចំហៀងបែបនេះមិនត្រឹមតែជួយយើងឱ្យដកដង្ហើមបានល្អទេ ថែមទាំងអាចជួយការពារសាច់ដុំកមិនឱ្យយារធ្លាក់មកខ្លាំងធ្វើឱ្យស្ទះផ្លូវដង្ហើមទៀតផង។

៤. គេងដោយលក់ខ្នើយឱ្យខ្ពស់ជាងមុន

ស្របពេលជាមួយនឹងការគេងចំហៀងដែរ នៅពេលដែលយើងគេងកើយខ្នើយដូចធម្មតាហើយនៅតែបន្តស្រមុកទៀត អាចសាកបន្ថែមកូនខ្នើយតូចមួយទៀតមកកល់ត្រង់កបានដោយសារការគេងចំហៀងមិនអាចទប់សាច់ដុំកកុំឱ្យធ្លាក់បានទាំងស្រុងទេ។ ដូចនេះអាចយកខ្នើយតូច ឬបន្ថែមខ្នើយមួយទៀតមកកល់កឱ្យខ្ពស់ជាងមុនបន្តិច ដើម្បីឱ្យងាយស្រួលដកដង្ហើមជាងមុន។

៥. សណ្ដាប់ធ្នាប់និងអនាម័យលើកម្រាលពូក

បញ្ហាកង្វះអនាម័យនៅលើពូក ឬកន្លែងដែលយើងគេងក៏ត្រូវបានរាប់បញ្ចូលជាបញ្ហានៃការស្រមុកដែរ។ រាល់បាក់តេរី និងមេរោគដែលតោងជាប់នឹងកម្រាលពូកនោះនឹងបង្កទៅជាអាឡាក់ហ្សី ឬជម្ងឺហឺតហើយបណ្ដាលទៅជាការរលាកបំពងកហើយពិបាកដកដង្ហើម។ ដូចនេះព្យាយាមរក្សាអនាម័យឱ្យបានល្អទាំងនៅលើពូក កម្រាលពូក ខ្នើយ និងសម្ភារៈផ្សេងៗទៀតដែលយើងតែងតែប្រើប្រាស់ពេលគេងគឺជាដំណោះស្រាយមួយផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន