បើមានហ្វេនគាំទ្រ ម៉ម ពេជ្ជរិទ្ធ នឹងធ្វើ Concert តូចមួយ អបអរពិធីបុណ្យចូលឆ្នាំថ្មី

តារា​ចម្រៀង​ឯករាជ្យ​វ័យក្មេង ម៉ម ពេជ្ជរិទ្ធ មុន​នេះ​បន្តិច​បាន​ប្រកាស​ឱ្យ​ដឹង​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកថា ពី​គម្រោង​រៀបចំ Concertតូចមួយ ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​ចុង​សប្តាហ៍​នេះ ប្រសិន​ជា​មាន​ការ​គាំទ្រ​ពី​សំណាក់​មហាជន ពិសេស​ហ្វេន​ៗ​របស់​លោក​ផ្ទាល់។ តាម​អ្វី​ដែល​បាន​ប្រកាស Concertខ្នាត​តូច​ដែល​គ្រោង​រៀបចំ​នោះ នឹង​ធ្វើ​ឡើង​នៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ​ទី​១០ ចុង​សប្ដាហ៍​នេះ និង​មាន​ស្នាដៃ​ចម្រៀង​ថ្មី​របស់​លោក​ចំនួន ២ បទ​ថែម​ទៀតផង។

ម៉ម ពេជ្ជរិទ្ធ រៀប​រាប់យ៉ាង​ខ្លីថា៖ «បើខ្ញុំ បាទធ្វើ Concert តូចមួយអបអរ ពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូន មកដែរឺទេ ណ៎? ថ្ងៃ 10 នេះ នៅភ្នំពេញ ! #មានចម្រៀងថ្មី២បទ សម្រាប់ ចូលឆ្នាំ ! ចង់​រាំ​ទេ!»។

ត្រឹមប៉ុន្មាននាទីក្រោយការបង្ហោះ គេឃើញហ្វេនៗអ្នកគាំទ្រលោកនាំគ្នាចូលមក Comment គាំទ្រឱ្យរៀបចំ Concert នោះយ៉ាងព្រោងព្រាត ដែលនេះអាចជាសញ្ញាល្អសម្រាប់តារាចម្រៀងឯករាជ្យវ័យក្មេងនេះ រៀបចំ Concert ខ្នាតតូចតាមអ្វីដែលបានប្រកាស។

តារា​ចម្រៀង​ឯករាជ្យ​វ័យ​ក្មេង​រូប​នេះ ទើប​តែ​បញ្ចេញ​ស្នាដៃ​ចម្រៀង​ទោល​កាល​ពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ កន្លង​ទៅ មាន​ចំណងជើង​ថា «បាត់​គោ​ចួប​ស្នេហ៍» ដោយ​បទ​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​អ្នក​គាំទ្រ​លោក​គ្រប់​មជ្ឈដ្ឋាន និង​មាន​អ្នក​ចុច​ចូល​ទស្សនា​ប្រមាណ​ជាង3M ក្នុង​រយៈពេល​មិន​ទាន់​ដល់ ២ ខែ​ផង​នោះ។ ដោយឡែក​ថ្មី​ៗ​នេះ លោក​ក៏​ទើប​បង្ហាញ​ឱ្យ​ដឹង​ចំណងជើង​បទ​ចម្រៀង​ថ្មី​មួយ​ទៀត ចំណងជើង​ថា «រាំ​ទាំង​ទឹក​ភ្នែក» ដែល​បទ​នេះ​នៅ​មិន​ទាន់​ចេញ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ