អ្នកគាំទ្រសង្ឃឹមក្រុម F4 អាចជុំគ្នាម្ដងទៀត តែ Kim Hyun Joong បែរជាមិនរៀបពិធីមង្គលការទៅវិញ

កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ កន្លងទៅ តារាចម្រៀង និងតារាសម្ដែងប្រុសល្បី Kim Hyun Joong បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំងក្រោយលោកបានប្រកាសថានឹងរៀបការជាមួយមិត្តស្រីក្រៅសិល្បៈម្នាក់។ រំលឹកបកទៅក្រោយ កាលពីកំឡុង ២០១៤ ២០១៥ អាជីពសិល្បៈរបស់តារាប្រុសវ័យ ៣៣ នេះស្ទើតែរលាយអស់ទាំងស្រុងព្រោះលោកជ្រុលជាប់ខ្លួនមានរឿងអាស្រូវដោយបានវាយមិត្តស្រីរបស់ខ្លួនយ៉ាងដំណំ។ ដូច្នេះហើយចាប់តាំងពីពេលនោះមកលោកមិនដែលមានព័ត៌មានថាមានទំនាក់ទំនងស្នេហាជាមួយនរណាទៀតនោះឡើយ។

យោងតាមសារព័ត៌មានរបស់ប្រទេសកូរ៉េ Osen បានឱ្យដឹងថា តារាប្រុសវ័យ ៣៣ ឆ្នាំនេះបានទិញផ្ទះថ្មីមួយខ្នងដើម្បីទុករស់នៅជាមួយភរិយាថ្មីរបស់លោក។ ប៉ុន្ដែអ្វីដែលគួរឱ្យស្ដាយនោះ ប្រភពព័ត៌មានដដែលបានរូបលោកមិនបានរៀបចំពិធីរៀបការធំដុំអ្វីឡើយ គ្រាន់តែចុះសំបុត្រអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ខណៈមូលហេតុបណ្ដាលមកពីកូវីដ ១៩។

សម្រាប់ដំណឹងនេះដែរ បានធ្វើឱ្យមហាជនជាច្រើនមានការខកបំណងផងដែរ ដោយហេតុថាម្នាក់ៗសង្ឃឹមថាអាពាហ៍ពិពាហ៍របស់លោកអាចនឹងធ្វើឱ្យសមាជិកក្រុមក្នុងរឿង F4 ដូចជាលោក Lee Minho, Kim Bum និង Kim Joon អាចមានឱកាសជួបជុំគ្នាជាសាធារណៈម្ដងទៀត។

ជាការពិតណាស់ បើទោះជាកន្លងអស់ទៅជាង ១៣ ឆ្នាំ ប៉ុន្ដែរឿងភាគកូរ៉េ Boy Overs Flower ឬ F4 នៅតែជារឿងភាគល្បីមួយរបស់កូរ៉េខាងត្បូង និងនៅតែមានបណ្ដាអ្នកគាំទ្រជាច្រើនលើកមកនិយាយជារឿយៗ ជាពិសេស សមាជិកក្រុម F4 ទាំង ៤ តែម្ដង។ លើសពីនេះ អ្នកគាំទ្រតែងសង្ឃឹមថាអ្នកទាំង ៤ អាចបង្ហាញខ្លួនជុំគ្នាម្ដងទៀតក្នុងឱកាសណាមួយ។

បើក្រឡេកទៅមើលជីវិតសិល្បៈរបស់សមាជិកក្រុម F4 ទាំង ៤ ហាក់ដូចដើរផ្លូវខុសៗគ្នាដែលធ្វើឱ្យអ្នកទាំង ៤ ពិបាកក្នុងការមានឱកាសសម្ដែងរួមគ្នាជាថ្មីម្ដងទៀត ឬឡើងកម្មវិធី។ សម្រាប់លោក Lee Minho បច្ចុប្បន្នលោកគឺជាតារាសម្ដែងប្រុសជោគជ័យម្នាក់ក្នុងប្រទេសកូរ៉េ ខណៈមានតម្លៃខ្លួនថ្លៃកកប់ពពក ខណៈតារាប្រុស Kim Hyun Joong បន្ដអាជីពជាតារាចម្រៀងប៉ុន្ដែដោយសារធ្លាប់មានរឿងអាស្រូវធ្វើឱ្យភាពល្បីល្បាញរបស់លោកគឺមិនខ្លាំងក្លាដូចពីមុនឡើយ។ ចំណែកឯតារាសម្ដែងមុខសង្ហា Kim Bum ប៉ិនក្រមិចក្រមើមភាគច្រើនផ្ដោតតែលើរឿងបែបអភិនិហារ និងវាយប្រហារ ដូច្នេះក៏កម្រនឹងប៉ះគ្នាជាមួយតារាប្រុស Lee Minho ដែរ។ រីឯចុងក្រោយ តារាប្រុស Kim Joon ហាក់ដូចជាមិនសូវសកម្មប៉ុន្មានទេក្នុងវិស័យសិល្បៈដោយជួនសម្ដែង ជួនអត់។

ដូច្នេះហើយឱកាសដែលតារាប្រុសទាំង ៤ អាចមកជួបជុំគ្នាម្ដងទៀតគឺពិតជាមិនងាយមានឡើយ បើសិនតារាប្រុស Kim Hyun Joong សម្រេចមិនរៀបការ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ