សម្រាប់អ្នកអង្គុយធ្វើការយូរតិចនិកទាំង ៥​ នេះអាចជួយសម្រកទម្ងន់បានខ្លះ

បច្ចុប្បន្នយើងសង្កេតឃើញថាមនុស្សជាច្រើនមិនសូវមានពេលគ្រប់គ្រាន់ដើម្បីហាត់ប្រាណនោះទេ ជាពិសេសអ្នកធ្វើការការិយាល័យផ្ទាល់តែម្ដង។ ក្រៅពីមិនមានពេលហាត់ប្រាណហើយពួកគេតែងតែចំណាយយ៉ាងយូរអង្គុយធ្វើការថែមទៀតផង។ បែបនេះហើយថ្ងៃនេះ AMS នឹងមកចែករំលែកតិចនិកទាំង ៥ អាចជួយអ្នកធ្វើការការិយាល័យដែលមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីហាត់ប្រាណអាចសម្រកទម្ងន់បានខ្លះ៖

១. ប្រើជណ្ដើរជើង៖ ភាគច្រើននៅកន្លែងគឺតែងតែជណ្ដើរយន្ត ឬជណ្ដើរប្រអប់ហើយ ប៉ុន្តែសម្រាប់អ្នកមិនសូវមានពេលហាត់ប្រាណគួរណាតែប្រើជណ្ដើរជើងទើបល្អ ដោយសារពួកគេមិនមានគ្រប់គ្រាន់ដើម្បីហាត់ប្រាណនោះទេទើបការឡើងចុះតាមជណ្ដើរជើងជាវិធីមួយល្អដែលអាចជួយដុតកាឡូរីក្នុងខ្លួនបាន។

២. ខ្ចប់អាហារថ្ងៃត្រង់ពីផ្ទះ៖ ការវេចខ្ចប់អាហារថ្ងៃត្រង់ពីផ្ទះមិនត្រឹមតែអាចជួយសន្សំសំចៃប្រាក់នោះទេ តែវាក៏ជួយឱ្យយើងមានសុខភាពល្អហើយស្រកទម្ងន់ថែមទៀតផង។ ដោយសារអាហារនៅក្រៅភាគច្រើនមានផ្ទុកនូវកាឡូរី ខ្លាញ់ សូដ្យូម និងជាតិស្ករច្រើនទើបធ្វើឱ្យយើងងាយឡើងទម្ងន់។ ដូចនេះនៅពេលធ្វើអាហារដោយខ្លួនឯង យើងប្រាកដជាដឹងថាត្រូវបន្ថែម ឬបន្ថយអ្វីជាមិនខានហើយវាក៏ធានានូវអនាម័យផងដែរ។

៣. ញ៉ាំទឹកឱ្យច្រើន៖ ការផឹកទឹកមានសារៈសំខាន់ និងប្រយោជន៍ជាច្រើនដល់រាងកាយ។ ការ​ទទួល​ទាន​ទឹក​ពេញ​មួយ​ថ្ងៃវា​ក៏​ជួយ​សម្រាល​ភាព​នឿយ​ហត់​ ឈឺក្បាល និងកាត់បន្ថយភាពតានតឹងផងដែរ។ លើសពីនេះទៀត វាក៏អាចជួយទប់កុំឱ្យឃា្លនច្រើន និងដុតកាឡូរីបានយ៉ាងល្អផងដែរ។

៤. ញ៉ាំអាហារសម្រន់ដែលមានប្រូតេអ៊ីនខ្ពស់៖ ជាធម្មតានៅចន្លោះចាប់ពីម៉ោង ៤ ទៅជាពេលដែលមនុស្សទូទៅឃ្លានអាហារសម្រន់ហើយ។ ដូចនេះជំនួសឱ្យការញ៉ាំអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករដូចជានំកញ្ចប់ ឬស្ករគ្រាប់ជាដើមមកញ៉ាំអាហារមានប្រូតេអ៊ីនខ្បស់ដូចជាគ្រាប់សណ្ដែក គ្រាប់ធញ្ញជាតិ និងស៊ុតវិញប្រសើរជាង។

៥. ងើបធ្វើចលនាខ្លះ៖ ការអង្គុយធ្វើការរហូតពេញមួយថ្ងៃអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងបានយ៉ាងងាយហើយអាចធ្វើឱ្យយើងមានហានិភ័យក្នុងការជម្ងឺលើសឈាម ឬទឹកនោមផ្អែមទៀតផង។ ដូចនេះចាំបាច់ត្រូវតែឆ្លៀតពេលយ៉ាងហោចពី ៣០ នាទីទៅ ១ ម៉ោងដើម្បីងើបឈរ ឬដើរទៅមកដែរព្រោះវាក៏អាចជួយដុតបំផ្លាញកាឡូរីក្នុងខ្លួនយើងមួយផ្នែកដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន