៤ វិធី​ព្យាបាល​បបូរ​មាត់​ខ្មៅ ឲ្យ​ប្រែ​ជា​ស៊ី​ជម្ពូ​ស្រស់​ស្អាត

ពិត​ណាស់​ថា​មនុស្ស​ម្នាក់ៗ​កើត​មក​មាន​លក្ខណៈ​ រូបសម្បត្តិ និង​ពណ៌​បបូរ​មាត់​ខុសៗ​គ្នា។ បបូរ​មាត់​ពណ៌​ខ្មៅ គឺ​ជា​បញ្ហា​ទូទៅ​របស់​មនុស្ស​ជា​ច្រើន ប៉ុន្តែ​វា​ក៏​អាច​ព្យាបាល​បាន​ដោយ​ប្រើ​វិធី​ជា​ច្រើន​យ៉ាង។ មាន​រឿង និង​ទម្លាប់​មួយ​ចំនួន​ដែល​អាច​រួម​ចំណែក​ធ្វើ​ឱ្យ​បបូរ​មាត់​ខ្មៅ រាប់​ចាប់​តាំង​ពី​ហ្សែន​រហូត​ដល់​របៀប​រស់​នៅ និង​របប​អាហារ។ យ៉ាង​ណា​ថ្ងៃ​នេះ​យើង​មក​ដឹង​ពី​វិធី ៤ យ៉ាង​ដែល​អាច​ជួយ​ព្យាបាល​ពណ៌​បបូរ​មាត់​របស់​អ្នក​បាន។

ក្រូចឆ្មារ

ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ ២០០២ បាន​បង្ហាញ​ថា​​ក្រូច​ឆ្មា​រអាច​ដើរ​តួ​ជា​អ្នក​ទប់ស្កាត់​សារជាតិ​មេឡានីន​ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​បបូរ​មាត់​ខ្មៅ​បាន​យ៉ាង​ល្អ។ រាល់​យប់​មុន​ពេល​ចូល​គេង ​អ្នក​អាច​ជិត​ក្រូច​ឆ្មារ​មួយ​ផ្លែ ហើយ​លាប​លើ​បបូរ​មាត់​របស់​អ្នក​ថ្នមៗ​ហើយ​នៅ​ព្រឹក​បន្ទាប់ លាង​បបូរ​មាត់​របស់​អ្នក​ដោយ​ទឹក​ត្រជាក់​ក្នុង​រយៈ​ពេល​ ២ ទៅ​ ៤​សប្ដាហ៍​អ្នក​នឹង​អាច​ឃើញ​លទ្ធផល។

ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់

ការ​ផឹក​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការ​ថែ​រក្សា​ស្បែក។ បបូរមាត់​អាច​ជា​តំបន់​ទីមួយ​នៃ​រាងកាយ​ដែល​មើលទៅ​ស្ងួត និង​ប្រេះ។ លើស​ពី​នេះ​អ្នក​អាច​បន្ថែម​ត្រសក់ ឬ​ក្រូចឆ្មារ​មួយ​ចំណិត​ចូលក្នុង​ទឹក​ដែល​វា​អាច​ជួយ​ទៅ​ដល់​បបូរ​មាត់​កាន់តែ​ច្រើន​។

ម៉ាស្សា​បបូរ​មាត់​របស់​អ្នក

ការ​ម៉ាស្សា​អាច​បង្កើន​លំហូរ​ឈាម និង​ធ្វើ​ឱ្យ​បបូរ​មាត់​របស់​អ្នក​ភ្លឺ​ថ្លា។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ម៉ាស្សា​បបូរ​មាត់​របស់​អ្នក​ជា​មួយ​នឹង​ប្រេង​អាល់ម៉ុន​​ ​ជា​រៀង​រាល់​យប់​មុន​ពេល​ចូល​គេង កាន់​តែ​ជួយ​ផ្តល់​សំណើម​ដល់​បបូរ​មាត់​របស់​អ្នក។ ម៉្យាងទៀត អ្នក​ម៉ាស្សា​បបូរ​មាត់​របស់​អ្នក​ជាមួយ​នឹង​ដុំ​ទឹកកក ដើម្បី​ផ្តល់​សំណើម និង​ធ្វើ​ឱ្យ​បបូរ​មាត់​មាន​ពណ៌​ផ្កាឈូក។

របប​អាហារ

ជៀសវាង​ការ​ទទួល​ទាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក តាម​រយៈ​កាហ្វេ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ដទៃ​ទៀត។ ពពួក​កាហ្វេអ៊ីន​​ធ្វើ​ឱ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក​ ដែល​អាច​នាំ​ឱ្យ​បបូរ​មាត់​របស់​អ្នក​មាន​ពណ៌​ខ្មៅ​ផង​ដែរ។ អ្នក​គួរ​រួម​បញ្ចូល​អាហារ​សម្បូរ​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក និង​ត្រសក់ នៅ​ក្នុង​របប​អាហារ​របស់​អ្នក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ