ដោយសារមូលហេតុនេះទើប ហែមថុន វិទិនី មិនបានចូលប្រកួតកម្មវិធី Miss Universe

ដូច​បាន​ដឹង​ស្រាប់​ហើយ​ថា កាល​ពេល​កន្លង​ទៅ​មាន Fan Page វិស័យ​ប្រកួតប្រជែង​សម្រស់​ជាច្រើន បាន​ធ្វើ​ការ​ព្យាករណ៍​សមាសភាព​បេក្ខនារី​ដែល​អាច​នឹង​ចូល​ប្រឡង​វេទិកា​សម្រស់​ដ៏​ធំ​នៅ​ឆ្នាំ​នេះ ហើយ​ក្នុង​ចំណោម​នោះ​មាន​អតីត​កីឡា​ការិនី​ហែលទឹក​ជម្រើស​ជាតិ​ ហែមថុន វិទិនី ផង​ដែរ។

យ៉ាងណាមិញ ពេល​នេះ​សមាស​ភាព​បេក្ខនារី ២០ នាក់​ចុង​ក្រោយ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ ដោយ​គេ​ពុំ​ឃើញ​វត្តមាន​ស្រី​ស្អាត វិទិនី នោះ​ទេ ដែល​ការ​អវត្តមាន​នេះ​ធ្វើ​ឱ្យ Fan Page មាន​ការ​សោកស្តាយ​ជា​ខ្លាំង ព្រោះ​គេ​រំពឹង​ថា ឆ្នាំ​នេះ​នឹង​មាន​បេក្ខភាព​ពោរពេញ​ដោយ​សមត្ថភាព ទេពកោសល្យ​មក​ចូលរួម​វិស័យ Beauty Pageant កាន់តែ​ច្រើន​ឡើង ដើម្បី​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​អាច​ចម្រាញ់​បាន Miss Universe Cambodia 2022 ម្នាក់ ពោរពេញ​ដោយ​សក្ដានុពល ទាំង​រូបរាង ស្មារតី ប្រាជ្ញា និង​គំនិត។

ហែមថុន វិទិនី ដែល​បាន​អវត្តមាន​ការ​ប្រកួត Miss Universe Cambodia 2022 ឯណោះ​វិញ ថ្មី​ៗ​នេះ​នាង​បាន​ប្រាប់​ឱ្យ AMSដឹង​ថា កញ្ញា​ផ្ទាល់​ក៏​មាន​សោកស្តាយ​ដែល​មិន​បាន​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាឡ​ឆ្នាំ ២០២២ នេះ។ ការ​ដែល​មិន​បាន​ចូលរួម​នេះ មិនមែន​កញ្ញា​មិន​ចង់​ចូល​ទេ តែ​កញ្ញា​មាន​កាតព្វកិច្ច​ដ៏​ធំ​ផ្សេង​មួយ​ទៀត ដាច់ខាត​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ធ្វើ។

លើកឡើង​ពី​មូលហេតុ​នៃ​ការ​ខកខាន​មិន​បាន​ចូល​ប្រកួត វិទិនី ថា «មូលហេតុ​ដែល​ខ្ញុំ​មិន​អាច​ចូលរួម​ប្រកួត​បាន​ដោយសារបច្ចុប្បន្ន​ខ្ញុំ​ជា​គ្រូ​បង្វឹក​កីឡាករ​កីឡា​ការិនី​ហែលទឹក​ជម្រើសជាតិ​ជន​ពិការហើយ​បច្ចុប្បន្ន​ដូច​ដែល​បង​ប្អូន​ទស្សនិកជន​ដឹង​ស្រាប់​ហើយគឺ​កៀក​ទៅ​ដល់​ឆ្នាំ ២០២៣ SEA GAME ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះហើយ​ខ្ញុំ​ផ្ទាល់​ជា​គ្រូ​បង្វឹក​ផ្ទាល់អំឡុង​ការ​ប្រកួត​គឺ​នៅ​ក្នុង​ខែ​នេះហើយ​យើង​ក៏​ទើប​ប្រកួត SEA GAME ចប់។ អ៊ីចឹងខ្ញុំ​ត្រូវការ​បង្វឹក​កីឡាករ​កីឡា​ការិនី​ជាប់អត់​អាច​មាន​ការ​ដកឃ្លា​យូរទោះបើ​ខ្ញុំ​ចូល​ប្រឡង Miss Universeខ្ញុំ​ត្រូវ​ចំណាយ​ពេល​មុន​ច្រើន​មែនទែនដូចនេះ​ខ្ញុំ​ត្រូវ​បោះបង់​អាជីព​ខ្ញុំ​មួយ​នេះ គឺ​ដាច់​ដោយ​ឡែក​សិនទុក​មួយ​ឡែក​សិនហើយ​ចាប់​យក​មួយ​នោះបែបនេះ​ហើយ​ខ្ញុំ​គិត​ថា​វា​មាន​ផល​វិបាក​សម្រាប់​ទាំង​កូន​សិស្ស​របស់​ខ្ញុំ ហើយ​សម្រាប់​ទាំង​ខ្ញុំ​ផ្ទាល់​មាន​មហិច្ឆិតា​ចង់​បាន​មេដាយ​សម្រាប់​ប្រទេស​កម្ពុជា​យើងអ៊ីចឹង​ខ្ញុំ​ពិបាក​បោះបង់​ចោល​ជំនាញ​មួយ​នោះ​របស់​នាង​ខ្ញុំ។អ៊ីចឹង​ហើយ​នៅ​ខែ ៧ នេះ​ខ្ញុំ​ត្រូវ​ដឹក​នាំ​កីឡាករ​ជន​ពិការ​ខ្មែរ​យើង​ចេញ​ទៅ​ប្រកួត​នៅ Asian Para Game នៅ​ប្រទេស​ឥណ្ឌូនេស៊ី»។ 

កីឡា​ការិនី​ហែល​ទឹក​ដែល​កំពុង​បោះ​ជំហាន​ចូល​វិស័យ​បង្ហាញ​ម៉ូដ​រូប​នេះ​បន្ត​ថា «ជា​កាតព្វកិច្ច​មួយសប្បាយ​ចិត្តមួយ​សោកស្តាយ… ពិតជាសោកស្តាយ»

ដ្បិត​ខកខាន​មិន​បាន​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ​ព្រោះ​កាតព្វកិច្ច តែ​កញ្ញា​ ថា ប្រសិន​ឆ្នាំ​ក្រោយ​ៗ​មាន​ឱកាស នឹង​ចូលរួម​ប្រកួត​កម្មវិធី​នេះ ព្រោះ​ចាប់តាំង​ពី​កញ្ញា​បោះ​ជំហាន​ចូល​វិស័យ​បង្ហាញ​ម៉ូដ មាន​អារម្មណ៍​ថា​ស្រលាញ់ និង​ចូលចិត្ត​វិស័យ​នេះ​ខ្លាំង បើ​ទោះបី​មាន​ផល​លំបាក​មួយ​ចំនួន​ក្តី។ កញ្ញា​ថា បើ​ទោះ​បី​ជា​កញ្ញា​ប្រកួត​កីឡា​ក៏​កញ្ញា​ត្រូវ​ត្រៀម ១ ឬ ២ ឆ្នាំ​មុន​ដែល ដូច្នេះ​នេះ​មិនមែន​ជា​បញ្ហា​ទេ។

សព្វថ្ងៃ ហែមថុន វិទិនី ជា Model Ambassador របស់ Queen Victoria សម្រាប់ Collection Spring/Summer 2023 ដោយ​ថ្មី​ៗ​នេះ​នាង​បាន​ចូលរួម​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​ព្រឹត្តិការណ៍​ដើរ​បង្ហាញ​ម៉ូដ​ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​របស់​យីហោ​សម្លៀកបំពាក់ Queen Victoria គឺ Queen Victoria Spring/Summer 2023 និង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដោយ​កញ្ញា​បាន​លោត​ចុះ​ហែលទឹក​ទាំង​ឈុត​រ៉ូប​ដែល​ដើរ​បង្ហាញ​នោះ ធ្វើ​ឱ្យ​អ្នក​ចូលរួម​ស្រឡាំងកាំង​គ្រប់គ្នា។ ថ្វី​បើ​ការ​វិវត្តន៍​ខ្លួន​ពី​កីឡា​ការិនី​មក​ជា​តារា​បង្ហាញ​ម៉ូដ​មាន​ផល​លំបាក​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​កញ្ញា​រីករាយ និង​បាន​ចាត់​ទុក​ផល​លំបាក​ទាំង​នោះ​ជា បទពិសោធន៍​ថ្មី ខណៈ​អាជីព​ជា​កីឡា​ការិនី​កញ្ញា​ធ្លាប់​ជួប​ផល​លំបាក​ច្រើន​រាប់​មិន​អស់​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ