ជីដូនឲ្យកាដូខ្សែគោ និងក្រមា ទៅចៅប្រុសទើបចប់ការសិក្សាថ្នាក់បណ្ឌិតយោធាអាម៉េរិក ព្រោះហេតុផលនេះ

ថ្មីៗ​នេះ​មហាជន​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នាំ​គ្នា​ផ្ទុះ​ការ​ភ្ញាក់​ផ្អើល និង​រំភើប​ចិត្ត​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ឃើញ​ការ​បង្ហោះ​ខ្លឹមសារ​អប់រំ​មួយ​ពី​គណនី​ហ្វេសប៊ុក​របស់​លោក​ Moon Pich ដែល​បាន​បង្ហោះ​រៀបរាប់​ពី​អត្ថន័យ​អប់រំ​របស់​កាដូ​ដែល​ទទួល​ពី​ជីដូន​ខ្លួន នៅ​ថ្ងៃ​បញ្ចប់​ការ​សិក្សា​បណ្ឌិត​យោធាពី​សហរដ្ឋអាម៉េរិក។

ដោយសារ​តែ​ជីដូន​របស់​ខ្លួន​បាន​ប្រគល់​ខ្សែ​គោ​ និង​ក្រមា​ ​ជា​កាដូ​ដែល​ចៅប្រុស​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​យោធា​ពី​សហរដ្ឋ​អាមេរិក​ដោយ​ជោគជ័យ​ទើប​លោក Moon Pich បាន​សរសេរ​រៀបរាប់​ថា ៖«១០  ឆ្នាំ​ហើយ ដែល​លោក​យាយ​រក្សាទុក​ក្រមា និង​ខ្សែ​គោ​ដែល​ខ្ញុំ​ប្រើ ហើយ​រង់ចាំ​ខ្ញុំ​ត្រលប់​ទៅ​ស្រុក​វិញ។ ខ្ញុំ​តែង​ប្រើ​វា​សម្រាប់​ជា​ថ្នក់​ដាក់​បាយ ទឹក និង​សៀវភៅ​ នៅ​ពេល​ទៅ​ឃ្វាល​គោ ពេល​រស់​នៅ​ឯ​ស្រុក​កំណើត​។ ភាគ​ច្រើន នៅ​ក្នុង​ថ្នក់​បាយ​មាន​តែ​ បាយ​និង​អំបិល ​ដែល​លោកយាយ​ខ្ចប់​ឱ្យ​ប៉ុណ្ណោះ។ ពេល​នេះ​លោកយាយ បាន​យក​ខ្សែ​គោ ​ និង​ក្រមា​ចាស់​នេះ ធ្វើ​ជា​កាដូ​សម្រាប់​ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់​ខ្ញុំ»។

បណ្ឌិត​យោធា​វ័យក្មេង​រូប​នេះ​បាន​បន្ត​ថា​ទៀត​ថា៖ «គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​រក្សា​ទុក ព្រោះ​ពេល​នឹក​ចៅ​ម្ដង​ៗ យាយ​យក​វា​មក​មើល​ដើម្បី​កុំ​ឱ្យ​នឹក​ចៅ​ពេក។  ពេល​នេះ​យាយ​ប្រគល់​វា​ឱ្យ​ចៅ​វិញ​ហើយ ទោះ​ទៅ​ដល់​​ទី​ណា សូម​ចៅ​កុំ​ភ្លេច​កំណើត​របស់​ខ្លួន​ដែល​ធ្លាប់​ជា​ក្មេង​ឃ្វាល​គោ​ឱ្យ​សោះ»។

តាម​រយៈ​កាដូ​ដែល​បង្កប់​ដោយ​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ​នេះ​ បាន​ធ្វើ​ឲ្យ​លោក Moon Pich កម្សត់​ខ្លួន​ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក នៅ​ពេល​ដែល​បាន​ឮ​អ្នក​មាន​គុណ ដែល​បី​បាច់​ថែ​រក្សា​លោក​តាំង​ពី​ទើប​នឹង​កើត រហូត​ធំ​ពេញ​វ័យ មាន​ប្រសាសន៍​បែប​នេះ ព្រម​ទាំង​បញ្ជាក់​ថា វា​ជា​កាដូ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​របស់​លោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត