អាហារ ៤ប្រភេទ​ដែល​ងាយ​ធ្វើ​ឲ្យ​កើត​មុន​បំផុត

មុខ​មុន​គឺ​ជា​រឿង​ដែល​ធុញ​ទ្រាន់ និង​តឹង​ចិត្ត​បំផុត​សម្រាប់​មនុស្ស​ទូទៅ​ជា​ពិសេស​មនុស្ស​វ័យ​កណ្ដាល​ដែល​តែង​ប្រាថ្នា​មុខ​រលោង​ស្រស់​ថ្លា។ មុន​អាច​កើត​ដោយ​សារ​កត្តា​ជា​ច្រើន​ចាប់​ពី​កត្តា​អនាម័យ របស់​ប្រើប្រាស់ ទម្លាប់ និង​សូម្បី​តែ​អាកាសធាតុ​។ យ៉ាង​ណា​អាហារ​ដែល​អ្នក​ចូល​ចិត្ត​ញុំ​ខ្លះ​ក៏​ជា​កត្តា​ដ៏​សំខាន់​បំផុត​មួយ​ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​កើត​មុន​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ប្រភេទ​អាហារ​ដែល​ងាយ​នឹង​បង្ក​ឲ្យ​កើត​មុន​បំផុត។

១ អាហារ​ចៀន បំពង ឬ​មាន​ជាតិ​ខ្លាញ់​ខ្ពស់

ប្រសិន​បើ​មុខ​របស់​អ្នក​តែង​តែ​ឡើង​មុន​អត់​ដាច់​សោះ​ ហើយ​មាន​មនុស្ស​ប្រាប់​អ្នក​ឲ្យ​កាត់​បន្ថយ​ការ​ញុំា​អាហារ​បំពង​នោះ​ វា​ជា​រឿង​ដ៏​ត្រឹម​ត្រូវ​ដែល​អ្នក​គួរ​ធ្វើ​។ អាហារ​ទាំង​នោះ​ប៉ះពាល់​ដល់​ស្បែក​ខ្លាំង​បំផុត​ និង​ធ្វើ​ឲ្យ​ស្បែក​មុខ​ពោរពេញ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ដែល​ងាយ​នឹង​បង្ក​មុន​។

២ ស្រាបៀ

ជាតិ​អាល់កុល​មិន​អាច​ធ្វើ​ឲ្យ​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​នោះ​ទេ តែ​វា​អាច​ធ្វើ​ឲ្យ​អ័រម៉ូន​ testosterone ឬ estrogenក្នុង​រាង​កាយ​មិន​មាន​តុល្យភាព។ នៅ​ពេល​ដែល​អ័រម៉ូន​កើន​ឡើង​ស្បែក​របស់​យើង​នឹង​ផលិត​សារធាតុ​ម្យ៉ាង​ហៅ​ថា sebum ដែល​បិទ​រន្ធ​ញើស​របស់​យើង​ជា​មួយ​នឹង​មេរោគ​​ និង​ជាតិ​ខ្លាញ់​ដែល​ងាយ​នឹង​បង្ក​មុន។

៣ អាហារ​ហឹរ

អាហារ​ហឹរ​មាន​ហានិភ័យ​បំផុត​ទៅ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​យើង​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​មូល​រលាក។ ​យ៉ាង​ណា​អាហារ​ហឹរ​មិន​មាន​លទ្ធភាព​បង្ក​មុន​នោះ​ទេ តែ​ញើស​ដែល​បង្ក​មក​ពី​ការ​ញុំា​អាហារ​ហឹរ​ជា​មូល​ហេតុ​បង្ក​មុន​។ នៅ​ពេល​អ្នក​បែក​ញើស​ស្បែក​របស់​អ្នក​នឹង​ផលិត​ខ្លាញ់​​ ហើយ​នៅ​ពេល​រន្ធ​ញើស​បិទ​វិញ​បន្ទាប់​ពី​ញុំា​ហើយ​នោះ​វត្ត​មាន​របស់​មុន​នឹង​លេច​ឡើង​មិន​ខាន។

៤ ស្ករ

ស្ករ ឬ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ងាយ​នឹង​បង្ក​មុន​បំផុត។ នៅ​ពេល​ដែល​អ្នក​ញុំា​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ អាំងស៊ុយលីន​ក្នុង​រាង​កាយ​នឹង​កើន​ឡើង។ ពេល​អាំងស៊ុយលីន​កើន​ឡើង​នឹង​ធ្វើ​ឲ្យ​ស្បែក​ទាំង​មូល​រលាក និង​ការ​ផលិត​សារធាតុ sebum ក្នុង​រាង​កាយ​នឹង​កើន​ឡើង។ ហើយ​សារធាតុ​ដ៏​វិសេស​មួយ​នេះ​ហើយ​នឹង​​បិទ​រន្ធ​ញើស​ជា​មួយ​នឹង​មេរោគ​​ និង​ជាតិ​ខ្លាញ់​ ដែល​ធ្វើ​ឲ្យ​មុន​កើត​ឡើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន