ស្បែកពណ៌អ្វីក៏ស្អាតដែរ ឲ្យតែអ្នកចេះថែតាមរបៀបនេះ

មនុស្ស​មួយ​ចំនួន​ឲ្យ​តម្លៃ​លើ​ភាព​ស្រស់​ស្អាត​របស់​ស្ត្រី​ស្ថិត​ត្រង់​ស្បែក​ស ប៉ុន្តែ​មិន​មែន​បែប​នោះ​ឡើយ​ស្ត្រី​ទោះ​ជា​សម្បុរ​ពណ៌​អ្វី​ក៏​ស្រស់​ស្អាត​ដូច​តែ​គ្នា ឲ្យតែ​ថែទាំ​បាន​ត្រឹមត្រូវ ហើយ​បើ​ទោះ​ជា​ថែ​បាន​ត្រឹមត្រូវ តែក្នុង​ចិត្ត​គំនិត​មិន​ល្អក៏​មិន​អាច​ក្លាយជា​ស្រី​ស្អាត​បាន​ដែរ។ ជា​ទូទៅ​ ប្រភេទ​ស្បែក​មាន ៦ តែ​ភាគច្រើន​គិត​ថា​មានត្រឹម ២ ប៉ុណ្ណោះ គឺ​ស និង​ខ្មៅ​។ តែ​ទោះ​ស ឬ​ខ្មៅ មិន​សំខាន់​ឡើយ អ្វី​ដែល​សំខាន់​គឺ​សុខភាព​នៃ​ស្បែក។ ថ្ងៃនេះ​យើង​នឹង​ណែនាំ​ពី​វិធី​ថែរក្សា​ស្បែក​ឲ្យ​ស្អាត៖

១. ចៀសវាងភេសជ្ជៈ​មាន​ជាតិ​អាល់កុល និង​កាហ្វេ

ដោយសារ​តែ​ជាតិ​អាល់កុល​ដើរ​តួ​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម ដូចនេះ​វា​ទាញ​សារធាតុ​រាវ​ចេញ​ពី​រាងកាយ។ និយាយ​ឲ្យ​ស្រួល​ស្ដាប់​គឺ ផឹក​ភេសជ្ជៈ​ប្រភេទ​នោះ​ធ្វើឲ្យ​យើង​បត់​ជើង​តូច​ញឹក។ នៅ​ពេល​សារធាតុ​រាវ​ក្នុង​ខ្លួន​តិច​នាំ​ឲ្យ​ខះ​ជាតិទឹក និង​ដក​ជាតិ​សំណើម​ចេញ​ពី​ស្បែក ដែល​នោះ​ជា​មូលហេតុ​នាំឲ្យ​ស្បែក​ស្ងួត។ កាហ្វេ ដូច​ជា​ជាតិ​អាល់កុល អាច​ធ្វើឲ្យ​ស្បែក​ខ្សោះ​ជាតិទឹក ដោយ​បង្រួញ​សរសៃឈាម ដើម្បី​ឲ្យ​ជាតិ​ទឹក​តិច​ហូរ​តាម​ស្បែក។

២. អាហារ ផ្អែម និង​ប្រៃ

បើ​យើង​ញ៉ាំ​អាហារ​ប្រៃ​ពេក ធ្វើឲ្យ​ក្នុង​រាងកាយ​មាន​អំបិល​លើស​វា​នឹង​ទាញ​សារធាតុ​រាវ​ចេញ​ពី​កោសិកា ដើម្បី​ជួយ​បន្សាប​ជាតិ​ប្រៃ និង​ទាញ​វា​ចេញ​ពី​រាងកាយ។ លទ្ធផល ស្បែក​របស់​អ្នក​កាន់តែ​ស្ងួត​ដោយសារ​តែ​ខ្វះ​ជាតិ​ទឹក។ ជា​ការ​ណែនាំ​បើ​ញ៉ាំ​ប្រៃ ត្រូវ​ផឹក​ទឹក​​ឲ្យ​បាន​ច្រើន។ ដូចនេះ​អាហារ​មួយ​ចំនួន​ដូច​មី បុក​ល្ហុង ឬ​ម្ជូរ​ដែល​មាន​ទាំង​អំបិល​ច្រើន​ប្រភេទ ទឹក​ប្រហុក ទឹក​ត្រី ទឹក​កាពិ គួរ​ចៀសវាង។ ចំណែក​ជាតិ​ស្ករ​ច្រើន​ពេក​នៅ​ក្នុង​ចរន្ត​ឈាម អាច​ប៉ះពាល់​ដល់​ជាលិកា​ដូចជា កូឡាជែន​ចុះ​ខ្សោយ និង​ស្ងួត​ស្បែក។

៣. អាហារ​មាន​ជាតិម្សៅ

កាបូអ៊ីដ្រាត glycemic ខ្ពស់​ដូចជា​អង្ករ នំប៉័ង អាច​បំផ្លាញ​ស្បែក​របស់​អ្នក​តាម​​របៀប​​ដូចគ្នា​ទៅ​នឹង​ជាតិ​ស្ករ​ដែរ។ រាងកាយ​របស់​អ្នក​បំប្លែង​កាបូអ៊ីដ្រាត​កែច្នៃ​ទាំង​នេះ​តាម​របៀប​ដូច​គ្នា​​នឹង​ជាតិ​ស្ករ មាន​ន័យ​ថា​អាហារ​ប្រភេទ​នោះ​មិន​ត្រឹម​ធ្វើឲ្យ​ស្បែក​ស្ងួត ថែម​ទាំង​បណ្ដាល​ឲ្យ​មាន​ស្នាម​ជ្រួញ ដោយ​បំផ្លាញ​ស្រទាប់​កូឡាជែន​នៅ​ក្នុង​ស្បែក​​ទៀត​ផង។

៤. វីតាមីន A

អាហារ​ដែល​មាន​វីតាមីន A ខ្ពស់ នៅ​ពេល​ដែល​ទទួល​ទាន​ច្រើន​ពេក អាច​បណ្ដាល​ឲ្យ​ស្បែ​ស្ងួត និង​សក់​ផុយ។ ដូច្នេះ​កុំ​លេប​ថ្នាំ​វីតាមីន ‘មេហ្គា’ នៃ​វីតាមីន A។

នៅ​ពេល​យើង​តម​អាហារ​អស់​ទាំង​នោះ​បាន ហើយ​ត្រូវ​ងាក​មក​ញ៉ាំ​ផ្លែឈើ​គ្រប់​ប្រភេទ​ឲ្យ​បាន​ច្រើន​បំផុត​តាម​អាច​ធ្វើ​ទៅ​បាន។ មួយ​វិញ​ទៀត​ប្រភេទ​អាហារ​គួរតែ​មាន​បន្លែ និង​ជាតិ​ទឹក ហើយ​ព្យាយាម​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ មួយ​វិញ​ទៀត ការ​សម្រាក​បាន​គ្រប់គ្រាន់ និង​ជ្រើសរើស​កម្រាល​ពូក ខ្នើយ ភួយ​ប្រភេទ​សាច់​កប្បាស​ទន់ ដែល​ល្អ​ចំពោះ​សុខភាព​ស្បែក ក៏​ជួយ​មិន​ឲ្យ​ស្បែក​ជ្រួញ​ដែរ។

ចំណែក​វិធី​បន្ត​បន្ទាប់​ទៀត ត្រូវ​ជ្រើសរើស​សាប៊ូ​ដុស​ខ្លួន​ឲ្យ​ស៊ី​ប្រភេទ​ស្បែក និង​ពេល​លាង​ជម្រះ​ឲ្យ​បាន​ស្អាត​ល្អ ហើយ​ថែម​ទាំង​ឧស្សាហ៍ខាត់​ស្ក្រាប់​ស្បែក លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ និង​លាប​ឡេ​ផ្ដល់​សំណើម​នា​ពេល​យប់។ មួយ​វិញ​ទៀត​អ្នក​គួរ​ចៀសវាង​ការ​បកស្បែក លាប​ឡេ​លាយ ព្រោះ​វា​ស្អាត​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​នា​ពេល​ខាងមុខ​អាច​មាន​បញ្ហា​ស្បែក​ខ្លាំង​វិញ ហើយ​ស្ថានភាព​ស្បែក​ក៏​ពិបាក​នឹង​ស្ដារ​ឡើង​ដែរ។

ក្រៅ​ពី​របប​អាហារ ការ​ប្រើប្រាស់​គ្រឿង​សម្អាង ការ​ស្លៀកពាក់​ក៏​ជា​កត្តា​ធ្វើឲ្យ​ស្បែក​ល្អ​បែរ​ជ្រើសរើស​ប្រភេទ​កំណាត់​ទន់​ៗ ហើយ​មិន​សូវ​ស្លៀកពាក់​រឹប​តឹង​ច្រើន​ម៉ោង ហើយ​រឿង​មួយ​ទៀត​បើ​ស្ថិត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង​ត្រូវ​ការពារ​ផ្សេង​ៗ​ទៀត​តាម​លក្ខខណ្ឌ​អាកាសធាតុ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ