មានគន្លឹះងាយៗបែបនេះ ទើបតួស្រីក្នុងរឿង «Penthouse» ថែសម្រស់បានក្មេងជាងវ័យមិនសមនឹងអាយុសោះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

កាលពីឆ្នាំ ២០២១ កន្លងអ្នកគាំទ្រខ្សែភាពយន្ដកូរ៉េច្បាស់ជាចាំច្បាស់ណាស់តារាសម្ដែងស្រី Kim Yoo Jin ឬ Eugene ដែលជាតួឯកស្រីម្នាក់នៅក្នុងរឿង «Penthouse!»។ មកដល់បច្ចុប្បន្នទោះស្ថិតក្នុងវ័យ ៤៣ ឆ្នាំទៅហើយ ប៉ុន្តែនាងនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងលើសម្រស់ក្មេងជាងវ័យ ទម្រង់វី និងភ្នែកមូលធំស្អាតដែលទាំងនេះគឺជាសម្រស់ពីធម្មជាតិរបស់នាងទាំងអស់។ ដូច្នេះថ្ងៃនេះ AMS នឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់មកដឹងអំពីវិធីងាយៗនៃការថែសម្រស់របស់តារាស្រីវ័យ ៤៣ ឆ្នាំរូបនេះ៖

១. សំណើម

ជាការពិតសម្រាប់ Eugene ការផ្ដល់សំណើមពិតជាមានសារៈសំខាន់យ៉ាងខ្លាំង។ ទោះបីជានាងបានលាបក្រែមផ្ដល់សំណើមនៅពេលយប់ហើយ ព្រឹកឡើងនឹងធ្វើ​​​​​​ឱ្យស្បែកទន់រលោងមែន ក៏មិនទាន់គ្រប់គ្រាន់សម្រាប់នាងដែរ។ ដូច្នេះហើយនាងក៏បានបន្ថែមការប្រើប្រាស់ក្រែមផ្ដល់សំណើមនៅពេលព្រឹកម្ដង​ទៀត ដើម្បីឱ្យការតុបតែងមុខរបស់នាងកាន់តែស្រស់ភ្លឺថ្លាជាងមុន។ លើសពីនេះនាងក៏មិនដែលភ្លេចការប្រើប្រាស់គ្រីមលាបក្រោមភ្នែក ដើម្បីការពារស្លាកស្នាមដក់ខ្មៅផងដែរ។ អ្វីដែលតួឯកស្រីរឿង Penthouse រូបនេះមិនដែលភ្លេចនោះគឺការយកដបទឹកទៅតាមខ្លួនជានិច្ច។ នាងបាននិយាយថាការផឹកទឹកច្រើននឹងជួយឱ្យស្បែករបស់នាងកាន់តែស និងភ្លឺថ្លាពីខាងក្នុង។ ជាពិសេសថែមទាំងជួយដល់សុខភាពទៀតផង។

២. ទម្លាប់រស់នៅ

ទន្ទឹមនឹងនេះ Eugene ក៏មិនភ្លេចណែនាំទម្លាប់មួយចំនួននៃការរស់នៅ ដើម្បីទទួលបានសម្រស់ស្រស់ស្អាតក្មេងជាងវ័យបែបនេះ។ ​ការធ្វើលំហាត់ប្រាណនៅផ្ទះពិតជាអាចជួយនាងបានច្រើនមែន។ លើស​ពីនេះ នាងក៏បានណែនាំឱ្យឆ្ងាយពីការជក់បារី និងទទួលទានគ្រឿងស្រវឹង ព្រោះមិនត្រឹមធ្វើឱ្យស្បែកខ្មៅស្រអាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់សុខភាពទៀតផង។

៣. ការតុបតែងមុខ

សម្រាប់តារាស្រីវ័យ ៤៣ ឆ្នាំរូបនេះតែងតែជ្រើសរើសការផាត់មុខបែបធម្មជាតិ​ ផ្កាឈូកស្រាលដែលធ្វើឱ្យនាងមើលទៅសាមញ្ញ តែស្រស់ស្អាតខ្លាំងមែនទែន។​ ជាក់ស្ដែងនាងបានប្ដូរពីការប្រើប្រាស់ប៊ិចគូសត្រេភ្នែកទៅជាខ្មៅដៃគូសត្រេភ្នែកវិញគួបផ្សំជាមួយនឹងខ្មៅដៃគូសចិញ្ចើមពណ៌ស្រាលផងដែរ។ មិនត្រឹមប៉ុណ្ណេះ នាងក៏ចូលចិត្តប្រើប្រាស់ក្រេមលាបមាត់ពណ៌ស្រាលៗដូចជាពណ៌ផ្កាឈូក និងពណ៌ផ្លែប៉េសជាដើម។ សម្រាប់ការលាបក្រេម នាងបានបង្ហាញតិចនិកមួយដោយប្រើប្រាស់ម្រាមដៃរបស់នាងវាសលើបបូរមាត់ ដើម្បីឱ្យពណ៌កាន់តែស្ដើងស្អាតជាងមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ