«Lost» បទថ្មី រ៉េត ស៊ូហ្សាណា នៅផលិតកម្មថ្មី តែហ្វេនបែរជាថា ស្រដៀងបទ Olivia Rodrigo

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

មហាជន​អ្នក​គាំទ្រ​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នាំ​គ្នា​វែក​ញែក​លើ​បទ​ចម្រៀង​ថ្មី​របស់ ​​​​​​​រ៉េត​ ស៊ូហ្សាណា ​ដែល​ទើប​ទម្លាក់​ថាក្រោយ​ហក់​ចូល​ផលិតកម្ម​បារមី ​ស្រដៀង​ទៅនឹង​បទ​ «Good 4 u» របស់​តារា​ចម្រៀង​អាមេរិក​ Olivia Rodrigo។ ​​​​​​

យប់​មិញនេះ​ Official MV បទ «Lost» បាន​ចេញ​ជា​ផ្លូវ​ការ​ និង​បាន​បង្ហោះទាំង​នៅ​លើ​​ហ្វេសបុក​ផេក​របស់​ផលិតកម្ម​បារមី ដែល​ជា​ទ្រនំ​ថ្មី និង​អាខោន​ផ្ទាល់​របស់ ​រ៉េត ​ស៊ូ​ហ្សាណា​​​​។ ក្រោយ​បង្ហោះ​មិន​បាន​ប៉ុន្មាន​ផង​ ហ្វេន​ៗ​ជា​ច្រើន​បាន​នាំ​គ្នា​ចូល​ខមិន​សរសើរ​ព្រោងព្រាត​ថា​ ហ្សាណា ជា​តារា​ចម្រៀង​ស្រករ​ក្រោយ​ដែល​ពោរ​ពេញ​ដោយ​សមត្ថភាព ​មាន​ទឹក​ដម​សំឡេង​ល្អ​មិន​ចាញ់​រៀមច្បង។

មានហ្វេនខ្លះទៀតនិយាយ​​ថា​ ហ្យា​ណា​​ Taylor Swift ស្រុក​ខ្មែរ​ទៀត​ផង​​ មែនទែនទៅ ដោយ​សារ​តែ Taylor Swift ជា​អាយ​ដល​របស់​នាង​ផង​នោះ​ដូច្នេះ​ហាក់​មិន​មាន​អ្វី​ចម្លែក​ទេ​ដែល​ការ​លេង​​ខ្លួន​របស់​នាង​​ស្រដៀង​ម្ចាស់​បទ «Cruel Summer»។ ទោះបីជាយ៉ាងនេះ ស្ទីល៍នៃការតុបតែងរបស់តារាស្រីរូបនេះហាក់ស្រដៀង Avril Lavigne និង Kelly Clarkson ដែរ។

ដោយ​ឡែកក៏​មាន​ហ្វេន​មួយ​ចំនួន​ទៀត​​បាន​លើក​ឡើង ​​និង​មាន​ការ​វែក​ញែក​លើ​បទ​ចម្រៀង​ «Lost» ​ថា​ស្រដៀង​គ្នា​ខ្លាំង​នឹង​បទ​ចម្រៀង ​«Good 4 u» របស់​តារា​​ Olivia Rodrigo។ នេះ​ជា​ការ​យល់​ឃើញ​របស់​ហ្វេន​ៗ​ដែល​ធ្លាប់​បាន​ស្ដាប់​បទ​ចម្រៀង​ «Good 4 u» ​របស់ ​Olivia Rodrigo តែប៉ុណ្ណោះ រហូត​ធ្វើ​ឱ្យ​ពួកគេ​មាន​អារម្មណ៍​ថា​បទ​ទាំង​ពីរ​មាន​ភាព​ស្រដៀង​គ្នា​ខ្លាំង ​។​

គួរ​ឱ្យ​ដឹង​ដែរ​ថា​ ​​​​​​​រ៉េត​ ស៊ូហ្សាណា​ បានប្រកាសជាផ្លូវការ​ក្លាយ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម​ បារមី ​កាល​ពីថ្ងៃទី១៥ ខែសីហា ​កន្លង​ទៅ​ថ្មី​ៗ ហើយ​ Official MV បទ «Lost» គឺ​ជា​បទ​ចម្រៀង​ទី​១ ​របស់​ ហ្សាណា​​ នៅ​ក្នុង​ផលិតកម្ម​បារមី​ផង​ដែរ​ ៕​

រ៉េត ស៊ូហ្យាណា – Lost

Olivia Rodrigo – good 4 u



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក