ទម្លាប់អាក្រក់ទាំង ៤ របស់ស្រីៗនាំឱ្យដើមទ្រូងមានបញ្ហា

សម្រាប់មនុស្សស្រីដើមទ្រូងជាចំណុចទាក់ទាញធំមួយ។ ស្របពេលដែលចង់បានដើមទ្រូងស្អាតនិងសុខភាពល្អនោះ ស្រីៗភាគច្រើនបានធ្វើទម្លាប់សាមញ្ញមួយចំនួនដោយមិនដឹងខ្លួនដែលវាជាកត្តាប៉ះពាល់ធំបំផុត។ តើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ?

១. ពាក់អាវក្នុងតឹងពេក

បើតាមចាស់ៗពីដើមតែងតែប្រាប់កូនស្រីដែលទើបពេញវ័យលូតលាស់ឱ្យរកអាវក្នុងណារាងរឹបហើយតូចជាងដើមទ្រូង។ ពួកគាត់គិតថាការធ្វើបែបនេះដើមទ្រូងរបស់កូនស្រីនឹងមិនយារធ្លាក់។ ផ្ទុយទៅវិញ ការពាក់អាវក្នុងដែលរឹបតឹងពេក វានឹងធ្វើឱ្យប្រព័ន្ធឈាមក្នុងរាងកាយរត់មិនបានល្អដោយឈាមនឹងនៅទ្រឹង ឬស្ទះនៅផ្នែកខាងក្រោមសុដន់ជាហេតុបណ្ដាលឱ្យហើមនិងឈឺចាប់នៅត្រង់នោះ។ ជាពិសេស សម្រាប់ក្មេងស្រីដែលដល់ដំណាក់ពេញវ័យ វានឹងប៉ះពាល់ដល់ការលូតលាស់ទម្រង់សុដន់របស់ពួកគេដែរ។

២. ទទួលទានគ្រឿងស្រវឹងច្រើនពេក

តាមការស្រាវជ្រាវពីអ្នកជំនាញជាច្រើនបានបង្ហាញថាការទទួលទានគ្រឿងស្រវឹងក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើននៃការកើតជំងឺមហារីកសុដន់ដែរ។ ស្រ្តីដែលមានទម្លាប់ផឹកស្រាពី ១ ទៅ ២ កែវក្នុងមួយថ្ងៃហានិភ័យខ្ពស់នៃការកើតមហារីកឈានដល់ ១០%។ ប្រសិនបើពួកគេមានទម្លាប់ផឹកលើសពី ៣ ពែងក្នុងមួយថ្ងៃឱកាសនៃការវិវត្តទៅរកជំងឺមហារីកសុដន់ឡើងដល់ ៣០% ឯណោះ។ ក្នុងករណីនេះគឺគ្រប់ប្រភេទគ្រឿងស្រវឹងទាំងអស់មិនថាស្រា ស្រាបៀរ ឬស្រាក្រហមនោះទេ។

៣. ទម្លាប់គេងផ្កាប់ខ្លួន

អាចនិយាយបានថាមនុស្សស្រីស្ទើរទាំងអស់មានទម្លាប់គេងផ្កាប់ខ្លួនជាប់នឹងគ្រែ ឬពូក។ ការគេងបេបនេះញឹកញាប់នឹងធ្វើឱ្យសុដន់របស់ពួកគេងាយយារធ្លាក់ និងសំប៉ែតម្ដងបន្តិចៗ។ ដូចនេះទម្លាប់គេងល្អបំផុតរបស់ស្រីៗគឺគេងផ្អៀងចំហៀងខ្លួនហើយដាក់ខ្នើយកល់ក្រោមដើមទ្រូង។ លើសពីនេះទៅទៀត អ្នកទាំងអស់គ្នាក៏អាចធ្វើលំហាត់ប្រាណខ្លះៗដែលជួយសម្រួលដល់សរសៃឈាម រក្សាទម្រង់ដើមទ្រូង និងការពារជាលិកាសុដន់ពីភាពចាស់ផងដែរ។

៤. គេងពាក់អាវក្នុង

មានមនុស្សស្រីជាច្រើនបានយល់ច្រឡំថាការគេងមិនពាក់អាវក្នុងនឹងធ្វើឱ្យដើមទ្រូងមានបញ្ហា។ ផ្ទុយទៅវិញ តាមការសិក្សាជាច្រើនបានបង្ហាញថាការពាក់ទ្រនាប់លើសពី ១៧ ម៉ោងក្នុងមួយថ្ងៃនឹងប្រឈមមុខជាមួយការកើតជម្ងឺមហារីកសុដន់លើសពី ២០ ដងនៃអ្នកគេងមិនពាក់អាវក្នុង។ មូលហេតុដែលពេលស្រ្តីគេងមិនគួរពាក់អាវទ្រនាប់នោះគឺដោយសារតែបរិមាណនៃសកម្មភាពរាងកាយថយចុះ ការធ្វើចលនានៃប្រព័ន្ធឈាមក្នុងខ្លួនក៏ថយចុះដែរ។ ក្នុងករណីអ្នកទាំងអស់ភ្លេចដោះអាវទ្រនាប់មុនចូលគេងត្រឹមម្ដង ឬ ២ ដងនោះវាមិនមែនជាបញ្ហាទេ ប៉ុន្តែបើធ្វើបែបនេះញឹកញាប់វានឹងប៉ះពាល់ខ្លាំងបំផុតដល់ប្រព័ន្ធដង្ហើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន