មិនថាអាយុប៉ុណ្ណា រក្សា ៥ ទម្លាប់នេះបាននឹងជួយឱ្យក្មេងជាងវ័យ

ការថែរក្សាស្បែកលើរាងកាយទាំងមូលឱ្យមានស្រស់ស្អាត តឹងណែន សភ្លឺថ្លា ហើយទន់រលោងមិនអាចពឹងផ្អែកទៅលើតែគ្រឿងសម្អាងមួយមុខទេ មានន័យរបបអាហារ និងទម្លាប់នៃការរស់នៅក៏ត្រូវយកចិត្តទុកដាក់ដែរ។ ដូច្នេះប្រសិនបើរក្សាទម្លាប់ទាំង ៥ ខាងក្រោមនេះបាន នោះស្បែកនឹងស្រស់ស្អាតថែមទាំងមិនងាយចាស់ជ្រីវជ្រួញ និងយារធ្លាក់ទៀតផង៖

១. របបអាហារ

ការថែរក្សាស្បែកក៏ត្រូវការជំនួយពីផ្នែកខាងក្នុងដែរ ដូច្នេះការកំណត់របបអាហារគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ យើងត្រូវដឹងពីអាហារដែលគួរញ៉ាំថាមានជាតិខ្លាញ់ កាឡូរី និងជាតិស្ករប៉ុណ្ណាព្រោះសារធាតុទាំងនេះអាចចូលទៅបំផ្លាញកោសិកា និងសារជាតិចិញ្ចឹមរបស់ស្បែកបានយ៉ាងងាយ។

ហើយអាហារដែលគួរញ៉ាំឱ្យច្រើនគឺជាប្រភេទម្ហូប ឬបន្លែផ្លែឈើមានសារជាតិចិញ្ចឹម វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ ការកំណត់របបអាហារបែបនេះមិនត្រឹមតែបានស្បែកស្អាតទេ វាថែមទាំងជួយរក្សារាងបានទៀតផង។

២. ការរក្សាជាតិទឹក

ប្រសិនបើរាងកាយមិនមានជាតិទឹកគ្រប់គ្រាន់នឹងធ្វើឱ្យស្បែកស្ងួត ឡើងស្នាមជ្រីវជ្រួញ ថែមទាំងរន្ធញើសរីកកាន់តែធំទៀតផង។ ដូច្នេះការផឹកទឹកឱ្យបានគ្រប់គ្រាន់នឹងជួយឱ្យរាងកាយមានភាពស្រស់ស្រាយ និងរក្សាភាពយឺតនៃស្បែកបានផងដែរ។ មិនតែប៉ុណ្ណោះ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏អាចជួយលាងជម្រះជាតិពុលពីក្នុងខ្លួនដែរ។ យោងតាមគេហទំព័រ Mayo Clinic បានបង្ហាញថាសម្រាប់់មនុស្សស្រីគួរផឹកទឹកចាប់ពី ៣ លីត្រក្នុងមួយថ្ងៃ ខណៈដែលមនុស្សប្រុសគួរផឹក ៤ លីត្រក្នុងមួយថ្ងៃ។

៣. ការគេង

និយាយដល់ការថែរក្សាសម្រស់ ទម្លាប់នៃការគេងគឺមិនត្រូវរំលងនោះទេ។ ការគេងឱ្យបានគ្រប់គ្រាន់ និងស្កប់ស្កល់នឹងជួយឱ្យរាងកាយស្រស់ស្រាយ បន្ធូរភាពតានតឹង ក៏ដូចជាបង្កើនសារជាតិចិញ្ចឹមបានទៀតផង។ ប្រសិនបើយើងមានទម្លាប់ចូលគេងមិនត្រឹមត្រូវនឹងធ្វើឱ្យស្បែកបាត់បង់សារជាតិចិញ្ចឹម ឡើងស្នាមជ្រួញ ជាំ អុជខ្មៅ និងកន្ទួលក្រហមជាដើម។ មិនតែប៉ុណ្ណោះ ការគេងមិនបានត្រឹមត្រូវក៏អាចជះផលប៉ះពាល់ដល់ផ្លូវចិត្តដែរ។

៤. ធ្វើលំហាត់ប្រាណ

ការយកចិត្តទុកដាក់ទៅលើលំហាត់ប្រាណគឺជាផ្នែកមួយដែលជួយសម្រកទម្ងន់។ ប៉ុន្តែការធ្វើលំហាត់ប្រាណក៏អាចធ្វើឱ្យស្បែកតឹងណែន និងក្មេងជាងវ័យដែរព្រោះវាជួយបញ្ចេញជាតិពុលពីក្នុងរាងកាយទាំងមូល និងស្បែកផងដែរ។ ដូច្នេះយើងគួរជ្រើសរើសលំហាត់ប្រាណណាមួយដែលខ្លួនចូលចិត្តដូចជាជិះកង់ ហែលទឹក ហាត់យូហ្គាជាដើមយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ។

៥. ជម្រុះកោសិកា

ភាគច្រើនការប្រើប្រាស់ exfoliating គឺដើម្បីជួយជម្រះកោសិកាស្បែកងាប់ និងធ្វើឱ្យមានទន់រលោង។ លើសពីនេះ ការជម្រុះកោសិកាក៏មានតួនាទីបំបែកកោសិកា keratinized ចេញពីស្រទាប់ស្បែកចាស់ និងផ្ដល់ឱកាសក្នុងការបង្កើតកោសិកាស្បែកថ្មីជួយឱ្យមានភាពស្រស់ថ្លា ក្មេងជាងវ័យ និងប្រឆាំងភាពចាស់ទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម