ទោះមិនបានមកុដ Miss Universe តែ ហង្ស ម៉ានីតា ឈ្នះផលិតផលថែសម្រស់ ប្រើ free ១ ឆ្នាំ

កម្មវិធី​ Miss Universe លើក​ទី​៧១ បាន​រក​ឃើញ​ម្ចាស់​មកុដ​​ គឺ​បវរកញ្ញា​អាមេរិក​ R’Bonney Gabriel ដោយបញ្ចប់​ទៅ​ប៉ុន្មាន​ថ្ងៃ​ហើយ​ក្ដី តែ​សម្រាប់​អ្នកគាំទ្រ​នៅ​កម្ពុជា​មិន​ទាន់​អស់​ចិត្ត និង​ដាច់​អាល័យ​ពី​អារម្មណ៍​សោកស្ដាយ​ដែល ហង្ស ម៉ានីតា​ មិន​បាន​ជាប់ Top ណា​មួយ​ក្នុង​កម្មវិធី​មួយ​នោះ​ឡើយ។ ទោះមិនបានមកុដ តែថ្មីៗនេះ​ក្រុមហ៊ុន​ថែរក្សា​សម្រស់ ដែល Sponsor កម្មវិធី Miss Universe​ ក៏​មាន​រង្វាន់​ធំ​ផ្សេង​ទៀតជូន​បវរកញ្ញា​កម្ពុជា​រូបនេះ​ដែរ។

ទោះ​កម្មវិធី​បញ្ចប់​ តែ​ ហង្ស ម៉ានីតា នៅតែ​អាច​ឈ្នះ​រង្វាន់​ធំ​មួយ​ពី​ MISS UNIVERSE ដោយ​ម្ចាស់​ផលិតផល​គ្រឿងសម្អាង​ដែល​បានsponsor កម្មវិធី​ប្រកួតប្រជែង​សម្រស់​ដ៏​ធំ​លំដាប់​ពិភពលោក​មួយ​នោះ បាន​ប្រកាស​ពី​បវរកញ្ញា​ទាំង ៦ រូប​មកពី​ប្រទេស​ផ្សេង​គ្នា ដែល​ឈ្នះ​រង្វាន់​ដ៏​ធំ​មួយ​នោះ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ ដោយ​ទទួល​បាន​គ្រឿង​ថែរក្សា​សម្រស់​ប្រើ​ពេញ ១ ឆ្នាំ​ឥត​គិត​ថ្លៃ។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង Facebook ផ្លូវ​ការ​របស់​ផលិតផល​ថែរក្សា​សម្រស់ Olivia Quido បាន​ប្រកាស​បវរកញ្ញា​ទាំង ៦ ដែល​ឈ្នះ គឺ​មាន​បវរកញ្ញា កូឡុំប៊ី María Fernanda Aristizabál, Virginia Stablum អ៊ីតាលី, Laksmi De-Neefe Suardana ឥណ្ឌូណេស៊ី, ម៉ានីតា ហង្ស ប្រទេស​កម្ពុជា, វេណេហ្ស៊ុយអេឡា Amanda Dudamel ចុងក្រោយ Camila Sanabria របស់​បូលីវី។

​​​​សម្រាប់​ការ​ឈ្នះ​រង្វាន់​ការ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​របស់ Olivia Quido ដោយ​សារ​តែ​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​បវរកញ្ញា​ទាំង ៦ មាន​ការ​ចូលចិត្ត​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម