អបអរសាទរ ឆ្នេរកោះរ៉ុងរបស់ប្រទេសកម្ពុជា ស្ថិតក្នុងកំពូលតារាង TOP10 នៃឆ្នេរសមុទ្រល្បីៗ និងស្រស់ស្អាតជាច្រើនលើពិភពលោក។ នេះបើយោងតាមប្រភពរបស់វេបសាយ The World Best Choice។

ថ្មីៗនេះ The World Best Choice បានធ្វើការបោះឆ្នោតជ្រើសរើសតំបន់ឆ្នេរសមុទ្រដែលមានសម្រស់ស្រស់ស្អាត សម្រាប់ជាទិសដៅទេសចរណ៍ និងជាតំបន់កម្សាន្តចម្រុះជាតិសាសន៍។ សំឡេងឆ្នោតដែលបានមកពីបណ្ដាអ្នកទេសចរជាច្រើនដែលមកពីជុំវិញពិភពលោក និងបណ្ដាប្រទេសផ្សេងៗ រួមមាន អ្នកផលិតមាតិកា អ្នកស្រាវជ្រាវ អ្នកសរសេរព័ត៌មាន ក៏ដូចជា Blogger ជាដើម។
ជាលទ្ធផល ក្រោយការបោះឆ្នោតឆ្នេរសមុទ្រ និងកោះចំនួន ៥០ ត្រូវបានជ្រើសរើស ហើយក្នុងតំបន់ទាំង ៥០ ទៀតសោតត្រូវបានបោះឆ្នោតជាបន្តដោយរើសបានឆ្នេរស្រស់ស្អាតចំនួន ១០ ដែលបានក្លាយជាគោលដៅទេសចរណ៍ក្នុងឆ្នាំ ២០២៦ ក៏ដូចជាគោលដៅពេញនិយមសម្រាប់ភ្ញៀវបរទេស និងក្នុងស្រុក។
ឆ្នេរ និងកោះស្រស់ស្អាតទាំង ១០ នោះរួមមាន៖ Entalulu Beach ប្រទេសហ្វីលីពីន, Fteri Beach ប្រទេសក្រិច , Wharton Beach ប្រទេសអូស្ត្រាលី , Nosy Iranja ប្រទេសម៉ាដាហ្គាស្កា, East Beach, Vomo Island សាធារណរដ្ឋហ្វីជី , Shoal Beach ប្រទេសអង់ហ្គីឡា , Dhigurah ម៉ាល់ឌីវ, Playa Balandra ប្រទេសមិចស៊ិកូ, Koh Rong ប្រទេសកម្ពុជា, Donald Duck Bay ថៃ។







គួរឱ្យដឹងថា កោះរ៉ុងនៃប្រទេសកម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវជាតិ និងបរទេស ឆ្នេរខ្សាច់ស្អាត ម្ហូបអាហារសម្បូរបែប ជាពិសេសមានការផ្ដល់ជូននូវការកម្សាន្តសប្បាយៗ ព្រមទាំងសកម្មភាពផ្សេងទៀតដូចជា មុជទឹកមើលផ្កាថ្ម ស្ទូចត្រីកម្សាន្ត ការដើរទស្សនាភូមិ ស្វែងយល់ពីការរស់នៅរបស់អ្នកភូមិលើកោះ៕
រូបភាព ៖ SEA Infographics & Koh Rong Island – កោះរ៉ុង

























Account
Security
Favourite Content