ហត់ពេញមួយថ្ងៃ រំពឹងបានគេងលក់ស្រួល តែបែរជាត្រូវបញ្ឈរភ្នែកទល់ភ្លឺ តើមានអ្វីខុសប្រក្រតីចំពោះរាងកាយ?

មានថ្ងៃខ្លះ អ្នកត្រូវធ្វើការហត់នឿយពេញមួយថ្ងៃ ស្ទើរគ្មានពេលសម្រាក។ លុះដល់ពេលចូលគេង អ្នករំពឹងថា នឹងបានគេងលក់ស្កប់ស្កល់ដើម្បីបញ្ចូលថាមពលឱ្យរាងកាយវិញ។ តែការពិតជាក់ស្ដែង ពេលអ្នកដាក់ខ្លួនគេង ភ្នែកបែរជាត្រូវបញ្ឈរចោល ខួរក្បាលនៅតែវិលវល់ រហូតត្រូវប្រែខ្លួនចុះឡើងស្ទើរពេញមួយយប់។  

ផ្អែកតាម The Standard ស្ថានភាពនេះមិនមែនត្រឹមតែជារឿងស្ត្រេសទូទៅនោះទេ ប៉ុន្តែវាគឺជាសញ្ញាព្រមានដែលកំពុងប្រាប់ថា រាងកាយរបស់អ្នកកំពុងបាត់បង់តុល្យភាព។

១. ភាពហត់នឿយសន្សំទុក

នៅពេលដែលរឿងកាយបន្តជួបនឹងភាពហត់នឿយក្នុងរយៈពេលយូរជាប់ៗគ្នា រាងកាយរបស់អ្នកនឹងធ្លាក់ចូលក្នុងដំណើរការ Survival Mode។ ហេតុនេះហើយ ទើបធ្វើឱ្យ ប្រព័ន្ធប្រសាទសូម៉ាទិចត្រូវធ្វើការធ្ងន់ រហូតធ្វើឱ្យអរម៉ូនស្ត្រេស Cortisol ហក់ឡើងខ្ពស់ក្នុងពេលដែលមិនគួរកើតឡើង។

ជាធម្មតា អរម៉ូននេះគួរធ្លាក់ចុះទាបនៅពេលយប់ ដើម្បីឱ្យរាងកាយបានសម្រាក តែនៅពេលអរម៉ូននេះហក់ឡើងខ្ពស់ អ្នកនឹងមានអារម្មណ៍ថាអស់កម្លាំង តែបែរជាមិនអាចគេងលក់បាន។

២. នាឡិកាជីវសាស្ត្រដំណើរការខុសធម្មតា

រាងកាយមនុស្សតែងមាននាឡិកាជីវសាស្ត្រ ឬហៅថា Circadian Rhythm ដែលចាំជូនដំណឹងដល់រាងកាយពីវេលាដែលត្រូវសម្រាក និងពេលវេលាដែលត្រូវភ្ញាក់។ ប៉ុន្តែការធ្វើការធ្ងន់ច្រើនពេក ឬក៏ទទួលបានពន្លឺពណ៌ខៀវពីអេក្រង់ច្រើនពេក ធ្វើឱ្យដំណើរការនៃការបញ្ចេញអរម៉ូនមេឡាតូនីនមានភាពខុសប្រក្រតី។ ហេតុដូច្នេះហើយ ទើបរាងកាយមានភាពច្របូកច្របល់ទាក់ទងនឹងពេលវេលាថា ពេលណាជាពេលថ្ងៃ ពេលណាជាពេលយប់។

៣. ខួរក្បាលមិនអាចផ្អាកដំណើរការ

ភាពហត់នឿយមិនមែនកើតឡើងតែចំពោះរាងកាយប៉ុណ្ណោះទេ​ ប៉ុន្តែវាក៏កើតឡើងចំពោះខួរក្បាលដូចគ្នា។ នៅពេលដែលអ្នកត្រូវប្រើប្រាស់ខួរក្បាលដោះស្រាយបញ្ហាពេញមួយថ្ងៃ នោះខួរក្បាលរបស់អ្នកនឹងបន្តគិតគូរស្វែងរកដំណោះស្រាយទៅលើបញ្ហាមួយចំនួនដែលអ្នកនៅមិនទាន់អាចរកផ្លូវចេញបាននៅឡើយ។ ដូច្នេះហើយ ខួរក្បាលរបស់អ្នកនៅតែបន្តដំណើរការមិនឈប់ ជាហេតុរំខានដល់ដំណេក។

វិធីសាស្រ្តដោះស្រាយ

ដើម្បីអាចឱ្យរាងកាយ និងខួរក្បាលត្រឡប់មកដំណើរការប្រក្រតីដូចដើមជាថ្មី អ្នកគួរសាកល្បងអនុវត្តតាមវិធីសាស្រ្តខាងក្រោម៖

បង្កើត Buffer Zone៖ ក្នុងរយៈពេលចន្លោះពី ៣០ ទៅ ៦០នាទីមុនគេង អ្នកត្រូវអនុញ្ញាតឱ្យរាងកាយ និងខួរក្បាលបានសម្រាក ដោយធ្វើសកម្មភាពណាដែលមិនធ្វើឱ្យខួរក្បាលធ្វើការធ្ងន់ ដូចជាការស្ដាប់ចម្រៀង ឬសម្រួលសាច់ដុំជាដើម។ ការធ្វើបែបនេះ ប្រៀបដូចជាការបញ្ជូនដំណឹងទៅកាន់ប្រព័ន្ធប្រសាទថា ដល់ពេលវេលាសម្រាកហើយ។

បំពេញជាតិម៉ាញេស្យូម៖ ជួនកាល អាការៈគេងមិនលក់នៅពេលហត់នឿយខ្លាំង កើតចេញពីការខ្វះជាតិរ៉ែដូចជា ម៉ាញេស្យូម ដែលមានមុខងារជួយសម្រួលសាច់ដុំ និងប្រព័ន្ធប្រសាទ។ ការទទួលទានអាហារដែលសម្បូរទៅដោយម៉ាញេស្យូម ដូចជា គ្រាប់ផ្កាឈូករ័ត្ន ឬគ្រាប់ស្វាយចន្ទី ក៏ជួយឱ្យរាងកាយកាត់បន្ថយភាពតានតឹងបានដែរ។

ធ្វើ Digital Sunset៖ អ្នកគួរកំណត់ពេលវេលាសម្រាកពីការប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីឱ្យខួរក្បាលបានសម្រាក កាត់បន្ថយការទទួលព័ត៌មានថ្មី និងការទទួលពន្លឺពណ៌ខៀវ ដែលជាមូលហេតុមួយរំខានដល់ដំណេក៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *