ងាយៗ វិធី ៦ យ៉ាង ដឹងបានយ៉ាងស្រួលថា មនុស្សម្នាក់កំពុងនិយាយកុហក

មនុស្សណាដែលមិនធ្លាប់និយាយកុហក?​ ប៉ុន្ដែអ្នកខ្លះកុហកក្នុងបំណងល្អមិនចង់ឲ្យភាគីម្ខាងទៀតពិបាកចិត្ត រីឯអ្នកខ្លះព្យាយាមកុហកដើម្បីបិទបាំងពីកំហុសរបស់ខ្លួន និងរឿងអាក្រក់ ឬដើម្បីបោកប្រាស់អ្នកដទៃថាខ្លួនឡូយអស្ចារ្យជាដើម។ ចុះបើចង់ដឹងថាមនុស្សដែលនៅជុំវិញអ្នកនិយាយកុហកឬមិនកុហក ត្រូវមើលលើចំណុចអ្វីខ្លះទៅ? តោះថ្ងៃនេះ អេតមីន មកចែករំលែកគន្លឹះមួយចំនួន៖

១. ភ្នែក

ត្រូវមើលភ្នែក មនុស្សដែលនិយាយកុហកភាគច្រើនគេមិនហ៊ានមើលមុខអ្នកនៅចំពោះមុខចំទេ ព្រោះគេកំពុងមានអ្វីមួយលាក់បាំងខ្លាចមើលទៅភ័យនិយាយលែងកើតឬនិយាយខុស។​ ហើយពេលខ្លះភ្នែកក្រឡេបក្រឡាប់នៅមិនស្ងៀមដោយសារតែកំពុងរកនឹកពាក្យកុហកឬដោះសារផ្សេងៗ។

២. និយាយដូចទន្ទេញ

មនុស្សប្រភេទនេះ អាចនិយាយបានថាឆ្លាតបន្ដិចព្រោះចេះរៀបចំខ្លួនមុននឹងនិយាយកុហកអ្នកដទៃ។ ប៉ុន្ដែនៅពេលដែលពួកគេមិនធ្លាប់មានបទពិសោធ ឬជួបហេតុការណ៍ទាំងនោះគ្រាន់តែចង់និយាយកុហកមនុស្សជុំវិញ ទឹកមុខ និងសម្លេងរបស់គេគឺស្មើរដូចទន្ទេញ។ ឧទាហរណ៍៖ បើមានមនុស្សម្នាក់ប្រាប់អ្នកថា គេធ្លាប់ជួបស្នេហ៍បោកប្រាស់ដែលធ្វើឲ្យគេឈឺចាប់ខ្លាំង តិចឬច្រើនកាយវិការនិងអារម្មណ៍របស់គេនឹងបង្ហាញចេញមកតែម្ដងពីភាពឈឺចាប់ដែលធ្លាប់បានឆ្លងកាត់ពេលកំពុងនិយាយ អាចពេលខ្លះនិយាយទាំងអួលក៏មានឬព្យាយាមសម្រួលអារម្មណ៍ពេលនិយាយ។ តែបើម្នាក់នោះនិយាយចេញមកឡើងធម្មតា ចុះជឿបានអត់ថាគេនិយាយរឿងពិតប្រាប់អ្នក?

៣ និយាយខ្លាចៗ អេះអុញ

ជាធម្មតានៅពេលដែលនិយាយកុហកមនុស្សភាគច្រើនគ្មានទំនុកចិត្តលើខ្លួនឯងឡើយដូច្នេះពេលដែលពួកគេនិយាយគឺអាចទាក់ទើរៗ មិនសូវមានភាពច្បាស់លាស់។ ជាពិសេសមិនសូវហ៊ាននិយាយលឺៗ ទេពោលគឺនិយាយលំៗទៅមុខថយក្រោយត្រលប់ត្រលិនតែម្ដង។

៤. ស្ដាប់ទៅដូចមិនទំនងបោកឲ្យសុទ្ធ

ពេលខ្លះ និយាយមកខុសពីការពិតពេក។ ឧទាហរណ៍៖ មនុស្សម្នាក់បាននិយាយអួតប្រាប់អ្នកថា គេជាមនុស្សដែលពូកែខាងអក្សរសាស្រ្ដខ្មែរ ថែមទាំងធ្លាប់ប្រលងសិស្សពូកែទៀត ប៉ុន្ដែសរសេរអក្សរខ្មែរខុសសឹងតែទាំងអស់សូម្បីតែពាក្យដែលងាយស្រួលក្នុងការសរសេរ។  តើសម្ដីរបស់គេគួរឲ្យអ្នកទុកចិត្តជឿបានដែរឬទេ បើការពិតវាផ្ទុយស្រឡះបែបនេះ?

. កំណត់ចំណាំពាក្យដែលគេធ្លាប់និយាយ

មនុស្សដែលកុហកជាធម្មតា គឺនិយាយខុសគ្នារាល់លើកដូចជាពីមុននិយាយផ្សេង ឥលូវនិយាយផ្សេងព្រោះគេមិនចាំអ្វីដែលខ្លួនធ្លាប់បាននិយាយពីមុនឡើយ។ ដូច្នេះអ្នកត្រូវរៀនស្ដាប់និងសង្កេតឲ្យបានច្រើននៅពេលដែលយល់ពីមនុស្សជុំវិញ អ៊ីចឹងហើយគ្រាន់តែគេបើកមាត់និយាយភ្លាមអ្នកអាចដឹងបានដោយងាយស្រួលថាសម្ដីម្នាក់នោះនិយាយគឺពិតឬមិនពិត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។