៥ វិធីសង្កេតមើលថា តើគេកំពុងតែចាប់អារម្មណ៍អ្នកឬអត់?

តើអ្នកធ្លាប់បានជួបស្ថានភាពនេះដែរឬទេ? បានស្គាល់ឬកំពុងតែនិយាយជាមួយនរណាម្នាក់ ទោះជាអ្នកពេញចិត្តគេ ឬមិនបានគិតអ្វីលើសពីនេះក៏ដោយ តែអ្នក​ក៏ចង់ដឹង​ថាគេ​កំពុង​តែចាប់​អារម្មណ៍​លើអ្នកជាពិសេស​ឬមួយក៏អត់?

អ្នកបាន​តែមាន​ចម្ងល់នៅ​ក្នុងចិត្តតែមិន​ហ៊ានប្រាកដ​ថាគេពិតជា​ចាប់អារម្មណ៍​មកលើអ្នក​ពិតមែន​ឬក៏​អត់?

ថ្ងៃនេះ Admin នាំយក ៥ ចំណុច​ងាយៗក្នុងការសង្គេតមើល​ថាតើបុគ្គល​ម្នាក់ហ្នឹងចាប់​អារម្មណ៍លើ​អ្នក​ឬក៏អត់?

១. ព្យាយាមរករឿងមកជជែកជាមួយអ្នក

បើទោះជាអ្នកមើលទៅដូចជាមិនចង់ជជែក សួរមួយម៉ាត់ឆ្លើយមួយម៉ាត់ ឬពេល​ខ្លះអ្នកបាន​ប្រាប់ចម្លើយដែល​អាចបញ្ចប់នូវការសន្ទានោះហើយក៏ដោយ តែគេ​នៅតែ​ព្យាយាម​រកប្រធានបទ​ផ្សេងទៀតដើម្បីឲ្យ​បានមកនិយាយជាមួយអ្នក ។ ជួនកាល​គេអាច​សួរនាំពីរឿង​ផ្ទាល់ខ្លួនរបស់​អ្នកក្នុងន័យចង់​សិក្សាស្វែងយល់​ពីអ្នកឲ្យបានកាន់តែច្រើនថែមទៀត  ហើយ​គេក៏អាច​នឹងនិយាយ​ពីរឿងផ្ទាល់ខ្លួនរបស់គេមកឲ្យអ្នកស្តាប់បើទោះជាយើងមិនបានសួរក៏ដោយ ព្រោះគេ​ក៏ចង់ឲ្យអ្នក​បានស្គាល់គេ​ឲ្យកាន់តែច្បាស់ជាង​មុនថែមទៀត។​

២. ចង់ដឹងថាអ្នកមានគូហើយឬនៅ?

ចំពោះអ្នកដែលចាប់អារម្មណ៍អ្នកប្រាកដណាស់គេពិតជាចង់ដឹងថាអ្នកនៅទំនេរឬក៏អត់ដើម្បីគេដឹងថាតើគេគួរតែបន្តនៅក្នុងការចែចង់អ្នកឬគួរតែបញ្ឈប់?

អ្នកខ្លះ​អាចនិងសាកសួរដោយត្រង់ៗ តែអ្នកខ្លះទៀតអាចប្រើវិធីសួរអ្នកដោយប្រយោល ឬ​ព្យាយាម​រករឿងណា​មួយដែលមាន​ទាក់ទង​នឹងសម្ព័នភាព​របស់អ្នក​យកមក​និយាយ​ដើម្បីឲ្យ​បានដឹងពីអ្នក។

៣. យកចិត្តទុកដាក់ជាមួយនិងរឿងរ៉ាវតូចៗរបស់អ្នក

វាពិត​ជាអារម្មណ៍​មួយដែលពិសេស​ណាស់នៅពេលដែល​មានមាននរណាម្នាក់​មកចងចាំរឿងរ៉ាវ​តូចតាចរបស់យើង។ ប្រាកដណាស់មិនមែនគ្រប់បុគ្គលទាំងអស់សុទ្ធតែបានទទួលនូវអារម្មណ៍នេះទេ គឺទាល់តែមាននរណាម្នាក់កំពុងតែចាប់អារម្មណ៍គេ។ បើម្នាក់នោះ​កំពុងតែចាប់​អារម្មណ៍អ្នក គេនឹង​ក្លាយជា​មនុស្សមានខួរក្បាលពិសេសភ្លាមមួយរំពេច។ គេនឹងចងចាំបាន​សូម្បីតែសម្តី​ដែលអ្នក​បាន​និយាយ ទោះជាអ្នកខ្លួនឯងពេលខ្លះចាំមិនបានផងថាបាននិយាយអ្វី ឬអាច​និយាយ​បានថា​ពេលខ្លះគេ​អាចចាំរឿង​​របស់​អ្នកបាន​ល្អជាង​រឿងគេ​ខ្លួនឯងថែមទៀតផង។ ​នេះហើយ​ដែលពាក្យ​ចាស់ពោលថា​ឃ្លានឆ្ងាញ់ស្រឡាញ់ស្អាតនោះអី វាមិនមានអីចម្លែកនោះទេ ។

៤.​ ធ្វើល្អដាក់អ្នកជាពិសេស

គេថាបើចង់ដឹងថាអ្នកណាជាមិត្តពិតឲ្យមើលគ្នាគ្រាមានទុក្ខលំបាក  ចំពោះ​រឿង​ស្នេហាក៏​មិនខុសគ្នាប៉ុន្មា​នទេ អ្នកដែលកំពុងតែចាប់អារម្មណ៍យើងគេនឹងមកធ្វើល្អដាក់យើងជាពិសេស និងតែងតែ​បង្ហាញ​ខ្លួននៅពេលដែលយើងមានទុក្ខលំបាក ។

បើអ្នកកំពុងតែសង្ស័យថាអ្នកដែលយើងកំពុងតែនិយាយជាមួយមានចិត្តលើយើងឬអត់ សាកសុំជំនួយ ឬពឹងពាក់គេរឿងអ្វីមួយមើល ហើយចាំ​សង្កេត​មើលប្រតិកម្ម​របស់​គេនៅពេល​ដែលយើង​ទៅសុំជំនួយថាពេញចិត្ត ឬក៏អត់?

តែកុំសុំអ្វីដែលលើសលួសហួសហេតុពេកណា កុំឲ្យគេ​គិតថាយើង​ទាក់ទង​មនុស្សសំឡឹង​មើលតែផលប្រយោជន៍ ។

៥. ព្យាយាមណាត់ជួបអ្នក

ចំណុចនេះរាងច្បាស់លាស់ប​ន្តិចមិនសូវជាមានអ្វីដែលពិបាកសង្កេតប៉ុន្មានទេ បើគេមិន​បានចាប់​អារម្មណ៍យើង គេក៏មិន​ចង់ណាត់ជួបយើងដែរ ។

ប៉ុន្តែក៏​មានមនុស្សមួយប្រភេទ​ដែល​ចង់​ជួបគេ តែយក​រឿងការងារ និងមិត្តភ័ក្តិមកបាំងមុខ។ តែជឿទៅបើទោះជាគេខំយករឿងការងារ និងមិត្តភ័ក្តិមកអាងយ៉ាងណាក៏ដោយតែសកម្មភាព និងទឹកមុខរបស់គេពេលដែលបានជួបអ្នកវាក៏ល្មមអាចបញ្ជាក់ប្រាប់ពីអ្វីបានខ្លះៗដែរ។

ក្រោយពីបានអានចំណុចសង្កេតទាំង៥ ចំណុចនេះ​ហើយ តើអ្នក​ដែលប្រិយមិត្ត​កំពុង​តែនិយាយ​ជាមួយគេ​មាន​ដូចចំណុចទាំង៥នេះ ឬក៏មានចំណុចណាខ្លះដែលស្រដៀងដែរឬទេ? បើមាននោះចម្លើយក៏ប្រហែលជាដូចអ្វីដែលប្រិយមិត្តកំពុងតែសង្ស័យហើយ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី