ប្លែកគេ! បាយអង្ករសំរូបឆ្នាំងដី ថ្មីទាំងរូបរាង និងរសជាតិ ពី«ផ្ទះអង្គរ»

បើ​និយាយ​ពី​ស៊ុប​ឆ្នាំង​ដី ប្រហែល​ជា​មាន​អ្នក​ឃើញ និង​ធ្លាប់​ញ៉ាំ​ច្រើន ចុះ​បាយ​ក្ដៅ​ៗ​ដាក់​ក្នុង​ឆ្នាំង​ដី​វិញ? ក្រៅ​ពី​មើល​ទៅ​ប្លែក មាន​ដឹង​អត់​ថា បាយ​ឆ្នាំង​ដី​ក៏​មាន​ក្លិន​ឈ្ងុយ​ប្លែក​ម្យ៉ាង​ដែរ។

នៅ​ភោជនីយដ្ឋាន​លាក់​ខ្លួន​មួយ​កន្លែង​ដែល​មាន ឈ្មោះ​ថា«ផ្ទះ​អង្គរ» អាហារ​ពេញ​និយម​ជាង​គេ គឺ​ប្រភេទ​បាយ​អង្ករ​សំរូប​ដាក់​ក្នុង​ឆ្នាំង​ដី​ខ្មែរ​យើង ពិសេស​បាយ​តែ​ម្តង ដោយ​មាន​តម្លៃ​ចាប់ពី ៣ ដុល្លារ​ឡើង​ទៅ។

តាម​ការ​ណែនាំ​របស់​ហាង មុខ​ម្ហូប​ពេញ​និយម​រួមមាន បាយ​ឆ្នាំង​ដី​ស្ទេក (ពិសេស) បាយ​ខ​ជ្រូក/មាន់ បាយ​ឆ្អឹងជំនី​ចៀន បាយ​ផាកាប្រ៉ាវ និង​បាយ​ត្រី​ហ្វីឡេ។ បាយ​១​ចាន​ៗ ក្រៅ​ពី​បាយ និង​សាច់ គឺ​មាន​បន្លែ​ល្អ​ចំពោះ​សុខភាព អម​មក​ជាមួយ​ផង​ដែរ មើល​ទៅ​ប្លែក​ភ្នែក​តែម្ដង។ សម្រាប់​ការ​វេច​ខ្ចប់​វិញ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ថង់​ប្លាស្ទិក​ បាយ​ត្រូវ​បាន​ខ្ចប់​ដោយ​ប្រើ​ស្លឹក​ឈូក​យ៉ាង​ស្រស់​ស្អាត។ 

ក្រៅពី​បាយ​ឆ្នាំង​ដី «ផ្ទះ​អង្គរ»​ ក៏​មាន​បម្រើ​ម្ហូប​ខ្មែរ និង​អឺរ៉ុប​ជាច្រើន​មុខ​ផ្សេង​ទៀត ក្នុង​នោះ​ភីហ្សា​ក៏​មាន​រសជាតិ​ប្លែក​គេ ដោយ​ប្រើប្រាស់​សម្បក​ភីហ្សា​ធ្វើ​ដោយ​ហាង​ផ្ទាល់។ ចំណែក​ភេសជ្ជៈ​ទាំងក្តៅ​ត្រជាក់ ស្រស់ កិន ឬ​ក្រឡុក ក៏​មាន​ច្រើន​ជម្រើស​ផង​ដែរ។

រី​ឯ​បរិយាកាស​វិញ សែន​ស្រស់​ត្រកាល នៅ​ក្រោម​ម្លប់​ឈើ​ត្រឈឹង​ត្រឈៃ ធ្វើ​ឱ្យ​អាហារ​មួយ​ពេល​នៅ​ទីនេះ​រឹត​តែ​មានន័យ និង​ខិត​ក្បែរ​នឹង​ធម្មជាតិ​ខៀវ​ខ្ចី។ នៅ«ផ្ទះ​អង្គរ» ម៉ោង​បើក​ដំណើរ​ការ​ទូទៅ គឺ​ពី​ម៉ោង ៧:០០ ព្រឹក-២:០០ រសៀល តែ​ក៏​មាន​សេវាកម្ម​រៀបចំ​កម្មវិធី​ជប់លៀង​អាហារ​ពេល​ល្ងាច​លក្ខណៈ​ឯកជន​ផង​ដែរ៕

ទីតាំង ៖ https://goo.gl/maps/qPvr7tq1fG5TRVB57



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង