ត្រឹមជាអ្នកលក់អនឡាញម្នាក់ ដែលរីករាយនឹងជីវិតសាមញ្ញរបស់ខ្លួន

មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ឮ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​និយាយ​ពាក្យ​ទាំង​នេះ ទាំង​នៅ​ចំពោះ​មុខ និង​នៅ​ពី​ក្រោយ​ខ្នង​ខ្ញុំ ក៏​ធ្លាប់​បាន​ឮ​ពាក្យ​សម្ដី​និយាយ​មិន​ល្អ​ពី​មុខ​របរ​ខ្ញុំ​ដែរ។

«រក​ស៊ី​ស្អី​មិន​ដឹង មិន​មាន​មុខ​មាត់​ក្នុង​សង្គម​នឹង​គេ​ទេ»

«ខំ​រៀន​អស់​រាប់​ឆ្នាំ​ ចុង​បញ្ចប់​នៅ​ផ្ទះ លក់​អនឡាញ​វិញ»

«ម្ង៉ៃ​ៗ​គិត​តែ​ពី​ផុស​នេះ​ផុស​នោះ តិច live តិច​ថត​វីដេអូ មិន​ចេះ​ខ្មាស​គេ»

«ឃើញ​ចុច​តែ​ទូរស័ព្ទ មិន​ដឹង​ធ្វើ​ស្អី​ខ្លះ​ទេ មិន​គិត​រក​ការងារ​ល្អ​ៗ​ធ្វើ​ដូច​គេ​ទេ»

នៅ​មាន​ច្រើន​ទៀត ដែល​សុទ្ធ​តែ​ជា​សម្ដី​ពេបជ្រាយ​រក​ស៊ី​តូចតាច​របស់​ខ្ញុំ តែ​ខ្ញុំ​ព្យាយាម​ធ្វើ​មិន​ដឹង​មិន​ឮ ព្រោះ​ការ​ពិត​ទៅ ខ្ញុំ​ក៏​មិន​មាន​ពេល​ច្រើន​ដែរ។ រាល់ថ្ងៃ​រក​តែ​ពេល​គេង​មិន​ចង់​គ្រប់ រវល់​តប​សារ​ភ្ញៀវ ដាក់​អីវ៉ាន់​ជូន​ម៉ូយ​ៗ ឆែក​ទំនិញ​ថ្មី​ៗ​ចូល​ស្តុក។ បើ​សួរ​ថា​ខ្ញុំ​ធ្វើ​បាន​បែប​ណា? ខ្ញុំ​មាន​គន្លឹះ​ខ្លះ​ចង់​ចែករំលែក​ប្រាប់​ដល់​អ្នក​ដែល​មិន​ចង់​ឱ្យ​ខ្លួនឯង​ផ្ដោត​ខ្លាំង​ពេក​ទៅ​លើ​សម្ដី​របស់​អ្នក​ដទៃ។ បើសិនជា​អាច គួរ​រំលឹក​ប្រាប់​ខ្លួនឯង​ជា​រឿយ​ៗ​នូវ​ឃ្លា​ទាំង ៣ នេះ​៖

«ជីវិត​ខ្ញុំ គោល​ដៅ​ខ្ញុំ»

មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​គោលដៅ​រៀង​ៗ​ខ្លួន ហើយ​មាន​តែ​យើង​ខ្លួនឯង​ទេ ទើប​ដឹង​ច្បាស់​ថា​ត្រូវ​ឆ្លង​កាត់​អ្វី​ខ្លះ? ត្រូវ​ចំណាយ​ពេល​ប៉ុណ្ណា? គេ​មើល​ឃើញ​តែ​ពី​សំបក​ក្រៅ គេ​និយាយ​តាម​ចិត្ត​គេ​អ៊ីចឹង​ហើយ កុំ​ទៅ​គិត​ច្រើន​អី។

«ជីវិត​ខ្ញុំ​កើត​មក មិន​ដើម្បី​ផ្គាប់​ចិត្ត​នរណា​ឡើយ»

បើ​រវល់​តែ​តាម​ផ្គាប់​ចិត្ត​មនុស្ស​នៅ​ជុំវិញ​ខ្លួន​នោះ មិន​ដឹង​ថា​ជីវិត​នឹង​ស្គាល់​ក្តី​សុខ​ផ្លូវ​ចិត្ត​នៅ​ថ្ងៃ​ណា​ទេ។ តែ​បើ​ចំណាយ​ពេលវេលា​ ផ្គាប់​ចិត្ត​ខ្លួនឯង ដោយ​មិន​ប៉ះពាល់​ប្រយោជន៍​នរណា​នោះ ទើប​អាច​មាន​ស្នាម​ញញឹម​ច្រើន​ជាង​ស្នាម​ជ្រួញ។

«យក​ពេល​ខ្វល់​នឹង​ការ​រក​ស៊ី ប្រសើរ​ជាង​ខ្វល់​នឹង​ពាក្យ​គេ»

មួយថ្ងៃ មាន​ពេល​តែ ២៤ ម៉ោង​ទេ បើ​ចែក​ពេល​ខ្លះ​ទៅ​អង្គុយ​ខ្វល់ខ្វាយ​នឹង​ពាក្យ​ទាំងនោះ មាន​ន័យ​ថា​ត្រូវ​ខាត​ពេល​លើ​របរ​រកស៊ី​ហើយ។ ខាត​ពេល​វេលា ស្មើ​នឹង​ខាត​ប្រាក់​ចំណូល…ឃើញ​អត់? គ្មាន​អី​ចំណេញ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ