មាន​ទម្ងន់​ចាស់​ខែ​ទៅ​ហើយ​តែ​កុំមើល Fashion របស់​អ្នកម៉ាក់ហាយសូ​ Chompoo & Rihanna នៅតែ​ញាក់​គ្រប់ឈុត

មាន​ទម្ងន់​កូន​ស្រី​ជិត​សម្រាល​នៅ​ចុង​ខែ​មីនា​នេះ​ទៅ​ហើយ ប៉ុន្តែ​បើ​ក្រឡេក​មើល​រូប​សម្រស់​របស់​តារា​សម្ដែងថៃ Chompoo Araya គឺ​នៅ​តែ​ស្រស់​ឆើត​ឆាយ​ដដែល។ ជា​ពិសេស​សម្លៀក​បំពាក់​មួយ​ឈុត​ៗ​របស់​នាង​ដែល​បង្ហាញ​នៅ​លើ​បណ្ដាញ​ Instagram គឺ​នៅ​តែ​មាន​ម៉ូដ​ពិសេស​ៗ​ឲ្យ​អ្នក​តាមដាន​របស់​ខ្លួន​ចាប់អារម្មណ៍​មិន​ដាច់ និង​មាន​ភាព​សម្បូរបែប​មិន​ចាញ់​ពេល​មិន​ទាន់​ពពោះ​នោះ​ទេ។

ងាក​ទៅ​ខាង​បស្ចិម​ប្រទេសវិញ តារា​ចម្រៀង​និង​ជា​សេដ្ឋីនីផ្នែក​សម្លៀកបំពាក់ Rihanna គឺ​រឹត​តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ថែម​ទៀត។ ជាជាង​ការ​សម្ងំ​នៅ​តែ​ផ្ទះ ម្ចាស់​បទ​ “Diamond” បាន​បង្ហាញ​ខ្លួន​តាម​កម្មវិធី​ និង​ទីសាធារណៈ​ផ្សេងៗ​កាន់​តែ​ញឹកញាប់​តាំង​ពី​មាន​ទម្ងន់​កូន​ដំបូង​នេះ។

Rihanna ធ្លាប់និយាយ​ក្នុង​បទសម្ភាសជាមួយ New York Post ថា៖ “ពេលមានផ្ទៃពោះ ម៉ាក់ៗជាច្រើនគ្រាន់តែចង់គេងនៅលើសាឡុងពេញមួយថ្ងៃ។ តែជឿខ្ញុំទៅ នៅពេលអ្នកលាបក្រែម និងផាត់​មុខ​តិចៗ អ្នកនឹងផ្លាស់ប្តូរទាំងស្រុង។ នៅពេលអ្នកស្លៀកពាក់ស្អាត វា​នឹងកាត់បន្ថយ​អារម្មណ៍តានតឹង។ ពីមុនខ្ញុំ​មិន​ជឿ​ទេ ប៉ុន្តែ​ពេល​ខ្ញុំ​មាន​ផ្ទៃពោះ វា​បាន​ក្លាយជា​ការពិត​។ ការ​ស្លៀកពាក់​ឱ្យ​បាន​ស្អាត​អំឡុង​ពេល​មាន​ផ្ទៃពោះ​ធ្វើ​ឱ្យ​អ្នក​មិន​សូវ​ខ្ជិល ហើយចង់​ងើប​ចេញពី​សាឡុងតែម្ដង​”​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់