តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅផ្សារ។

ការជជែកវែកញែកអំពីបញ្ញាសិប្បនិម្មិត (AI) ដែលមកជំនួសតំណែងការងាររបស់មនុស្ស បាននិងកំពុងកើតមានឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមនុស្សដែលធ្វើការនៅក្នុងវិស័យផ្សេងៗគ្នាជាច្រើន កំពុងប្រឈមមុខនឹងលទ្ធភាពដែលថា ថ្ងៃណាមួយ AI អាចនឹងធ្វើឱ្យការងាររបស់ពួកគេបាត់បង់តម្លៃ។

ក្តីបារម្ភនេះមិនមែនជារឿងដែលគ្មានមូលដ្ឋានទាល់តែសោះនោះទេ។ ជាក់ស្ដែង លោក Xu Peng ដែលជាតារាសម្តែងម្នាក់មកពីវិស័យរឿងភាគខ្លីទម្រង់បញ្ឈរ (Vertical short drama) ដ៏ពេញនិយមរបស់ប្រទេសចិន បានរកឃើញថា សូម្បីតែតារាសម្តែងក៏រងផលប៉ះពាល់ខ្លាំងពីបញ្ហានេះដែរ។

តារាសម្តែងវ័យ ៣០ ឆ្នាំរូបនេះ ជានិស្សិតបញ្ចប់ការសិក្សាពីវិទ្យាស្ថានភូមិន្ទសិល្បៈល្ខោនចិន (Central Academy of Drama) និងបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈការដើរតួជា «ប្រធានក្រុមហ៊ុនម៉ឺងម៉ាត់» ដែលជាតួអង្គទូទៅនៅក្នុងរឿងភាគខ្លី។ ទោះបីជាពីមុនលោកធ្លាប់លេចមុខនៅក្នុងរឿងភាគទូរទស្សន៍វែងៗក៏ដោយ ប៉ុន្តែលោកបានបង្វែរទិសដៅមកផលិតមាតិកាខ្លីៗវិញ ក្នុងអំឡុងពេលដែលរឿងភាគខ្នាតតូច កំពុងផ្ទុះការគាំទ្រខ្លាំងនៅក្នុងប្រទេសកាលពីឆ្នាំ ២០២៥ តាមការណែនាំរបស់អ្នកគាំទ្ររបស់លោក។

ការសម្រេចចិត្តប្តូរទិសដៅនេះទទួលបានផ្លែផ្កាយ៉ាងល្អ ដោយសារសមត្ថភាពសម្តែងដ៏រឹងមាំរបស់លោក បានជួយឱ្យលោកទទួលបានតំណែងជាតួឯកជាបន្តបន្ទាប់។ នៅចំណុចកំពូលនៃប្រជាប្រិយភាពរបស់លោក លោកត្រូវបានគេនិយាយថា ត្រូវថតកុនពី ១៥ ទៅ ១៦ ម៉ោងក្នុងមួយថ្ងៃ ជាមួយនឹងកាលវិភាគការងារដែលណែនណាន់តាន់តាប់។

ទោះជាយ៉ាងណាក៏ដោយ អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរស្ទើរតែត្រឹមតែមួយប៉ប្រិចភ្នែក។

ការផលិតកុនដោយប្រើប្រាស់ AI បានកែប្រែទម្រង់ឧស្សាហកម្មមួយនេះលឿនជាងអ្វីដែលគ្រប់គ្នាបានរំពឹងទុក។ របាយការណ៍បានបង្ហាញថា គ្រាន់តែនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ នេះ ក្នុងចំណោមរឿងភាគខ្លីប្រហែល ១២៨ ០០០ រឿងដែលត្រូវបានចេញផ្សាយ គឺមានរហូតដល់ទៅប្រហែល ១២២ ០០០ រឿងទៅហើយ ដែលត្រូវបានផលិតឡើងដោយបច្ចេកវិទ្យា AI។ នោះមានន័យថា ស្មើនឹងជាង ៩៥ ភាគរយ នៃរឿងភាគចេញថ្មីទាំងអស់។

ទំនោរនេះបានធ្វើឱ្យបច្ចុប្បន្នលោក Xu Peng ពីមនុស្សម្នាក់ដែលមានការងារកក់ទុកពេញៗ និងមមាញឹកខ្លាំង បានធ្លាក់ខ្លួនមកជាគ្មានការងារសម្តែងទាល់តែសោះ។

បន្ទាប់ពីបានថតបញ្ចប់រឿងភាគខ្លីចុងក្រោយរបស់លោកកាលពីដើមឆ្នាំនេះ លោកបានរៀបចំវ៉ាលី និងសម្ភារផ្ទាល់ខ្លួន ចាកចេញពីទីក្រុងហឹងទៀន ក្នុងខេត្តចឺជាំង ដែលជាមជ្ឈមណ្ឌលផលិតភាពយន្ត និងទូរទស្សន៍ដ៏ធំរបស់ប្រទេសចិន ដើម្បីត្រឡប់ទៅកាន់ស្រុកកំណើតរបស់លោកនៅតាមជនបទក្នុងខេត្តសានទុងវិញ។

ថ្មីៗនេះ លោក Xu Peng ត្រូវបានគេរកឃើញថា កំពុងធ្វើការនៅផ្សារក្នុងស្រុកមួយ ដោយជួយលោកតារបស់លោកលក់បន្លែ។ ពីការសម្តែងនៅពីមុខកាមេរ៉ា ពេលនេះលោកត្រូវបើកបររថយន្តអគ្គិសនីរបស់គ្រួសារទៅកាន់ផ្សារ ដោយត្រូវឈរនៅក្រោមពន្លឺថ្ងៃដ៏ក្តៅដើម្បីលក់កសិផលរបស់ពួកគេ។

សាច់ញាតិមួយចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញលោកត្រឡប់មកផ្ទះលក់បន្លែបែបនេះ ខណៈដែលអ្នកគាំទ្រមួយចំនួនថែមទាំងបានធ្វើដំណើរមកកាន់ផ្សារ ដើម្បីសុំថតរូបជាមួយលោកទៀតផង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន លោក Xu Peng នៅតែរក្សាភាពស្ងប់ស្ងាត់ និងមានការតាំងចិត្តខ្ពស់គួរឱ្យកោតសរសើរ ទោះបីជាមានការផ្លាស់ប្តូរអាជីពយ៉ាងគំហុកបែបនេះក៏ដោយ។

លោកបានចែករំលែកថា៖

«ការធ្វើជាតារាសម្តែងគ្រាន់តែជាមុខរបរមួយប៉ុណ្ណោះ។ ប្រសិនបើគ្មានការងារសម្តែងទេ ខ្ញុំនឹងស្វែងរកផ្លូវផ្សេងទៀតដើម្បីចិញ្ចឹមជីវិត។ ដរាបណាខ្ញុំរកចំណូលបានដោយភាពស្មោះត្រង់តាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួនឯង វានឹងគ្មានឧបសគ្គណាដែលខ្ញុំមិនអាចជម្នះបានឡើយ»។

លោកក៏បាននិយាយផងដែរថា សម្រាប់រូបលោក វាមិនមែនជាការចាកចេញពិតប្រាកដពីវិស័យកម្សាន្តនោះទេ ប៉ុន្តែវាគ្រាន់តែជាការផ្លាស់ប្តូរឆាកសម្តែងតែប៉ុណ្ណោះ។ លោកបានបន្ថែមថា៖ «ទោះបីជាមុខរបររបស់ខ្ញុំផ្លាស់ប្តូរ ក៏ខ្ញុំនៅតែជាមនុស្សម្នាក់ដដែល»។

មែនទែនទៅ លោក Xu Peng មិនមែនជាតារាសម្តែងតែម្នាក់ ដែលការងារត្រូវរងការរំខានដោយសារការរីកដុះដាលនៃ AI នៅក្នុងវិស័យរបស់ខ្លួននោះទេ។ យោងតាមរបាយការណ៍ថ្មីៗនេះ រឿងភាគខ្លីដែលបង្កើតឡើងដោយ AI បានជះឥទ្ធិពលដល់ការងារជិតពីរលានកន្លែង នៅទូទាំងឧស្សាហកម្មរឿងភាគខ្លីរបស់ប្រទេសចិន។

តារាសម្តែងរឿងភាគខ្លីលំដាប់កំពូល ធ្លាប់អាចរកចំណូលបានរហូតដល់ ២០ ០០០ យ័ន (ប្រហែល ២៩៤០ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ន មនុស្សជាច្រើនកំពុងជួបការលំបាកក្នុងការស្វែងរកការងារធ្វើ សូម្បីតែក្នុងតម្លៃ ១២០០ យ័នក្នុងមួយថ្ងៃក៏ដោយ។

បច្ចេកវិទ្យា AI ត្រូវបានបញ្ចូលទៅក្នុងស្ទើរតែគ្រប់ដំណាក់កាលនៃការផលិត ចាប់តាំងពីការបង្កើតស្គ្រីប ការបង្កើតគំរូតួអង្គ រហូតដល់ការកាត់តវីដេអូ។ ជាលទ្ធផល រឿងភាគខ្លីដែលបង្កើតឡើងដោយ AI អាចត្រូវបានបញ្ចប់នៅក្នុងរយៈពេលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ជាមួយនឹងការចំណាយត្រឹមតែមួយចំណែកតូច បើប្រៀបធៀបទៅនឹងការផលិតដោយប្រើប្រាស់មនុស្សពិតៗ។

ទោះបីជាមានការផ្លាស់ប្តូរដ៏ខ្លាំងក្លានៅក្នុងឧស្សាហកម្មនេះក៏ដោយ ក៏លោក Xu Peng បានសម្រេចចិត្តថា លោកនឹងមិនដើរចេញពីឆាកសម្តែងក្នុងពេលឆាប់ៗនេះទេ។ លោកមានគម្រោងបើកដំណើរការកម្មវិធីបណ្តុះបណ្តាលការសម្តែង ព្រមទាំងបន្តបង្កើតរឿងភាគខ្លីដែលសម្តែងដោយមនុស្សពិតៗ ដោយសង្ឃឹមថានឹងអាចរក្សាភាពស្មោះត្រង់ចំពោះក្តីស្រមៃក្នុងការសម្តែងរបស់ខ្លួន។

ចំពោះសំណួរថាតើ AI ជាការគំរាមកំហែងនៅក្នុងឧស្សាហកម្មច្នៃប្រឌិតនេះដែរឬទេ? លោកបានឆ្លើយតបថា វាពិតជាជារឿងមួយដែលពិបាកនឹងមើលរំលងណាស់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *